បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ខ និង លក្ខខណ្ឌ

ខ្ញុំសូមធ្វើការអះអាង យល់ច្បាស់ និងព្រមព្រៀងថា៖

  1. ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមែនជាពលរដ្ឋអាមេរិក ឬ មានសិទ្ធិរស់នៅអាមេរិក ឬ មានសិទិ្ធកាន់ Green Card ឬ មានកាតព្វកិច្ចប្រកាសពន្ធនៅសហរដ្ឋអាមេរិក ហើយ​ក៏​គ្មាន​ផង​ដែរ​នូវ​សញ្ញាណសម្គាល់ណាមួយដូចខាងក្រោម៖ (ក) លិខិតឆ្លងដែនអាមេរិក ឬ ឯកសារនិវាសនជនរស់នៅសហរដ្ឋអាមេរិក (ខ) លេខអត្តសញ្ញាណពន្ធរបស់សហរដ្ឋអាមេរិក ឬ (គ) ទីកន្លែងកំណើត លេខទូរស័ព្ទ អាសយដ្ឋានដែលកំពុងស្នើសុំ នៅសហរដ្ឋអាមេរិក។
  2. រាល់ព័ត៌មានទាំងអស់ដែលខ្ញុំបានផ្តល់ជូនសម្រាប់ការទាមទារសំណងនេះ គឺមានលក្ខណៈពេញលេញ ពិតប្រាកដ និងត្រឹមត្រូវផ្អែកតាមការយល់ដឹង និងការជឿជាក់ដ៏ច្បាស់លាស់របស់ខ្ញុំ។
  3. ខ្ញុំ ជាម្ចាស់បណ្ណសន្យារ៉ាប់រង ដែលមានសិទ្ធិទាមទារសំណងស្របច្បាប់។ រាល់ព័ត៌មានបញ្ជាក់ពីអត្តសញ្ញាណដែលខ្ញុំបាន ផ្តល់ជូន គឺជាកម្មសិទ្ធិរបស់ខ្ញុំ ដើម្បីប្រើប្រាស់ក្នុងដំណើរការស្នើសុំការទាមទារសំណងនេះ។ ការដាក់ជូន “ទម្រង់បែបបទស្នើសុំការទាមទារសំណងអេឡិចត្រូនិក” គឺជាផ្នែកមួយនៃដំណើរការទាមទារសំណង ហើយខ្ញុំនឹងមិនមានសិទ្ធិទទួលបានការទូទាត់សំណងណាមួយឡើយ លុះត្រាណាដំណើរការទាមទារសំណងទាំងមូលត្រូវបានវាយតម្លៃ និងអនុម័តចប់សព្វគ្រប់ដោយក្រុមហ៊ុន មេនូឡាយហ្វ៍។
  4. ខ្ញុំបានទទួលការអនុញ្ញាត ពីអ្នកត្រូវបានធានាអាយុជីវិត ឬ អ្នកទាមទារសំណងស្របច្បាប់ ដើម្បី (ក) ផ្តល់ព័ត៌មានរបស់គាត់ជូនទៅឱ្យក្រុមហ៊ុន មេនូឡាយហ្វ៍ និង (ខ) ផ្ទេររាល់ព័ត៌មានដែលទទួលបានទាំងអស់ពីក្រុមហ៊ុន មេនូឡាយហ្វ៍ មកឱ្យខ្ញុំផ្ទាល់។ រាល់ព័ត៌មានដែលត្រូវបានស្នើសុំនៅក្នុងការទាមទារសំណងនេះ គឺជាតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការរៀបចំដំណើរការទាមទារសំណងនេះ។
  5. ក្រុមហ៊ុន មេនូឡាយហ្វ៍ អាចកាត់យក ឬទូទាត់ចេញពីទឹកប្រាក់សំណង ក្នុងករណីដែលខ្ញុំមានបំណុលណាមួយពីក្រុមហ៊ុន។ ក្រុមហ៊ុន មេនូឡាយហ្វ៍ក៏មានសិទ្ធិបដិសេធ ឬ ទាមទារមកវិញនូវទឹកប្រាក់សំណងដែលមិនត្រឹមត្រូវណាមួយត្រឡប់មកវិញ ក្នុងករណីដែលបណ្តាលមកពីការផ្ដល់ព័ត៌មានមិនត្រឹមត្រូវ ឬ ការខកខានក្នុងការផ្ដល់ព័ត៌មានណាដែលជាតម្រូវការចាំបាច់ នៅក្នុងអំឡុងពេលនៃដំណើរការទាមទារសំណង។
  6. សម្រាប់គោលបំណងសវនកម្មលើការទាមទារសំណងណាមួយ ខ្ញុំអាចនឹងត្រូវបានក្រុមហ៊ុន មេនូឡាយហ្វ៍ ស្នើសុំឯកសារច្បាប់ដើមណាមួយ ឬ ទាំងអស់។ ប្រសិនបើខ្ញុំទទួលបានការស្នើសុំបែបនេះ ខ្ញុំយល់ព្រមបញ្ជូនឯកសារច្បាប់ដើមទាំងនោះទៅក្រុមហ៊ុន មេនូឡាយហ្វ៍ ភ្លាមៗ។ ក្នុងករណីដែលខ្ញុំមិនឯកភាពតាមការស្នើសុំ ឬ ករណីដែលឯកសារច្បាប់ដើមណាមួយ ត្រូវបានរកឃើញថាមានភាពមិនត្រឹមត្រូវ ក្លែងក្លាយ ឬ មានការបន្លំ នោះក្រុមហ៊ុន មេនូឡាយហ្វ៍ មានសិទ្ធិគ្រប់យ៉ាងដោយឥតលក្ខខណ្ឌក្នុងការមិនទទួលយកទម្រង់បែបបទស្នើសុំការទាមទារសំណងអេឡិចត្រូនិកពីខ្ញុំ ឬ សមាជិកក្នុងបន្ទុករបស់ខ្ញុំ
  7. ខ្ញុំនឹងជូនដំណឹងដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រសិនបើមានព្រឹត្តិការណ៍ណាមួយពាក់ព័ន្ធនឹងសំណងបានកើតឡើងក្នុងរយៈពេល ៣០ ថ្ងៃ នៃថ្ងៃប្រតិទិនគិតចាប់ពីថ្ងៃបានដាក់ពាក្យស្នើសុំសំណង។
  8. ខ្ញុំនឹងផ្តល់លេខទូរស័ព្ទរបស់ខ្ញុំដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងគោលបំណងទទួលបានព័ត៌មានពាក់ព័ន្ធនឹងការស្នើសុំទាមទារសំណងរបស់ខ្ញុំ។
  9. ក្រុមហ៊ុនអាចប្រើប្រាស់ព័ត៌មានដែលខ្ញុំផ្ដល់ជូន និង បន្តផ្ដល់ជូន តាមតម្រូវការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយក្រុមហ៊ុនក៏អាចចែករំលែក និងរាយការណ៍អំពីព័ត៌មានទាំងនោះទៅកាន់អាជ្ញាធរក្នុងស្រុក និងនៅបរទេស (រួមទាំងអាជ្ញាធរពន្ធដារក្នុងស្រុក និង នៅបរទេស) ដើម្បីបំពេញទៅតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ពាក់ព័ន្ធនឹងផ្នែកពន្ធដារ ឬ ការបង្ការការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។