ការរត់គឺជាលំហាត់ប្រាណដ៏ល្អមួយ ដែលជួយកាត់បន្ថយភាពតានតឹងរបស់លោកអ្នកបានយ៉ាងមានប្រសិទ្ធភាព ហើយលោកអ្នកអាចអនុវត្តកីឡាប្រភេទនេះបាននៅគ្រប់ពេលវេលា និងគ្រប់
ទីកន្លែងទាំងអស់។ លើសពីនេះទៅទៀត សម្រាប់កីឡាប្រភេទនេះ លោកអ្នកនឹងមិនជួបបញ្ហាមួយចំនួនដូចជាការទៅហាត់ប្រាណយឺតយ៉ាវ ឬពិបាករកកន្លែងចតរថយន្តនៅក្លឹបហាត់ប្រាណនោះទេ។ អ្វីដែលលោកអ្នកត្រូវការគឺគ្រាន់តែពាក់ស្បែកជើងប៉ាត់តា ហើយរត់ចេញទៅក្រៅគឺជាការស្រេច។
ដូច្នេះ តើលោកអ្នកនឹងចាប់ផ្ដើមយ៉ាងដូចម្ដេច ហើយសំខាន់ជាងនេះទៅទៀត តើលោកអ្នកនឹងអាចរក្សាទម្លាប់ហាត់កីឡានេះបានយូរប៉ុណ្ណា? យើងបានប្រមែប្រមូលចំណុចគន្លឹះមួយចំនួនពីកីឡាកររត់ប្រណាំងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលធ្លាប់បានចូលរួមការរត់ប្រណាំងក្នុងរយៈចម្ងាយ 5 គីឡូម៉ែត្រ រហូតដល់ក្លាយជាអត្តពលិកតាមរដូវកាលដែលធ្លាប់រត់ប្រណាំងក្នុងការប្រកួតម៉ារ៉ាតុងទៀតផង។
មុនពេលដែលយើងអាចឈានទៅចាប់ផ្ដើមទម្លាប់ដើរ និងរត់រយៈពេល 20 ទៅ 30 នាទីបានលោកអ្នកចាំបាច់ត្រូវចាប់ផ្ដើមរត់ឲ្យបានពីរនាទី ដើរមួយនាទី ហើយរត់ពីរនាទីទៀតជាដើម។ នៅពេលដែលលោកអ្នកមានអារម្មណ៍ថាធម្មតាសម្រាប់ការហាត់ប្រាណបែបនេះហើយ សូមបន្តទៅរត់ឲ្យបានបីនាទី និងបួននាទីម្ដង។
ការរត់ហាត់ប្រាណដោយប្រើស្បែកជើងប៉ាត់តាធម្មតា ឬស្បែកជើងដែលប្រើសម្រាប់ប្រភេទកីឡាផ្សេង អាចនាំឱ្យមានរបួសបាន ។ សូមស្វែងរកហាងលក់ស្បែកជើងណាមួយដែលអ្នកលក់មានចំណេះដឹងអំពីការរត់ និងអាចវាយតម្លៃអំពី
លក្ខណៈនៃការដើររបស់អ្នក។
នៅពេលដែលលោកអ្នករត់ ត្រូវមើលទៅមុខ មិនមែនមើលជើងរបស់ខ្លួនឯងនោះទេ កុំប្រឹង ធ្វើស្មាឲ្យធម្មតា។ ការរត់ត្រង់ គឺធ្វើឲ្យដងខ្លួងរបស់លោកអ្នកត្រង់ ដែលជួយបង្កើតសមត្ថភាពសួត និងការដើររបស់លោកអ្នក។
ការរត់នៅខាងក្រៅអាចជួយឲ្យលោកអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ និងចាប់ផ្ដើមស្គាល់អ្នកជិតខាងល្អៗជាច្រើនផ្សេងទៀត។
រត់ពីរ ទៅបីដងក្នុងមួយសប្ដាហ៍ គឺជាការចាប់ផ្ដើមដ៏ល្អ។ ត្រូវទុកឱកាសឲ្យរាងកាយរបស់លោកអ្នកសម្រាកផងដែរនៅចន្លោះពេលធ្វើលំហាត់ប្រាណនោះ។
ចាប់ដៃគូជាមួយមិត្តភក្តិ ឬចូលរួមក្នុងក្រុមរត់កីឡាការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត នឹងផ្ដល់លទ្ធភាពជូនលោកអ្នកក្នុងការចូលរួមកម្មវិធីសិក្ខាសាលាដែលទទួលបានការឧបត្ថម្ភពីហាងសម្រាប់ក្រុមសហគមន៍។
ប្ដេជ្ញារត់ក្នុងថ្ងៃជាក់លាក់ណាមួយ នៅក្នុងពេលជាក់លាក់ណាមួយ។
ការខិតខំប្រឹងប្រែងចំពោះកិច្ចការណាមួយគឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ដូច្នេះ សូមចុះឈ្មោះចូលរួមប្រកួត និងទទួលយកការបណ្ដុះបណ្ដាលសម្រាប់ថ្ងៃពិសេសនោះ។ នៅពេលដែលលោកអ្នកអាចឆ្លងកាត់ខ្សែទីជាលើកដំបូង លោកអ្នកនឹងទទួលបានអារម្មណ៍ជោគជ័យដ៏រំភើបដែលមិនអាចបំភ្លេចបាន។
ចម្រៀងល្អៗអាចជួយជំរុញចលនាហាត់ប្រាណរបស់លោកអ្នកបាន ហើយវាក៏អាចធ្វើឲ្យការរត់កាន់តែមានភាពសប្បាយរីករាយផងដែរ។
មិនចូលចិត្តរត់មែនទេ? ត្រូវប្រាប់ខ្លួនឯងថាលោកអ្នកគ្រាន់តែរត់ចំនួនប្រាំនាទីប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកនៅតែមានបញ្ហា បន្ទាប់ពីរត់បានប្រាំនាទីហើយ សូមត្រឡប់ទៅផ្ទះចុះ ប៉ុន្តែឱកាសនៅតែមាន នៅពេលដែលលោកអ្នកចេញទៅក្រៅ លោកអ្នកនឹងទទួលបានការជំរុញទឹកចិត្តឲ្យរត់។
គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!
គន្លឹះហិរញ្ញវត្ថុ
ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!
ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)