រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង

អនាគតការសិក្សាកូនរបស់ខ្ញុំជាមួយ មេនូឡាយហ្វ៍

ជាផលិតផលធានារ៉ាប់រងអាយុជីវិត​ដែលមានកម្មវត្ថុទៅលើអាយុជីវិត និង​រូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍) ។

កម្មវត្ថុនៃការធានា

1.     អាយុដែលទទួល​បានការធានា (Eligible)

• អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្ណ):  អាយុចាប់ពី 18​ ឆ្នាំ ទៅ​ 50 ឆ្នាំ

•អ្នកត្រូវបានធានារ៉ាប់រង (កូន):  អាយុចាប់ពី 1 ឆ្នាំ​ ទៅ​ 14 ឆ្នាំ

 

2.         ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបង់មកកាន់ក្រុមហ៊ុនក្នុង       រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមណាមួយដែលមានបន្ទាប់ (បើមាន)។

ជម្រើសបង់បុព្វលាភធានារ៉ាប់រងរួមមាន ប្រចាំឆ្នាំ និងប្រចាំឆមាស ដោយឡែកចំពោះជម្រើសបង់បុព្វលាភធានារ៉ាប់រង “ប្រចាំខែ និងប្រចាំត្រីមាស” នឹងត្រូវបានផ្តល់ជូនក្នុងករណីមានការស្នើសុំពិសេសពីម្ចាស់បណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការអនុម័ត ឬបដិសេធ លើការស្នើសុំពិសេសនេះ។

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទការបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ 

រយៈពេលអនុគ្រោះ (Grace Period)

រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់   បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ  ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់នៅពុំទាន់បានទូទាត់បន្ទាប់ពីចុងបញ្ចប់នៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាព។​

ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ  (Policy Reinstatement)

បន្ទាប់ពីបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់សុពលភាព ដោយសារការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង បន្ទាប់ពីរយៈពេលអនុគ្រោះ នោះគ្រប់អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាពដូចគ្នា លើកលែងតែតម្លៃសាច់ប្រាក់ (បើមាន)។ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីក្នុងរយៈពេលពីរ (២) ឆ្នាំ គិតចាប់ពីបណ្ណសន្យារ៉ាប់រងបានអស់សុពលភាព។ ដោយអនុលោមតាមការសម្រេចរបស់ក្រុមហ៊ុន      បណ្ណសន្យារ៉ាប់រងនេះអាចដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មី ប្រសិនបើ៖

(ក)       ពាក្យស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ស្នើសុំណាមួយដែលកំណត់ដោយក្រុមហ៊ុន ដោយត្រូវធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង

(ខ)       ដោយអនុលោមតាមការវាយតម្លៃហានិភ័យ អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងអាយុដែលបានកំណត់ថាអាចទទួលយកការធានារ៉ាប់រង ខណៈពេលការផ្តល់សុពលភាពសារជាថ្មីឡើងវិញ និង

(គ)       ភស្តុតាងបញ្ជាក់អំពីភាពអាចធានារ៉ាប់រងបាន ដែលក្រុមហ៊ុនអាចទទួលយកបាន និង

(ឃ)      ការទូទាត់បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ដែលមិនទាន់បានបង់ ដោយបូកបញ្ចូលនូវចំណាយណាមួយ (បើមាន) និង

បន្ទាប់ពីក្រុមហ៊ុនបានទទួលឯកសារដែលបានកំណត់ និងការតម្រូវខាងលើត្រូវបានបំពេញ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើសំណើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែម ក្នុងករណីចាំបាច់សម្រាប់ការវាយតម្លៃធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនអនុម័តយល់ព្រមលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងចាប់ផ្តើមមានសុពលភាពសារជាថ្មីឡើងវិញ។ ក្នុងករណី ក្រុមហ៊ុនបដិសេធលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងពុំអាចមានសុពលភាពឡើងវិញឡើយ ហើយក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងទៅវិញនូវ៖

