សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង
Manulife រ៉ាប់រងកម្ចី
កម្មវត្ថុនៃការធានា
Manulife រ៉ាប់រងកម្ចី ជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមានកម្មវត្ថុទៅលើអាយុជីវិត និងរូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍) ។
1. អាយុដែលទទួលបានការធានា (Eligible)
• អ្នកត្រូវបានធានារ៉ាប់រង: អាយុចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
2. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
•បណ្ណសន្យារ៉ាប់រងនេះគឺជាបណ្ណសន្យារ៉ាប់រងដែលមានបុព្វលាភធានារ៉ាប់រងទោល។
រាល់ចំនួនទឹកប្រាក់ទាំងអស់ដែលត្រូវបង់ជូនក្រុមហ៊ុនត្រូវប្រើរូបិយបណ្ណ ខ្មែររៀល (KHR) ឬដុល្លាអាមេរិក (USD) ដូចបានកំណត់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។
•រយៈពេលអនុគ្រោះ (Grace Period)
មិនត្រូវបានអនុវត្ត
•ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)
មិនត្រូវបានអនុវត្ត
3. អត្ថប្រយោជន៍នៃការធានា (Insurance Benefits)
អត្ថប្រយោជន៍លើមរណភាព (Death Benefit)
នៅពេលសមាជិក (អ្នកខ្ចីចម្បង) ទទួលមរណភាពក្នុងអំឡុងពេលធានារ៉ាប់រង នោះ 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវបានផ្តល់ជាប្រាក់សំណងករណីមរណភាពដូចមានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង។ ម្ចាស់បណ្ណសន្យារ៉ាប់រង (ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ) នឹងទទួលបានប្រាក់សំណងករណីមរណភាពស្មើនឹងចំនួនទឹកប្រាក់កម្ចីដែលនៅសេសសល់។ ចំពោះប្រាក់សំណងករណីមរណភាពដែលសេសសល់ក្រោយពីការទូទាត់ប្រាក់កម្ចីរួចរាល់ នឹងត្រូវផ្តល់ជូនទៅឲ្យអ្នកទទួលផលដូចបានចែងនៅផ្នែកទី ៨ នៃបណ្ណសន្យារ៉ាប់រង។
ការធានារ៉ាប់រងរបស់សមាជិកក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានការទូទាត់រួចរាល់នូវប្រាក់សំណងករណីមរណភាពសម្រាប់សមាជិករូបនោះ។
អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ (Total and Permanent Disability Benefit)
នៅពេលសមាជិក (អ្នកខ្ចីចម្បង) ក្លាយទៅជាពិការភាពទាំងស្រុង(ដែលសមស្របតាមនិយមន័យ ពិការភាពទាំងស្រុងនៅផ្នែកទី ១ នៃបណ្ណសន្យារ៉ាប់រង) អំឡុងពេលធានារ៉ាប់រង នោះ 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង (ដកចេញពីប្រាក់សំណងករណីមរណភាព) នឹងត្រូវបានផ្តល់ជាប្រាក់សំណងករណីពិការភាពទាំងស្រុង ដូចមានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង។ ម្ចាស់បណ្ណសន្យារ៉ាប់រង (ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ) នឹងទទួលបានប្រាក់សំណងពិការភាពទាំងស្រុងស្មើនឹងចំនួនទឹកប្រាក់កម្ចីដែលនៅសេសសល់។ ចំពោះប្រាក់សំណងករណីពិការភាពទាំងស្រុងដែលសេសសល់ក្រោយពីការទូទាត់ប្រាក់កម្ចីរួចរាល់ នឹងត្រូវផ្តល់ជូនទៅឲ្យសមាជិក។
ការធានារ៉ាប់រងរបស់សមាជិកក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានការទូទាត់រួចរាល់នូវប្រាក់សំណងករណីពិការភាពទាំងស្រុងសម្រាប់សមាជិករូបនោះ។
4. ករណីមិនធានា (Exclusion)
ក្រុមហ៊ុន នឹងមិនផ្ដល់សំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតពីកាលបរិច្ឆេទផ្ដល់ជូនការធានារ៉ាប់រងរបស់សមាជិក ជូនម្ចាស់បណ្ណសន្យារ៉ាប់រងប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានបង់ជាហិរញ្ញប្បទាន ឬប្រគល់ជូនសមាជិកប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានបង់ដោយសមាជិកផ្ទាល់ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។
ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព
(Exclusions for Death Benefit)
មរណភាពរបស់សមាជិករូបនោះទោះបីជាកើតឡើង ដោយផ្ទាល់ ឬមិនផ្ទាល់ក្តី (ទាំងស្រុង ឬ ផ្នែកខ្លះ) ដោយសារមូលហេតុណាមួយដូចខាងក្រោម៖
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
(ឃ) ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ដែលកើតឡើងមុន កាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក ។
ករណីមិនធានាចំពោះអត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ (Exclusions for Total and Permanent Disability Benefit)
ពិការភាពទាំងស្រុងរបស់សមាជិករូបនោះទោះបីជាកើតឡើងដោយផ្ទាល់ ឬមិនផ្ទាល់ក្តី (ទាំងស្រុង ឬផ្នែកខ្លះ) ដោយសារមូលហេតុណាមួយដូចខាងក្រោម៖
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ
(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ង) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
(ច) ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ដែលកើតឡើងមុន កាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក។
5. រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)
មិនត្រូវបានអនុវត្ត
6. ការផ្សះផ្សាវិវាទ Dispute Mediation
•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)
រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។
•នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។
7. លក្ខខណ្ឌមិនអាចតវ៉ាបាន (Incontestability)
ក្រុមហ៊ុននឹងអាចលុបចោល ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (២) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយល័ក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបានអនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទ ឡើយ។
8. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Termination)
ការធានារ៉ាប់រងរបស់សមាជិកដូចមានកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព ក្នុងករណីមានការកើតឡើងមុនគេនូវករណីណាមួយដូចខាងក្រោម៖
(ក) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ របស់សមាជិក/ អ្នកត្រូវបានធានារ៉ាប់រង ឬ
(ខ) ការធានារ៉ាប់រងរបស់សមាជិកត្រូវបានបញ្ចប់ ឬបោះបង់ ឬ
(គ) ការធានារ៉ាប់រងរបស់សមាជិកដល់កាលបរិច្ឆទផុតកំណត់ ឬ
(ឃ) សមាជិកមានអាយុហាសិបប្រាំមួយ (៥៦) ឆ្នាំ
9. ដំណើរការនៃការទាមទារសំណង (How to claim)
តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ:
https://www.manulife.com.kh/en/services/claims.html, ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយ
ឥតគិតថ្លៃ