បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

អំពី​ មេនូឡាយហ៍្វ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

របាយការណ៍ ខែ ឆ្នាំ

ព័ត៌មានសង្ខេបអំពីក្រុមហ៊ុន

កញ្ញា 2023

បេសកកម្ម

បេសកកម្មរបស់យើងគឺបង្កភាពងាយស្រួលក្នុងការយល់ដឹងពីសេវាកម្មធានារ៉ាប់រង និងហិរញ្ញវត្ថុដើម្បីជួយ​អតិថិជនរបស់យើងក្នុងការសម្រេចចិត្តឲ្យបានកាន់តែប្រសើរនៅក្នុងជីវិតរបស់ពួកគាត់។

យើងបានសង្ខេបបេសកកម្មនេះឲ្យសាមញ្ញបំផុតទៅជា ​ការសម្រេចចិត្តកាន់តែ​ងាយស្រួល ​ជីវិតកាន់តែប្រសើរ។ វាហាក់ដូចជាប្រយោគដ៏សាមញ្ញមួយ ប៉ុន្តែវាជាបេសកកម្មដ៏មុតមាំមួយ​​។

គុណតម្លៃ

គុណ​តម្លៃ គឺជាគោលការណ៍ដែល​ឆ្លុះ​បញ្ចាំង​ពី​វិធី​​ដែល​យើងធ្វើប្រតិបត្តិការអាជីវកម្ម​និងជួយយើងកំណត់នូវ​​វិធី​ក្នុង​ការ​បំ​ពេញ​ការងារ​រួមគ្នា។ គុណ​តម្លៃទាំងនេះ​កំ​ណត់នូវ​​សកម្មភាពរបស់យើង និងរបៀបដែលយើងធ្វើការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា និងជាមួយអតិថិជនរបស់យើង។

ស្វែងយល់ពីតម្រូវការរបស់អតិថិជននិងធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីបំពេញចិត្តអតិថិជន 

គិតអំពីអតិថិជន

ស្វែងយល់ពីតម្រូវការរបស់អតិថិជននិងធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីបំពេញចិត្តអតិថិជន 

បង្កើតបរិយាកាសការងារដែលពោរពេញដោយការគាំទ្រភាពខុសប្លែកគ្នានិងការរីកចម្រើន

ចែករំលែកមនុស្សធម៌

បង្កើតបរិយាកាសការងារដែលពោរពេញដោយការគាំទ្រភាពខុសប្លែកគ្នានិងការរីកចម្រើន

ធ្វើការសម្រេចចិត្តនិងធើសកម្មភាពដោយភាពជឿជាក់ដើម្បីសម្រេចនូវបេសកកម្មរបស់យើង

ភាពជាម្ចាស់ការ

ធ្វើការសម្រេចចិត្តនិងធើសកម្មភាពដោយភាពជឿជាក់ដើម្បីសម្រេចនូវបេសកកម្មរបស់យើង

យើងបំពេញកិច្ចការជាមួយក្រុមការងារដ៏អស្ចារ្យមួយ។​ធ្ចើការងារឲ្យប្រសើរដោយការសហការគ្នា

សម្រេចកិច្ចការរួមគ្នា

យើងបំពេញកិច្ចការជាមួយក្រុមការងារដ៏អស្ចារ្យមួយ។​ធ្ចើការងារឲ្យប្រសើរដោយការសហការគ្នា

