បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំកិច្ចប្រជុំធំប្រចាំឆ្នាំក្រោមប្រធានបទ "ឆ្នាំនៃអនុភាព”

រាជធានីភ្នំពេញ​ ថ្ងៃសុក្រ ទី ០៦ ខែមករា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំធំប្រចាំឆ្នាំ ២០២៣​ សម្រាប់ភ្នាក់ងារធានារ៉ាប់រងរបស់ខ្លួន​ក្រោមប្រធានបទគោលដៅសម្រាប់ឆ្នាំថ្មីដែលជា “ឆ្នាំនៃអនុភាព” (Supercharged Year)។​​ កិច្ចប្រជុំនេះត្រូវបានរៀបចំដើម្បីអបអរសាទរសមិទ្ធិផលប្រចាំឆ្នាំ ២០២២​ របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការរក្សាតំណែងលេខមួយក្នុងនាមជាក្រុមហ៊ុនដែលមានចំណែកទីផ្សារច្រើនជាងគេ និងជាក្រុមហ៊ុន​ដែលមានចំនួនភ្នាក់ងារធានារ៉ាប់រងច្រើនជាងគេជាប់ជាសមាជិកភាពសមាគមលំដាប់ពិភពលោក MDRT (Million Dollar Round Table) ប្រចាំព្រះរាជាណាចក្រ​កម្ពុជា។

ការជួបជុំនេះក៏បានបង្ហាញពីផែនការយុទ្ធសាស្រ្តផ្នែកលក់ កម្មវិធីពិសេសៗសម្រាប់ភ្នាក់ងារធានារ៉ាប់រង ក៏ដូចជាការគាំទ្ររបស់ក្រុមហ៊ុនទៅកាន់ភ្នាក់ងារធានារ៉ាប់រងដែលកំពុងបំពេញបេសកកម្មក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុ​ឲ្យកាន់តែប្រសើរឡើងជូនប្រជាជនកម្ពុជា​ទូទាំងប្រទេស។ លើសពីនេះ​ កម្មវិធីនេះក៏បានអបអរសាទរដល់ភ្នាក់ងារធានារ៉ាប់រងឆ្នើមចំនួន ១៤ រូបដែលបានបំពេញគ្រប់លក្ខខណ្ឌជាសមាជិក MDRT ប្រចាំឆ្នាំ ២០២៣ និង ប្រធានផ្នែកលក់ឆ្នើម ៧ រូប (ដែលបានបង្កើតសមាជិកភាព MDRT ២០២៣ ទាំង ១៤ រូបនេះ) ព្រមទាំងទទួលស្គាល់ភ្នាក់ងារធានារ៉ាប់រងឆ្នើមផ្សេងៗទៀត ដែលបានផ្តល់ការការពារអនាគតហិរញ្ញវត្ថុជូនអតិថិជនកម្ពុជាកន្លងមក។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេ​ដែលមកដល់ទីផ្សារកម្ពុជា ហើយបានណែនាំ​ឲ្យប្រជាជនស្គាល់នូវផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិតមុនគេ។ ​ក្រុមហ៊ុនបានបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយកសាងអនាគតប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងការពារអនាគតហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជាជាង ១១ ម៉ឺននាក់ និងផ្តល់សំណងជូនអតិថិជននៅកម្ពុជាជិត​ ១០ លានដុល្លារអាមេរិករួចមកហើយ​៕

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

ដើម្បីក្លាយជាភ្នាក់ងារធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖  www.manulife.com.kh/km/careers-with-us/insurance-advisor.html