កម្មវត្ថុនៃការធានា
ការពារកម្ចីជាមួយ Manulife ដើម្បីមនុស្សជាទីស្រលាញ់របស់អ្នក
ជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមានកម្មវត្ថុទៅលើអាយុជីវិត និងរូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍) ។
អាយុដែលទទួលបានការធានា (Eligible)
• អ្នកត្រូវបានធានារ៉ាប់រង: អាយុចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
1. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
បណ្ណសន្យារ៉ាប់រងនេះ គឺតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងត្រឹមតែមួយលើកប៉ុណ្ណោះ។ រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុនតាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។
រយៈពេលអនុគ្រោះ (Grace Period)
រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់ បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់នៅពុំទាន់បានទូទាត់បន្ទាប់ពីចុងបញ្ចប់នៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាព។
ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)
បន្ទាប់ពីបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់សុពលភាព ដោយសារការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ពីរយៈពេលអនុគ្រោះ រាល់អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាព លើកលែងតែអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រងនេះ (បើមាន)។ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងបានអស់សុពលភាព។ ដោយអនុលោមតាមការសម្រេចរបស់ក្រុមហ៊ុន បណ្ណសន្យារ៉ាប់រងនេះអាចដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មី ប្រសិនបើ៖
(ក) ពាក្យស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ស្នើសុំណាមួយដែលកំណត់ដោយក្រុមហ៊ុន ដោយត្រូវធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង
(ខ) ដោយអនុលោមតាមការវាយតម្លៃហានិភ័យ អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងអាយុដែលបានកំណត់ថាអាចទទួលយកការធានារ៉ាប់រង ខណៈពេលការផ្តល់សុពលភាពសារជាថ្មីឡើងវិញ និង
(គ) ភស្តុតាងបញ្ជាក់អំពីភាពអាចធានារ៉ាប់រងបាន ដែលក្រុមហ៊ុនអាចទទួលយកបាន និង
(ឃ) ការទូទាត់បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ដែលមិនទាន់បានបង់ ដោយបូកបញ្ចូលនូវចំណាយណាមួយ (បើមាន)។
បន្ទាប់ពីក្រុមហ៊ុនបានទទួលឯកសារដែលបានកំណត់ និងការតម្រូវខាងលើត្រូវបានបំពេញ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើសំណើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែម ក្នុងករណីចាំបាច់សម្រាប់ការវាយតម្លៃការធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនអនុម័តយល់ព្រមលើសំណើសុំនេះ បណ្ណសន្យារ៉ាបរងនឹងចាប់ផ្តើមមានសុពលភាពសារជាថ្មីឡើងវិញ។ ក្នុងករណី ក្រុមហ៊ុនបដិសេធលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងពុំអាចដាក់ឱ្យមានសុពលភាពឡើងវិញឡើយ និងនៅតែបន្តអស់សុពលភាពហើយក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងទៅវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ និងចំណាយណាមួយ (បើមាន) ដែលបានបង់មកកាន់ក្រុមហ៊ុន សម្រាប់ការស្នើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ” បូក
(ខ) អត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ដក
(គ) ការចំណាយលើការពិនិត្យសុខភាព សម្រាប់ការស្នើសុំបន្តសុពលភាពសារជាថ្មីឡើងវិញដែលបង់ដោយក្រុមហ៊ុន (បើមាន)។
ក្រុមហ៊ុននឹងមិនធានាលើការបាត់បង់ ឬព្រឹត្តិការណ៍ដែលបានធានាណាមួយ ដែលកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងអស់សុពលភាព និងមុនកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញទេ។
បន្ទាប់ពីពេលដែលផលិតផលធានារ៉ាប់រងបន្ថែមនេះបានអស់សុពលភាពរយៈពេលពីរ (2) ឆ្នាំជាបន្តបន្ទាប់ ផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់សុពលភាព ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមិនអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីបានឡើយ។ ក្រុមហ៊ុន នឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង តាម “តារាងបង្ហាញអំពីអត្ថប្រយោជន៍លើការសន្សំ និងអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង” ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង (បើមាន)។
2. អត្ថប្រយោជន៍នៃការធានា (Insurance Benefits)
អត្ថប្រយោជន៍លើមរណភាព (Death Benefit)
នៅពេលសមាជិក (អ្នកខ្ចីចម្បង) ទទួលមរណភាពក្នុងអំឡុងពេលធានារ៉ាប់រង នោះ 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវបានផ្តល់ជាប្រាក់សំណងករណីមរណភាពដូចមានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង។ ម្ចាស់បណ្ណសន្យារ៉ាប់រង (ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ) នឹងទទួលបានប្រាក់សំណងករណីមរណភាពស្មើនឹងចំនួនទឹកប្រាក់កម្ចីដែលនៅសេសសល់។ ចំពោះប្រាក់សំណងករណីមរណភាពដែលសេសសល់ក្រោយពីការទូទាត់ប្រាក់កម្ចីរួចរាល់ នឹងត្រូវផ្តល់ជូនទៅឲ្យអ្នកទទួលផលដូចបានចែងនៅផ្នែកទី ៨ នៃបណ្ណសន្យារ៉ាប់រង។
