រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026

អតិថិជនជាទីគោរព!

ចាប់ពីថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ ២០២៦ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា «ក្រុមហ៊ុន»  ឬ  «មេនូឡាយហ្វ៍») នឹងធ្វើបច្ចុប្បន្នភាពសាខាក្រុមហ៊ុនដោយនាំយកប្រតិបត្តការសេវាកម្មនៅតាមសាខានានា មកកាន់ការិយាល័យកណ្តាលរាជធានីភ្នំពេញ និងការិយាល័យ​សាខាខេត្តសៀមរាប។

ជាមួយគ្នានេះ តំណាងផ្នែកលក់ទូទាំងប្រទេសរបស់ក្រុមហ៊ុន បន្តផ្តល់ជំនួប​ជាមួយអតិថិជន​ដោយផ្ទាល់ តាម​ការស្នើសុំណាត់ជួបផ្តល់សេវាកម្មនានាពីអតិថិជនផងដែរ​។​

​​ដោយឡែក អតិថិជនក៏អាចប្រើកម្មវិធីទូរសព្ទ​របស់ មេនូឡាយហ្វ៍ ឬទូរសព្ទមកកាន់​សេវាបម្រីអតិថិជនដោយ ឥត​គិតថ្លៃរៀងរាល់ម៉ោងធ្វើការ ដើម្បីដាក់ពាក្យទាមទារសំណង ពិនិត្យ​បណ្ណសន្យារ៉ាប់រង បង់បុព្វលាភធានារ៉ាប់រង ធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន និងចូលមើលឯកសារបណ្ណសន្យារ៉ាប់រងជាដើម។ ខាងក្រោមនេះ គឺជាវិធីដែល អតិថិជនកំពុងប្រើប្រាស់សម្រាប់សេវាកម្មនា​នា៖

  • កម្មវិធីទូរសព្ទ Manulife Cambodia App
  • លេខទូរសព្ទផ្នែកសេវាបម្រើអតិថិជន (ឥតគិតថ្លៃ)៖ 1800 211 211
  • អ៊ីមែល៖ customer_service_kh@manulife.com
  • ការអញ្ជើញមកកាន់ការិយាល័យកណ្ដាល​រាជធានីភ្នំពេញ ឬសាខាខេត្តសៀមរាប

ការធ្វើបច្ចុប្បន្នភាពសាខាក្រុមហ៊ុននេះមិនប៉ះពាល់ដល់បណ្ណសន្យារ៉ាប់រង ទឹកប្រាក់ធានារ៉ាប់រង ឬអត្ថប្រយោជន៍  បណ្ណសន្យារ៉ាប់រងអតិថិជនឡើយ។ ក្រុមហ៊ុននៅតែបន្តពង្រឹងគុណភាពសេវាកម្មជូនអតិថិជនដោយយកចិត្តទុក ដាក់ និងឆាប់រហ័ស ដោយផ្អែកលើគោលការណ៍ «អតិថិជនជាចម្បង»​ ជានិច្ច។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បានកំពុងបម្រើអតិថិជននៅកម្ពុជាសរុបជាង 222,000 នាក់ ហើយយើងនៅតែ ប្ដេជ្ញា គាំទ្រអតិថិជន ក៏ដូចជាគ្រួសារកម្ពុជាជាច្រើនរូបទៀត នូវដំណោះស្រាយហិរញ្ញវត្ថុ និងការការពារជូនលោក អ្នក និងមនុស្សជាទីស្រលាញ់។

សូមថ្លែងអំណរគុណសម្រាប់ការបន្តគាំទ្រ និងផ្តល់ទំនុកចិត្តមកលើ ក្រុមហ៊ុន មេនូឡាយហ្វ៍។