(ក)       បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ និងចំណាយណាមួយ (បើមាន) ដែលបានបង់មកកាន់ក្រុមហ៊ុន សម្រាប់ការស្នើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”  បូក

(ខ)       តម្លៃសាច់ប្រាក់ និងភាគលាភបូកបង្គរនៃបណ្ណសន្យារ៉ាប់រង (បើមាន) ដក

(គ)       កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន) ដក

(ឃ)      ការចំណាយលើការពិនិត្យសុខភាព សម្រាប់ការស្នើសុំបន្តសុពលភាពសារជាថ្មីឡើងវិញដែលបង់ដោយក្រុមហ៊ុន (បើមាន)។

នៅពេលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់សុពលភាពឡើងវិញ ក្រុមហ៊ុននឹងមិនផ្តល់សំណង ឬការការពារ ចំពោះហេតុការណ៍បាត់បង់ណាមួយដែលកើតចេញពីស្ថានភាពមានពីមុនស្រាប់ ដូចជា ការខូចខាត ឬការចុះខ្សោយរាង្គកាយណាមួយ,  ការរងរបួស, ជំងឺ, ការឈឺ, ឬផលវិបាករបស់ជំងឺ ដែលបានកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងអស់សុពលភាព។

បន្ទាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងនេះបានអស់សុពលភាពរយៈពេល ពីរ(២) ឆ្នាំជាបន្តបន្ទាប់ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់សុពលភាព ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមិនអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីបានឡើយ។ ក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវ៖

(ក)        តម្លៃសាច់ប្រាក់តាមតារាងតម្លៃសាច់ប្រាក់ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង (បើមាន) បូក

(ខ)        ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន  (បើមាន)  ដក

(គ)       កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន)។

 

3.    អត្ថប្រយោជន៍នៃការធានា (Insurance Benefits)

អត្ថប្រយោជន៍លើមរណភាពមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (Non-accidental Death Benefit)  

ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់ “អត្ថប្រយោជន៍លើមរណភាពមិន បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ” ក្នុងករណីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃ      បណ្ណសន្យារ៉ាប់រង។ 

ប្រាក់សំណងករណីមរណភាពមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ គឺស្មើនឹង៖

ក.         ចំនួនទឹកប្រាក់ធានារ៉ាប់រងដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង* ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ដោយដកនូវប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានាដែលបានទូទាត់រួច ហើយបូក 

ខ.         ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន រួមទាំងការប្រាក់ ដក

គ.         កម្ចីឥណទានទាំងឡាយរួមជាមួយនឹងការប្រាក់បូកបង្គរដែលនៅជំពាក់ក្រុមហ៊ុន (បើមាន) ដក

ឃ.        បុព្វលាភធានារ៉ាប់រងដែលនៅមិនទាន់បានបង់រួមជាមួយនឹងការប្រាក់បូកបង្គរ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុងក្នុងអំឡុងរយៈពេលអនុគ្រោះ។

ប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកទទួលផល។ បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាពនៅមុនអាយុ ៤ ឆ្នាំ គិតត្រឹមថ្ងៃកំណើតចុងក្រោយ នោះប្រាក់សំណងករណីមរណភាពដែលត្រូវផ្តល់ជូននឹងត្រូវកំណត់ដូចខាងក្រោម៖

ប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកទទួលផល។ បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។

*ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាពនៅមុនអាយុ ៤ ឆ្នាំ គិតត្រឹមថ្ងៃកំណើតចុងក្រោយ នោះប្រាក់សំណងករណីមរណភាពដែលត្រូវផ្តល់ជូននឹងត្រូវកំណត់ដូចខាងក្រោម៖

អាយុនៅពេលទទួលមរណភាព (គិតត្រឹមថ្ងៃកំណើតចុងក្រោយ)

ប្រាក់សំណង

១ ឆ្នាំ

៤០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង

២ ឆ្នាំ

៦០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង

៣ ឆ្នាំ

៨០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង

 