ការធានារ៉ាប់រងរបស់សមាជិកក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានការទូទាត់រួចរាល់នូវប្រាក់សំណងករណីមរណភាពសម្រាប់សមាជិករូបនោះ។
អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ (Total and Permanent Disability Benefit)
នៅពេលសមាជិក (អ្នកខ្ចីចម្បង) ក្លាយទៅជាពិការភាពទាំងស្រុង(ដែលសមស្របតាមនិយមន័យ ពិការភាពទាំងស្រុងនៅផ្នែកទី ១ នៃបណ្ណសន្យារ៉ាប់រង) អំឡុងពេលធានារ៉ាប់រង នោះ 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង (ដកចេញពីប្រាក់សំណងករណីមរណភាព) នឹងត្រូវបានផ្តល់ជាប្រាក់សំណងករណីពិការភាពទាំងស្រុង ដូចមានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង។ ម្ចាស់បណ្ណសន្យារ៉ាប់រង (ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ) នឹងទទួលបានប្រាក់សំណងពិការភាពទាំងស្រុងស្មើនឹងចំនួនទឹកប្រាក់កម្ចីដែលនៅសេសសល់។ ចំពោះប្រាក់សំណងករណីពិការភាពទាំងស្រុងដែលសេសសល់ក្រោយពីការទូទាត់ប្រាក់កម្ចីរួចរាល់ នឹងត្រូវផ្តល់ជូនទៅឲ្យសមាជិក។
ការធានារ៉ាប់រងរបស់សមាជិកក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានការទូទាត់រួចរាល់នូវប្រាក់សំណងករណីពិការភាពទាំងស្រុងសម្រាប់សមាជិករូបនោះ។
3. ករណីមិនធានា (Exclusion)
ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវអត្ថប្រយោជន៍លើការសន្សំដែលបានទូទាត់រួច (បើមាន) និង/ឬ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។
ករណីមិនធានាចំពោះករណីមរណភាពមិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ
(Exclusions for Non-accidental Death Benefit)
មរណភាពរបស់សមាជិករូបនោះទោះបីជាកើតឡើង ដោយផ្ទាល់ ឬមិនផ្ទាល់ក្តី (ទាំងស្រុង ឬ ផ្នែកខ្លះ) ដោយសារមូលហេតុណាមួយដូចខាងក្រោម៖
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
(ឃ) ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ដែលកើតឡើងមុន កាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក ។
ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
(Exclusions for Non-accidental Total and Permanent Disability Benefit)
ពិការភាពទាំងស្រុងរបស់សមាជិករូបនោះទោះបីជាកើតឡើងដោយផ្ទាល់ ឬមិនផ្ទាល់ក្តី (ទាំងស្រុង ឬផ្នែកខ្លះ) ដោយសារមូលហេតុណាមួយដូចខាងក្រោម៖
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ
(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ង) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
(ឃ) ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ដែលកើតឡើងមុន កាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក។
4. រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)
សំដៅដល់អំឡុងពេលម្ភៃមួយ (21) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យារ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។ បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវ ក្រុមហ៊ុន នឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឲ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងដែលបានបង់រូចសរុប ដក
(ខ) ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន) ដក
(គ) បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន (បើមាន)។
5. រយៈពេលអនុគ្រោះ (Grace Period)
រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់ បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់នៅពុំទាន់បានទូទាត់បន្ទាប់ពីចុងបញ្ចប់នៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាព[ST(ស1] [MY(ម2] ។
6. ការផ្សះផ្សាវិវាទ Dispute Mediation
•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)
រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។
•នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។
7. លក្ខខណ្ឌមិនអាចតវ៉ាបាន (Incontestability)
ក្រុមហ៊ុននឹងអាចបដិសេធការទាមទារសំណង ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំតែប៉ុណ្ណោះ ដោយគិតចាប់ពី កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបាន អនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទឡើយ។
8. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Termination)
បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖
(ក) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ
(ខ) ម្ចាស់បណ្ណសន្យារ៉ាប់រង ស្នើសុំបញ្ចប់សុពលភាពបណ្ណសន្យារ៉ាប់រង
(គ) បណ្ណសន្យារ៉ាប់រងអស់សុពលភាពរយៈពេលពីរ (2) ឆ្នាំ ជាបន្តបន្ទាប់ (យោងទៅផ្នែកទី 5.3) ឬដល់កាល កាលដល់កំណត់។
9. ដំណើរការនៃការទាមទារសំណង (How to claim)
តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ:
https://www.manulife.com.kh/en/services/claims.html, ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយ
ឥតគិតថ្លៃ