ធ្វើការប្រកបដោយភាពសុចរិតនិងធ្វើតាមអ្វីដែលអ្នកបាននិយាយ

ធ្វើរឿងដែលត្រឺមត្រូវ

ធ្វើការប្រកបដោយភាពសុចរិតនិងធ្វើតាមអ្វីដែលអ្នកបាននិយាយ

អ្វីគ្រប់យ៉ាសុទ្ធតែអាចធ្វើបាន យើងតែងតែអាចរកឃើញវិធីសាស្រ្តមួយដ៏ប្រសើរ

គិតអោយបានវែងឆ្ងាយ

អ្វីគ្រប់យ៉ាសុទ្ធតែអាចធ្វើបាន យើងតែងតែអាចរកឃើញវិធីសាស្រ្តមួយដ៏ប្រសើរ

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល

ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ហ្វាយនែនសល​ គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ឈាន​មុខគេមួយ​​លំដាប់​ថ្នាក់​អន្តរជាតិ​ដែលជួ​យ​ប្រជា​ជន​​ក្នុងការសម្រច​ចិត្ត​ឲ្យ​កាន់តែមាន​ភាព​ងាយស្រួល និង​ធ្វើ​ឲ្យ​ជីវិតកាន់តែប្រសើរ​ឡើង​។​ យើងមាន​ស្នាក់ការ​កណ្តាល​ជាសកល​​នៅទីក្រុង Toronto ប្រទេស​ កាណាដា​ ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យ​នៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន​ John Hancock នៅសហរដ្ឋអាមេរិក។​ យើង​ផ្តល់​ការ​ប្រឹក្សា​ហិរញ្ញ​វត្ថុ​​ ដំណោះស្រាយ​ធានារ៉ាប់រង​ ព្រម​ទាំង​ផលិតផល​ និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជូន​ដល់អតិថិជន​ជាលក្ខណៈ​បុគ្គល ​ជាក្រុម​ និង​ជា​ស្ថាប័ន។​ គិតត្រឹមចុងឆ្នាំ​ ២០២១​ យើងមាន​បុគ្គលិក​បម្រើ​ការងាជាង​​ ៣៨ ០០០ នាក់ ទីប្រឹក្សា​ធានារ៉ាប់រងជាង​ ១១៩ ០០០ នាក់​ និង​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​រាប់ពាន់​ដៃគូ​ផ្សេង​ទៀត​ ដែលកំពុង​បម្រើសេវាកម្មជូន​អតិថិជនជាង​​ ៣៣​​ លាននាក់។​ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ​ ២០២១​ យើង​មាន​សាច់​ប្រាក់​ប្រតិបត្តិការចំនួន​​ ១,៤​ ទ្រី​​លាន​ដុល្លារ​កាណាដា​ ឬ​ ១,១ ទ្រី​​លាន​ដុល្លារអាមេរិក​ដែលជា​ទ្រព្យសកម្ម។​ គិតត្រឹម​រយៈពេល​ ១២​ ខែចុងក្រោយ​ យើងបាន​​ផ្ដល់សំណងជូនដល់​អតិថិជន​របស់​យើង​ដែលមាន​តម្លៃ​ជាសាច់ប្រាក់​ចំនួន​ ៣១,៦​ ពាន់​លាន​ដុល្លារ​​។​

 

យើងមាន​ប្រតិបត្តិ​ការ​អាជីវកម្ម​នៅតំបន់​អាស៊ី កាណាដា​ និងសហរដ្ឋអាមេរិក​ ហើយយើង​បាន​បម្រើ​អតិថិជន​របស់យើង​អស់​រយៈ​ពេល​ច្រើន​ជាង​ ១៥៥ ឆ្នាំ​មកហើយ។​ ក្រុមហ៊ុន មេនូឡាយហ្វ៍​ Manulife Financial Corporation បាន​ធ្វើ​ប្រតិបត្តិការអាជីវកម្ម​ជា​ MFC នៅទី​ផ្សារ​មូល​បត្រ​ តូ​រ៉ុន​តូ​ ញូវ​យ៉ក ​ និងទី​ផ្សារ​​មូលបត្រ​ហ្វី​លីពីន​ ហើយ​នៅលើ​ទី​ផ្សារ​មូល​បត្រ​ហុងកុង​ក្រោម​ឈ្មោះ​ ៩៤៥។​

សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ  www.manulife.com