អត្ថប្រយោជន៍លើមរណភាពបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (Accidental Death Benefit)  

ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់ “អត្ថប្រយោជន៍លើមរណភាព        បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ” ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។ 

ប្រាក់សំណងករណីមរណភាពបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យគឺស្មើនឹង៖

ក.         ចំនួនទឹកប្រាក់ធានារ៉ាប់រងដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង* ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ដោយដកនូវប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានាដែលបានទូទាត់រួច ហើយបូក

ខ.         ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន រួមទាំងការប្រាក់ ដក

គ.         កម្ចីឥណទានទាំងឡាយរួមជាមួយនឹងការប្រាក់បូកបង្គរដែលនៅជំពាក់ក្រុមហ៊ុន ដក 

ឃ.        បុព្វលាភធានារ៉ាប់រងដែលនៅមិនទាន់បានបង់រួមជាមួយនឹងការប្រាក់បូកបង្គរ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពក្នុងអំឡុងរយៈពេលអនុគ្រោះ។

ប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកទទួលផល។ បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។

*ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាពនៅមុនអាយុ ៤ ឆ្នាំ គិតត្រឹមថ្ងៃកំណើតចុងក្រោយ នោះប្រាក់សំណងករណីមរណភាពដែលត្រូវផ្តល់ជូននឹងត្រូវកំណត់ដូចខាងក្រោម៖

អាយុនៅពេលទទួលមរណភាព (គិតត្រឹមថ្ងៃកំណើតចុងក្រោយ)

ប្រាក់សំណង

១ ឆ្នាំ

៨០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង

២ ឆ្នាំ

១២០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង

៣ ឆ្នាំ

១៦០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង

 

ប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានា (Guaranteed Education Benefit)

ក្រុមហ៊ុននឹងធ្វើការទូទាត់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានា ស្របតាមកាលវិភាគទូទាត់ប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានាដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងនៅពេលដែលបណ្ណសន្យារ៉ាប់រងនេះនៅមានសុពលភាព និងនៅពេលអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិត។

 

ក្នុងករណីដែលមានការបង្កើន ឬ កាត់បន្ថយចំនួនទឹកប្រាក់ធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រង (បន្ទាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង) នោះប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានានឹងត្រូវបានគណនាដោយយោងតាមចំនួនទឹកប្រាក់ធានារ៉ាប់រងថ្មី។

 

នៅពេលទូទាត់ប្រាក់សំណង រាល់កម្ចីឥណទានទាំងឡាយ បុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ និងការប្រាក់បូកបង្គរ (គិតត្រឹមកាលបរិច្ឆេទទូទាត់សំណង) លើបណ្ណសន្យារ៉ាប់រងនឹងត្រូវកាត់កងចេញពីចំនួនទឹកប្រាក់ដែលត្រូវផ្តល់ជូន។

 

នៅពេលផ្តល់ជូនប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានាចុងក្រោយបង្អស់ នៅពេលដល់កាលកំណត់នៃ

បណ្ណសន្យារ៉ាប់រង នោះផលប្រយោជន៍ទាំងអស់នឹងត្រូវបូកបញ្ចូលនូវភាគលាភបូកបង្គរដែលបានតម្តល់ទុកជាមួយក្រុមហ៊ុន។

 

ជម្រើសនៃការទូទាត់ប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានា៖ ការផ្តល់ជូនប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានានឹងត្រូវអនុវត្តតាមជម្រើសណាមួយដូចខាងក្រោម ដូចដែលម្ចាស់បណ្ណសន្យារ៉ាប់រងបានជ្រើសរើស៖

.    ការទូទាត់ជាប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានាដូចមានចែងក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

.    តម្កល់ទុកនៅក្រុមហ៊ុនដើម្បីទទួលបានការប្រាក់បូកបង្គរបន្ថែមទៅលើបណ្ណសន្យារ៉ាប់រងដែលនឹងអាច

