រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ករណីមិនធានា

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព ហើយទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។

 

1.      ករណីមិនធានាចំពោះករណីមរណភាព មិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ (Exclusions for Non-Accidental Death)

(ក)        ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន) ឬអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង)​ ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់កាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2)  ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ

(ខ)        ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន)ឬ អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង)  ឬអ្នកទទួលផល  (សូមអានទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល) ឬ

(គ)        ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

 

2.     ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Non-Accidental Total and Permanent Disability)

(ក)        ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ

(ខ)        ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ឬអ្នកទទួលផល (សូមអានទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល) ឬ

(គ)        ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ

(ឃ)       សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ង)        ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

 

3.     ករណីមិនធានាចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Accidental Death or Total and Permanent Disability)

(ក)        ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ)        ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(គ)        ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ

(ឃ)       ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ឬអ្នកទទួលផល (សូមអានទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល) ឬ

(ង)        ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត​ ការ​បើក​បរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង​/ឬ​ល្មើសល្បឿន​កំណត់ តាម​ច្បាប់​ដែលមាន​ជាធរមាន​ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ ឬ

(ច)        សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ឆ)        ការ​តទល់​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណសន្យារ៉ាប់រង) ពី​មន្រ្តី ​ឬអ្នកអនុវត្ត​ច្បាប់​ ​ ឬ

(ជ)        ភាពចុះខ្សោយ​នៃ​រាង​កាយ​ ឬផ្លូវ​ចិត្ត​ ឬ​រោគា ឬ​ជំងឺ​ប្រភេទ​ណាមួយ ​ ឬ​ជំងឺ​បង្កដោយ​ការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ

​(ឈ)      ការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ

(ញ)       ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត​ bungee jumping។