រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង

Manulife First

កម្មវត្ថុនៃការធានា

Manulife First ជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមានកម្មវត្ថុទៅលើអាយុជីវិត និងរូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍)។

1.         អាយុដែលទទួល​បានការធានា (Eligible)

• ម្ចាស់បណ្ណសន្យារ៉ាប់រង: អាយុចាប់ពី​​ 18​ ឆ្នាំ ទៅ​ 59​ ឆ្នាំ

2.         ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

·       ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបង់មកកាន់ក្រុមហ៊ុនក្នុង     រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមណាមួយដែលមានបន្ទាប់ (បើមាន)។

ជម្រើសបង់បុព្វលាភធានារ៉ាប់រងរួមមាន ប្រចាំឆ្នាំ និងប្រចាំឆមាស ដោយឡែកចំពោះជម្រើសបង់បុព្វលាភធានារ៉ាប់រង “ប្រចាំខែ និងប្រចាំត្រីមាស” នឹងត្រូវបានផ្តល់ជូនក្នុងករណីមានការស្នើសុំពិសេសពីម្ចាស់បណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុន រក្យាសិទ្ធិក្នុងការអនុម័ត ឬបដិសេធ លើការស្នើសុំពិសេសនេះ។

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទការបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។

·         រយៈពេលអនុគ្រោះ (Grace Period)

រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់   បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ  ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់នៅពុំទាន់បានទូទាត់បន្ទាប់ពីចុងបញ្ចប់នៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាព។​

·         ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ  (Policy Reinstatement)

បន្ទាប់ពីបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់សុពលភាព ដោយសារការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង បន្ទាប់ពីរយៈពេលអនុគ្រោះ នោះគ្រប់អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាពដូចគ្នា លើកលែងតែតម្លៃសាច់ប្រាក់ (បើមាន)។ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីបណ្ណសន្យារ៉ាប់រងបានអស់សុពលភាព។ ដោយអនុលោមតាមការសម្រេចរបស់ក្រុមហ៊ុន      បណ្ណសន្យារ៉ាប់រងនេះអាចដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មី ប្រសិនបើ៖

(ក)        ពាក្យស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ស្នើសុំណាមួយដែលកំណត់ដោយក្រុមហ៊ុន ដោយត្រូវធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង

(ខ)        ដោយអនុលោមតាមការវាយតម្លៃហានិភ័យ អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងអាយុដែលបានកំណត់ថាអាចទទួលយកការធានារ៉ាប់រង ខណៈពេលការផ្តល់សុពលភាពសារជាថ្មីឡើងវិញ និង

(គ)        ភស្តុតាងបញ្ជាក់អំពីភាពអាចធានារ៉ាប់រងបាន ដែលក្រុមហ៊ុនអាចទទួលយកបាន និង

(ឃ)      ការទូទាត់បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ដែលមិនទាន់បានបង់ ដោយបូកបញ្ចូលនូវចំណាយណាមួយ (បើមាន) និង

បន្ទាប់ពីក្រុមហ៊ុនបានទទួលឯកសារដែលបានកំណត់ និងការតម្រូវខាងលើត្រូវបានបំពេញ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើសំណើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែម ក្នុងករណីចាំបាច់សម្រាប់ការវាយតម្លៃធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនអនុម័តយល់ព្រមលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងចាប់ផ្តើមមានសុពលភាពសារជាថ្មីឡើងវិញ។ ក្នុងករណី ក្រុមហ៊ុនបដិសេធលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងពុំអាចមានសុពលភាពឡើងវិញឡើយ ហើយក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងទៅវិញនូវ៖

(ក)        បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ និងចំណាយណាមួយ (បើមាន) ដែលបានបង់មកកាន់ក្រុមហ៊ុន សម្រាប់ការស្នើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”  បូក

(ខ)        តម្លៃសាច់ប្រាក់ និងភាគលាភបូកបង្គរនៃបណ្ណសន្យារ៉ាប់រង (បើមាន) ដក

(គ)        កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន) ដក

(ឃ)      ការចំណាយលើការពិនិត្យសុខភាព សម្រាប់ការស្នើសុំបន្តសុពលភាពសារជាថ្មីឡើងវិញដែលបង់ដោយក្រុមហ៊ុន (បើមាន)។

នៅពេលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់សុពលភាពឡើងវិញ ក្រុមហ៊ុននឹងមិនផ្តល់សំណង ឬការការពារ ចំពោះហេតុការណ៍បាត់បង់ណាមួយដែលកើតចេញពីស្ថានភាពមានពីមុនស្រាប់ ដូចជា ការខូចខាត ឬការចុះខ្សោយរាង្គកាយណាមួយ,  ការរងរបួស, ជំងឺ, ការឈឺ, ឬផលវិបាករបស់ជំងឺ ដែលបានកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងអស់សុពលភាព។

បន្ទាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងនេះបានអស់សុពលភាពរយៈពេល ពីរ(២) ឆ្នាំជាបន្តបន្ទាប់ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់សុពលភាព ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមិនអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីបានឡើយ។ ក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវ៖

(ក)        តម្លៃសាច់ប្រាក់តាមតារាងតម្លៃសាច់ប្រាក់ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង (បើមាន) បូក