ដកយកចេញ បាននាពេលអនាគត។  អត្រាការប្រាក់នឹងត្រូវបានកំណត់ដោយក្រុមហ៊ុនទៅតាមដំណាក់កាលនីមួយៗ។

ប្រសិនបើមិនមានការជ្រើសយកជម្រើសណាមួយទេ នោះជម្រើស “ក” នឹងត្រូវបានយកមកអនុវត្ត។ ជម្រើសដែលត្រូវបានជ្រើសរើសនឹងត្រូវអនុវត្តរហូតដល់ជម្រើសមួយទៀតត្រូវបានជ្រើសរើស។

 

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ នៅពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ប្រាក់សំណងសម្រាប់ការសិក្សាត្រូវបានធានាដែលបូកបង្គរក្រោមជម្រើស “ខ” នឹងត្រូវផ្តល់ជូនជាផ្នែកមួយនៃផលប្រយោជន៍នៃបណ្ណសន្យារ៉ាប់រង។

 

4.         ករណីមិនធានា (Exclusion)

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវអត្ថប្រយោជន៍លើការសន្សំដែលបានទូទាត់រួច (បើមាន) និង/ឬ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។

ករណីមិនធានាចំពោះករណីមរណភាពមិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ

(Exclusions for Non-accidental Death Benefit)  

(ក)        ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ   កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2)  ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ

(ខ)        ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(គ)        ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

ករណីមិនធានាចំពោះករណីមរណភាពបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Accidental Death Benefit)

(ក)        ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ)        ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(គ)        ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ

(ឃ)      ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(ង)        ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត​ ការ​បើក​បរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង​/ឬ​ល្មើសល្បឿន​កំណត់ តាម​ច្បាប់​ដែលមាន​ជាធរមាន​ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ ឬ

(ច)        សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ឆ)        ការ​តទល់​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ពី​មន្រ្តី ​ឬអ្នកអនុវត្ត​ច្បាប់​ ​ ឬ

(ជ)        ភាពចុះខ្សោយ​នៃ​រាង​កាយ​ ឬផ្លូវ​ចិត្ត​ ឬ​រោគា ឬ​ជំងឺ​ប្រភេទ​ណាមួយ ​ ឬ​ជំងឺ​បង្កដោយ​ការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ

​(ឈ)     ការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ

(ញ)      ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត​ bungee jumping ។

 

5.         រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)

សំដៅដល់អំឡុងពេលម្ភៃមួយ (21) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យា​រ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។  បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវ ក្រុមហ៊ុន នឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឲ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖

(ក)​        បុព្វលាភធានារ៉ាប់រងដែលបានបង់រូចសរុប ដក

(ខ)        ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ ​​(បើមាន)​ ដក

(គ)        បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន ​​(បើមាន)។

 

6.         ការផ្សះផ្សាវិវាទ Dispute Mediation

•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)

រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។ 

នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

 

7.         លក្ខខណ្ឌមិនអាចតវ៉ាបាន  (Incontestability)

ក្រុមហ៊ុននឹងអាចបដិសេធការទាមទារសំណង ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា​ មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំតែប៉ុណ្ណោះ ដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបាន    អនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទឡើយ។

 

8.    ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Termination)

បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖

(ក)        មរណភាព របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ

(ខ)        ម្ចាស់បណ្ណសន្យារ៉ាប់រង ស្នើសុំបញ្ចប់សុពលភាពបណ្ណសន្យារ៉ាប់រង

(គ)        បណ្ណសន្យារ៉ាប់រងអស់សុពលភាពរយៈពេលពីរ (2) ឆ្នាំ ជាបន្តបន្ទាប់ (យោងទៅផ្នែកទី 5.3) ឬដល់កាល កាលដល់កំណត់។

 

9.         ដំណើរការនៃការទាមទារសំណង (How to claim)

តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ: 

https://www.manulife.com.kh/en/services/claims.html,  ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយ

ឥតគិតថ្លៃ