សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង
អនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍
កម្មវត្ថុនៃការធានា
អនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍ ជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមានកម្មវត្ថុទៅលើអាយុជីវិត និងរូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍)។
1. អាយុដែលទទួលបានការធានា (Eligible)
• អ្នកត្រូវបានធានារ៉ាប់រង: អាយុចាប់ពី 18 ឆ្នាំ ទៅ 60 ឆ្នាំ
2. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបង់មកកាន់ក្រុមហ៊ុនក្នុង រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមណាមួយដែលមានបន្ទាប់ (បើមាន)។
ជម្រើសបង់បុព្វលាភធានារ៉ាប់រងរួមមាន ប្រចាំឆ្នាំ និងប្រចាំឆមាស ដោយឡែកចំពោះជម្រើសបង់បុព្វលាភធានារ៉ាប់រង “ប្រចាំខែ និងប្រចាំត្រីមាស” នឹងត្រូវបានផ្តល់ជូនក្នុងករណីមានការស្នើសុំពិសេសពីម្ចាស់បណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុន រក្យាសិទ្ធិក្នុងការអនុម័ត ឬបដិសេធ លើការស្នើសុំពិសេសនេះ។
រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទការបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។
រយៈពេលអនុគ្រោះ (Grace Period)
រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់ បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់នៅពុំទាន់បានទូទាត់បន្ទាប់ពីចុងបញ្ចប់នៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាព។
ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)
បន្ទាប់ពីបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់សុពលភាព ដោយសារការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង បន្ទាប់ពីរយៈពេលអនុគ្រោះ នោះគ្រប់អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាពដូចគ្នា លើកលែងតែតម្លៃសាច់ប្រាក់ (បើមាន)។ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីក្នុងរយៈពេលពីរ (២) ឆ្នាំ គិតចាប់ពីបណ្ណសន្យារ៉ាប់រងបានអស់សុពលភាព។ ដោយអនុលោមតាមការសម្រេចរបស់ក្រុមហ៊ុន បណ្ណសន្យារ៉ាប់រងនេះអាចដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មី ប្រសិនបើ៖
(ក) ពាក្យស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ស្នើសុំណាមួយដែលកំណត់ដោយក្រុមហ៊ុន ដោយត្រូវធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង
(ខ) ដោយអនុលោមតាមការវាយតម្លៃហានិភ័យ អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងអាយុដែលបានកំណត់ថាអាចទទួលយកការធានារ៉ាប់រង ខណៈពេលការផ្តល់សុពលភាពសារជាថ្មីឡើងវិញ និង
(គ) ភស្តុតាងបញ្ជាក់អំពីភាពអាចធានារ៉ាប់រងបាន ដែលក្រុមហ៊ុនអាចទទួលយកបាន និង
(ឃ) ការទូទាត់បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ដែលមិនទាន់បានបង់ ដោយបូកបញ្ចូលនូវចំណាយណាមួយ (បើមាន) និង
បន្ទាប់ពីក្រុមហ៊ុនបានទទួលឯកសារដែលបានកំណត់ និងការតម្រូវខាងលើត្រូវបានបំពេញ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើសំណើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែម ក្នុងករណីចាំបាច់សម្រាប់ការវាយតម្លៃធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនអនុម័តយល់ព្រមលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងចាប់ផ្តើមមានសុពលភាពសារជាថ្មីឡើងវិញ។ ក្នុងករណី ក្រុមហ៊ុនបដិសេធលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងពុំអាចមានសុពលភាពឡើងវិញឡើយ ហើយក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងទៅវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ និងចំណាយណាមួយ (បើមាន) ដែលបានបង់មកកាន់ក្រុមហ៊ុន សម្រាប់ការស្នើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ” បូក
(ខ) តម្លៃសាច់ប្រាក់ និងភាគលាភបូកបង្គរនៃបណ្ណសន្យារ៉ាប់រង (បើមាន) ដក
(គ) កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន) ដក
(ឃ) ការចំណាយលើការពិនិត្យសុខភាព សម្រាប់ការស្នើសុំបន្តសុពលភាពសារជាថ្មីឡើងវិញដែលបង់ដោយក្រុមហ៊ុន (បើមាន)។
នៅពេលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់សុពលភាពឡើងវិញ ក្រុមហ៊ុននឹងមិនផ្តល់សំណង ឬការការពារ ចំពោះហេតុការណ៍បាត់បង់ណាមួយដែលកើតចេញពីស្ថានភាពមានពីមុនស្រាប់ ដូចជា ការខូចខាត ឬការចុះខ្សោយរាង្គកាយណាមួយ, ការរងរបួស, ជំងឺ, ការឈឺ, ឬផលវិបាករបស់ជំងឺ ដែលបានកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងអស់សុពលភាព។
បន្ទាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងនេះបានអស់សុពលភាពរយៈពេល ពីរ(២) ឆ្នាំជាបន្តបន្ទាប់ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់សុពលភាព ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមិនអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីបានឡើយ។ ក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវ៖
(ក) តម្លៃសាច់ប្រាក់តាមតារាងតម្លៃសាច់ប្រាក់ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង (បើមាន) បូក
(ខ) ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន (បើមាន) ដក
(គ) កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន)។
3. អត្ថប្រយោជន៍នៃការធានា (Insurance Benefits)
អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ
(Non-accidental Death or Total and Permanent Disability Benefit)
ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើង មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃ បណ្ណសន្យារ៉ាប់រង ។
ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងបង់ជូនអ្នកទទួលផលនូវ ទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ដកបុព្វលាភធានារ៉ាប់រងណាមួយដែលមិនទាន់បានបង់។
ប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកទទួលផល រីឯប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីក្រុមហ៊ុនបានទទួលភស្តុតាងត្រឹមត្រូវ និងធ្វើការអនុម័តយល់ព្រម ថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង គឺសមស្របតាមនិយមន័យ ករណីមិនធានា ខ និងលក្ខខណ្ឌដែលកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។ បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។
អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ(Accidental Death or Total and Permanent Disability Benefit)
ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើង បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ។
ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងរយៈពេលអនុគ្រោះ ក្រុមហ៊ុនទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ដកបុព្វលាភធានារ៉ាប់រងណាមួយដែលមិនទាន់បានបង់។
ប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបាន ផ្តល់ជូនអ្នកទទួលផល រីឯប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ដែល បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីក្រុមហ៊ុនបានទទួល ភស្តុតាងត្រឹមត្រូវ និងធ្វើការអនុម័តយល់ព្រមថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង គឺសមស្របតាមនិយមន័យ ករណីមិនធានា ខ និងលក្ខខណ្ឌដែលកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។ បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។
4. ករណីមិនធានា Exclusion
ក្រុមហ៊ុន នឹងមិនផ្ដល់សំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយដែលកើតឡើងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។
ករណីមិនធានាចំពោះករណីមរណភាពមិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ
(Exclusions for Non-accidental Death Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
(Exclusions for Non-accidental Total and Permanent Disability Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ
(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ង) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Accidental Death or Total and Permanent Disability Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(គ) ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ
(ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(ង) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង/ឬល្មើសល្បឿនកំណត់ តាមច្បាប់ដែលមានជាធរមានខណ:ដែលមានគ្រោះថ្នាក់នោះ ឬ
(ច) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ឆ) ការតទល់ប្រឆាំងនឹងការចាប់ខ្លួនពីមន្រ្តី ឬអ្នកអនុវត្តច្បាប់ ឬ
(ជ) ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគា ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
(ឈ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
(ញ) ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត bungee jumping ។
5. រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)
សំដៅដល់អំឡុងពេលម្ភៃមួយ (21) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យារ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។ បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវ ក្រុមហ៊ុន នឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឲ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងដែលបានបង់រូចសរុប ដក
(ខ) ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន) ដក
(គ) បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន (បើមាន)។
6. ការផ្សះផ្សាវិវាទ Dispute Mediation
•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន Complaint Procedures
រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។
•នីតិវិធីនៃការផ្សះផ្សាវិវាទ Dispute Resolutions
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។
7. លក្ខខណ្ឌមិនអាចតវ៉ាបាន (Incontestability)
ក្រុមហ៊ុននឹងអាចលុបចោល ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (២) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយល័ក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបានអនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទ ឡើយ។
8. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ( Termination)
បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖
(ក) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ
(ខ) ម្ចាស់បណ្ណសន្យារ៉ាប់រង ស្នើសុំបញ្ចប់សុពលភាពបណ្ណសន្យារ៉ាប់រង (យោងទៅផ្នែកទី ១១.២)
(គ) បណ្ណសន្យារ៉ាប់រងអស់សុពលភាព រយៈពេល ម្ភៃបួន (២៤) ខែ ជាបន្តបន្ទាប់ ឬដល់កាលបរិច្ឆេទផុតកំណត់។
9. ដំណើរការនៃការទាមទារសំណង (How to claim)
តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ:
https://www.manulife.com.kh/en/services/claims.html, ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយ
ឥតគិតថ្លៃ