(ខ)        ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន  (បើមាន)  ដក

(គ)        កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន)។

3.         អត្ថប្រយោជន៍នៃការធានា (Insurance Benefits)

·       អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ

(Non-accidental Death or Total and Permanent Disability Benefit) 

ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើង មិនបណ្តាលមកពីគ្រោះថ្នាក់ចៃន្យក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ។

ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងបង់ជូនអ្នកទទួលផលនូវ ទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ដកបុព្វលាភធានារ៉ាប់រងណាមួយដែលមិនទាន់បានបង់។

ប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកទទួលផល រីឯប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីក្រុមហ៊ុនបានទទួល  ភស្តុតាងត្រឹមត្រូវ និងធ្វើការអនុម័តយល់ព្រម ថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង គឺសមស្របតាមនិយមន័យ ករណីមិនធានា ខ និងលក្ខខណ្ឌដែលកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។ បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។

·       អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ

(Accidental Death or Total and Permanent Disability Benefit) 

ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើង បណ្តាលមកពីគ្រោះថ្នាក់ចៃន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ។

ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងរយៈពេលអនុគ្រោះ ក្រុមហ៊ុនទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ដកបុព្វលាភធានារ៉ាប់រងណាមួយដែលមិនទាន់បានបង់។

ប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកទទួលផល រីឯប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ដែល បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីក្រុមហ៊ុនបានទទួលភស្តុតាងត្រឹមត្រូវ និងធ្វើការអនុម័តយល់ព្រមថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង គឺសមស្របតាមនិយមន័យ ករណីមិនធានា ខ និងលក្ខខណ្ឌដែលកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។ បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។

·       អត្ថប្រយោជន៍ដល់កាលកំណត់ (Maturity Benefit)  

ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុន នឹងទូទាត់អត្ថប្រយោជន៍ដល់កាលកំណត់ នៅកាលបរិច្ឆេទដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងនេះ ដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមណាមួយដែលមានបន្ទាប់ (បើមាន) ដកបុព្វលាភធានារ៉ាប់រងណាមួយដែលមិនទាន់បានបង់ (បើមាន) ប្រសិនបើ ពុំមានការទាមទារសំណងណាមួយត្រូវបានធ្វើឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព។

4.    ករណីមិនធានា (Exclusion)

ក្រុមហ៊ុន នឹងមិនផ្ដល់សំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ  (កំណត់យកកាលបរិច្ឆេទណាមួយដែលកើតឡើងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។ 

ករណីមិនធានាចំពោះករណីមរណភាពមិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ

(Exclusions for Non-accidental Death Benefit)  

(ក)        ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ   កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2)  ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ

(ខ)        ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(គ)        ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

(Exclusions for Non-accidental Total and Permanent Disability Benefit)

(ក)        ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ)        ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(គ)        ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ

(ឃ)      សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ង)        ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

ករណីមិនធានាចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Accidental Death or Total and Permanent Disability Benefit)

(ក)        ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ)        ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(គ)        ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ

(ឃ)      ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(ង)        ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត​ ការ​បើក​បរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង​/ឬ​ល្មើសល្បឿន​កំណត់ តាម​ច្បាប់​ដែលមាន​ជាធរមាន​ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ ឬ

(ច)        សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ឆ)        ការ​តទល់​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ពី​មន្រ្តី ​ឬអ្នកអនុវត្ត​ច្បាប់​ ​ ឬ

(ជ)        ភាពចុះខ្សោយ​នៃ​រាង​កាយ​ ឬផ្លូវ​ចិត្ត​ ឬ​រោគា ឬ​ជំងឺ​ប្រភេទ​ណាមួយ ​ ឬ​ជំងឺ​បង្កដោយ​ការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ

​(ឈ)     ការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ

(ញ)      ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត​ bungee jumping ។

5.         រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)

សំដៅដល់អំឡុងពេលម្ភៃមួយ (21) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យា​រ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។  បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវ ក្រុមហ៊ុន នឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឲ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖

(ក)​        បុព្វលាភធានារ៉ាប់រងដែលបានបង់រូចសរុប ដក

(ខ)        ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ ​​(បើមាន)​ ដក

(គ)        បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន ​​(បើមាន)។

6.         ការផ្សះផ្សាវិវាទ Dispute Mediation

•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)

រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។ 

នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

7.         លក្ខខណ្ឌមិនអាចតវ៉ាបាន  (Incontestability)

ក្រុមហ៊ុននឹងអាចលុបចោល ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយល័ក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបានអនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទ     ឡើយ។

8.    ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ( Termination)

បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖

(ក)        មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ

(ខ)        ម្ចាស់បណ្ណសន្យារ៉ាប់រង ស្នើសុំបញ្ចប់សុពលភាពបណ្ណសន្យារ៉ាប់រង

(គ)        បណ្ណសន្យារ៉ាប់រងអស់សុពលភាពរយៈពេលពីរ (2) ឆ្នាំ ជាបន្តបន្ទាប់ ឬដល់កាលដល់កំណត់។

 

9.         ដំណើរការនៃការទាមទារសំណង (How to claim)

តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ៖

https://www.manulife.com.kh/en/services/claims.html,  ឬទូរស័ព្ទទៅលេខ 1800 211 211 ដោយឥតគិតថ្លៃ