រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង

Manulife បរិញ្ញា

កម្មវត្ថុនៃការធានា

Manulife បរិញ្ញា ជាផលិតផលធានារ៉ាប់រងអាយុជីវិត​ដែលមានកម្មវត្ថុទៅលើអាយុជីវិត និង​រូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍)។

1.         អាយុដែលទទួល​បានការធានា (Eligible)

• អ្នកត្រូវបានធានារ៉ាប់រង:  អាយុចាប់ពី 30 ថ្ងៃ ដល់ 14 ឆ្នាំ

• ម្ចាស់បណ្ណសន្យារ៉ាប់រង: អាយុចាប់ពី​​ 18​ ឆ្នាំ ទៅ​ 60​ ឆ្នាំ

2.         ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

• ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

បណ្ណសន្យារ៉ាប់រងនេះ គឺតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងត្រឹមតែមួយលើកប៉ុណ្ណោះ។ រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុនតាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ 

• រយៈពេលអនុគ្រោះ (Grace Period)

មិនត្រូវបានអនុវត្ត

• ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)

មិនត្រូវបានអនុវត្ត

3.         អត្ថប្រយោជន៍នៃការធានា (Insurance Benefits)

• អត្ថប្រយោជន៍ការពារលើការសិក្សា (Education Protection Payout Benefit)

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះ នៅមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍ការពារលើការសិក្សា ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន)។

នៅពេលក្រុមហ៊ុនទទួលបានភស្ដុតាង ដែលបញ្ជាក់ពីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ហើយបន្ទាប់ពីក្រុមហ៊ុនបានអនុម័តលើការទាមទារសំណងពិតជាសមស្របតាមនិយមន័យ ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង និងមិនមែនជាផ្នែកនៃករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍នេះជូនអ្នកទទួលផលដែលបានកំណត់ ដោយផ្អែកតាមករណីណាមួយដែលកើតឡើងមុនគេ ដូចខាងក្រោម៖

• នៅកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬ

• នៅពេលអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន) ទទួលមរណភាព នៅក្រោយពេលបន្តិចបន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ ហើយដែលហេតុការណ៍នេះ បានកើតឡើងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។

បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍នេះត្រូវបានទូទាត់រួច។

អត្ថប្រយោជន៍នេះ នឹងមិនត្រូវបានទូទាត់ជូនអ្នកទទួលផលដែលបានកំណត់ណាមួយឡើយ  ប្រសិនបើមិនមានការទាមទារសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍នៃអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ខណៈពេលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។

• អត្ថប្រយោជន៍ជំនួយគ្រួសារ Family Assistance Benefit

អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់   ចៃដន្យ

(Non-accidental Death or Total and Permanent Disability Benefit) 

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះ នៅមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន)។ 

អត្ថប្រយោជន៍លើlមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ

(Accidental Death or Total and Permanent Disability Benefit)

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) បណ្តាលមកពីគ្រោះថ្នាក់ចៃន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះ នៅមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន)។

នៅពេលក្រុមហ៊ុនទទួលបានភស្ដុតាង ដែលបញ្ជាក់ពីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ហើយបន្ទាប់ពីក្រុមហ៊ុនបានអនុម័តលើការទាមទារសំណងពិតជាសមស្របតាមនិយមន័យ ​ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង និងមិនមែនជាផ្នែកនៃករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកទទួលផលដែលបានកំណត់ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ទទួលមរណភាព ឬទូទាត់អត្ថប្រយោជន៍ជូនអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍។

អត្ថប្រយោជន៍នេះនឹងត្រូវបានបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍នេះត្រូវបានទូទាត់រួច តែបណ្ណសន្យារ៉ាប់រងនេះនៅតែបន្តមានសុពលភាពរហូតដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។

• អត្ថប្រយោជន៍សងត្រលប់បុព្វលាភធានារ៉ាប់រង (Settlement Benefit)

ក្រុមហ៊ុននឹងធ្វើការបង្វិលបុព្វលាភធានារ៉ាប់រងនៃគម្រោងធានារ៉ាប់រងមូលដ្ឋាន ដែលបានបង់រួចសរុបត្រលប់ទៅវិញ ដូច​មានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន) ទទួលមរណភាព ​ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព។ 

នៅពេលក្រុមហ៊ុនទទួលបានភស្ដុតាង ដែលបញ្ជាក់ពីមរណភាពអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន) ហើយបន្ទាប់ពីក្រុមហ៊ុនបានអនុម័តលើការទាមទារសំណងពិតជាសមស្របតាមនិយមន័យ ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង និងមិនមែនជាផ្នែកនៃករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកទទួលផលដែលបានកំណត់។

បណ្ណ​សន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍នេះត្រូវបានទូទាត់រួច។

• អត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង  (Surrender Benefit)

ម្ចាស់បណ្ណសន្យារ៉ាប់រង មានសិទ្ធិបោះបង់បណ្ណសន្យារ៉ាប់រងនេះ នៅពេលណាមួយក៏បានក្នុងអំឡុងរយៈពេលនៃការធានារ៉ាប់រង តាមរយៈទម្រង់ពាក្យស្នើសុំដែលបានកំណត់ដោយក្រុមហ៊ុន។

ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង មុនកាលបរិច្ឆេទផុតសុពលភាពនៃ     បណ្ណសន្យារ៉ាប់រង នោះម្ចាស់បណ្ណសន្យារ៉ាប់រងមានសិទ្ធិទទួលបានអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង​ (បើមាន)។ ពុំមានអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រងនឹងត្រូវទូទាត់ទេ បន្ទាប់ពីម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព។

ការទូទាត់អត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង ត្រូវស្ថិតក្រោមលក្ខខណ្ឌដូចខាងក្រោម៖

(ក)       ក្នុងករណីការស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង ធ្វើឡើងក្នុងអំឡុង ”រយៈពេលពិចារណាលើកចុងក្រោយ” ក្រុមហ៊ុននឹងធ្វើការបង្វិលបុព្វលាភធានារ៉ាប់រង ដែលបានបង់រួចសរុបត្រលប់ទៅម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវចំណាយសមស្របណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។

(ខ)       ក្នុងករណីការស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង ធ្វើឡើងបន្ទាប់ពី ”រយៈពេលពិចារណាលើកចុងក្រោយ” ក្រុមហ៊ុននឹងបង់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ដូចដែលបានកំណត់ក្នុង “តារាងបង្ហាញអំពីអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង” ដែលមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន)។ 

បណ្ណ​សន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍នេះត្រូវបានទូទាត់រួច។

4.         ករណីមិនធានា Exclusion

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវអត្ថប្រយោជន៍លើការសន្សំដែលបានទូទាត់រួច (បើមាន) និង/ឬ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។

ករណីមិនធានាចំពោះករណីមរណភាពមិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ

(Exclusions for Non-accidental Death Benefit)  

(ក)     ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន) ឬអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់កាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2)  ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ

(ខ)     ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន)ឬ អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង)  ឬអ្នកទទួលផល  (សូមអានទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល) ឬ

(គ)     ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

(Exclusions for Non-accidental Total and Permanent Disability Benefit)

(ក)     ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់     បណ្ណសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ 

(ខ)    ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ឬអ្នកទទួលផល (សូមអានទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល) ឬ

(គ)    ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ

(ឃ)   សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ង)     ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

ករណីមិនធានាចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ(Exclusions for Accidental Death or Total and Permanent Disability Benefit)

(ក)     ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ)    ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(គ)    ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ

(ឃ)   ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ឬអ្នកទទួលផល (សូមអានទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល) ឬ

(ង)    ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត​ ការ​បើក​បរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង​/ឬ​ល្មើសល្បឿន​កំណត់ តាម​ច្បាប់​ដែលមាន​ជាធរមាន​ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ ឬ

(ច)    សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ឆ)     ការ​តទល់​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ពី​មន្រ្តី ​ឬអ្នកអនុវត្ត​ច្បាប់​ ​ ឬ

(ជ)     ភាពចុះខ្សោយ​នៃ​រាង​កាយ​ ឬផ្លូវ​ចិត្ត​ ឬ​រោគា ឬ​ជំងឺ​ប្រភេទ​ណាមួយ ​ ឬ​ជំងឺ​បង្កដោយ​ការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ

​(ឈ)   ការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ

(ញ)    ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត​ bungee jumping។

 

5.         រយៈពេលពិចារណាលើកចុងក្រោយ Free Look Period

សំដៅដល់អំឡុងពេលម្ភៃមួយ (21) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យា​រ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។  បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវ ក្រុមហ៊ុន នឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឲ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖

(ក)​        បុព្វលាភធានារ៉ាប់រងដែលបានបង់រូចសរុប ដក

(ខ)        ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ ​​(បើមាន)​ ដក

(គ)        បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន ​​(បើមាន)។

 

6.         ការផ្សះផ្សាវិវាទ Dispute Mediation

•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន Complaint Procedures

រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។ 

នីតិវិធីនៃការផ្សះផ្សាវិវាទ Dispute Resolutions

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

 

7.         លក្ខខណ្ឌមិនអាចតវ៉ាបាន  Incontestability

ក្រុមហ៊ុននឹងអាចបដិសេធការទាមទារសំណង ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា​ មានការបិទបាំងព័ត៌មានសំខាន់ ឬអ្នកត្រូវបានធានារ៉ាប់រងណាមួយបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃធានារ៉ាប់រងរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំតែប៉ុណ្ណោះ ដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិតអាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបានអនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទឡើយ។

ក្នុងករណីមានការលុបចោល ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈ ដែលបានកំណត់នៅចំណុច 12.1 12.2 និង12.3 ក្រុមហ៊ុននឹងបង្វិលសងបុព្វលាភធានារ៉ាប់រងសរុបត្រលប់ទៅកាន់ម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយគិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ដោយដកចេញនូវ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។

 

8.         ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង Termination

បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖

(ក)​​  មរណភាព​របស់​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង (អនីតិជន) ឬ

(ខ)     ម្ចាស់បណ្ណសន្យារ៉ាប់រងស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង ឬ

(គ)​     បណ្ណសន្យារ៉ាប់រងបានដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ។

 

9.         ដំណើរការនៃការទាមទារសំណង How to claim

តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ ៖

https://www.manulife.com.kh/en/services/claims.html,  ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយឥតគិតថ្លៃ