រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

ករណីមិនធានា

ក្រុមហ៊ុន នឹងមិនផ្ដល់សំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតពីកាលបរិច្ឆេទផ្ដល់ជូនការធានារ៉ាប់រងរបស់សមាជិក ជូនម្ចាស់បណ្ណសន្យារ៉ាប់រងប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានបង់ជាហិរញ្ញប្បទាន ឬប្រគល់ជូនសមាជិកប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានបង់ដោយសមាជិកផ្ទាល់ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។ 

 

1. ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព

មរណភាពរបស់សមាជិករូបនោះទោះបីជាកើតឡើង ដោយផ្ទាល់ ឬមិនផ្ទាល់ក្តី (ទាំងស្រុង ឬ ផ្នែកខ្លះ) ដោយសារមូលហេតុណាមួយដូចខាងក្រោម៖

(ក) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ក្នុងរយៈពេល ពីរ (២) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិចេ្ឆទផ្ដល់សុពលភាព    បណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (២) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ

 

(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិក/សមាជិក/ អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(គ) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

(ឃ) ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ដែលកើតឡើងមុន កាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក ។  

 

2. ករណីមិនធានាចំពោះអត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ 

ពិការភាពទាំងស្រុងរបស់សមាជិករូបនោះទោះបីជាកើតឡើងដោយផ្ទាល់ ឬមិនផ្ទាល់ក្តី (ទាំងស្រុង ឬផ្នែកខ្លះ) ដោយសារមូលហេតុណាមួយដូចខាងក្រោម៖

(ក) ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិក/ អ្នកត្រូវបានធានារ៉ាប់រង (សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(គ) ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ

(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ

(ង) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

(ឃ) ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ដែលកើតឡើងមុន កាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក។