បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

នំប៉័ងសាំងវិចផ្លែប៊័រ ឬសោធននិវត្តន៍ – តើយុវវ័យសម័យថ្មីចូលចិត្តចំណាយប្រាក់លើអ្វីជាងគេ?

Manulife Millenial shoes - life insurance

យើងអាចនឹងពិបាកនឹងជឿ ប៉ុន្តែយុវវ័យសម័យថ្មីនេះគឺពិតជាមានចំណាត់ថ្នាក់ល្អ នៅពេលយើងនិយាយអំពីការសន្សំប្រាក់។ ចំណុចនេះគឺផ្ទុយទៅនឹងការគិតរបស់មនុស្សសម័យបុរាណដែលថាយុវវ័យពុំមានវិន័យហិរញ្ញវត្ថុដូចជាមនុស្សជំនាន់មុនឡើយ។ ទោះបីជាយុវវ័យជំនាន់ក្រោយអាចនឹងសន្សំប្រាក់ជាច្រើន ប៉ុន្តែពួកគេមិនចាំបាច់ត្រូវតែសន្សំប្រាក់សម្រាប់តែរបស់ដដែលៗឡើយ។

ការសម្លឹងមើលថ្មីៗទៅរកការចូលនិវត្តន៍

Manulife Millenial shoes - life insurance

យុវវ័យសម័យថ្មីមានគំនិតផ្ទុយពីគំនិតសន្សំប្រាក់បែបសម័យបុរាណ។ ជំនួសឲ្យការផ្ដោតលើការសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ ពួកគេសន្សំប្រាក់ដើម្បីអាចមានសេរីភាពហិរញ្ញវត្ថុនៅពេលក្រោយ​។ ដូច្នេះ តួលេខពិសេសនៃអាយុ 65 គឺលែងពាក់ព័ន្ធទៀតហើយ។ មានយុវវ័យមួយចំនួននៅកន្លែងធ្វើការដែលនៅតែចង់ធ្វើការងារយៈពេលវែង និងចង់ចូលនិវត្តន៍នៅអាយុចូលនិវត្តន៍ដូចឪពុកម្ដាយរបស់ខ្លួនដែរ។ ប៉ុន្តែពួកគេមិនអាចសន្សំសម្រាប់របស់ច្រើនយ៉ាងនោះទេ។ ដូច្នេះពួកគេអាចនឹងមិនមានសោធននិវត្តន៍នោះទេ។ ការគិតបែបនេះហើយទើបធ្វើឲ្យលោកអ្នកពន្យារពេលក្នុងការសម្រេចបាននូវគោលដៅសេរីភាពហិរញ្ញវត្ថុរបស់លោកអ្នកសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់លោកអ្នក នៅពេលដែលស្ថានភាពសុខភាពរាងកាយរបស់លោកអ្នក មិនអាចរីករាយតាមចិត្តចង់?

ផ្លាស់ប្ដូរបទដ្ឋាន

Manulife Millenial shoes - life insurance

ទម្លាប់ប្រពៃណីបានកំណត់ឲ្យយើងត្រូវតែរៀបអាពាហ៍ពិពាហ៍ មានកូន និងចំណាយប្រាក់ខែរបស់យើងក្នុងចំនួនយ៉ាងច្រើនទៅលើគ្រួសាររបស់យើង។ ប៉ុន្តែយុវវ័យសម័យថ្មីបានកំណត់វិន័យនេះឡើងវិញ និងខ្លះទៀតសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅវ័យរាងជ្រេបន្តិច ឬមិនរៀបអាពាហ៍ ពិពាហ៍តែម្ដង។ ការធ្វើបែបនេះធ្វើឱ្យពួកគេមានប្រាក់ចាយច្រើនពេញមួយជីវិតធ្វើការងាររបស់ពួកគេ។ ទម្រង់ចំណាយ និងការសន្សំប្រាក់ដែលកំពុងមានការប្រែប្រួលនេះមានទិដ្ឋភាពច្រើន ជាពិសេស សម្រាប់វិស័យសេវាកម្មហិរញ្ញវត្ថុ។ យុវវ័យសម័យថ្មីក៏កំពុងជម្នះនឹងបទដ្ឋានការងារផងដែរ  ដោយពួកគេលែងចង់ធ្វើការងារនៅម៉ោងធ្វើការងារធម្មតាពីម៉ោង 9 ដល់ 5 ល្ងាច និងការ
ធ្វើការងារនៅតែការិយាល័យដូចមុនទៀតហើយ។ ការធ្វើការងារពីចម្ងាយ ការឈប់សម្រាកពីការងារមួយរយៈពេល និងការឈប់សម្រាកវិស្សមកាល មានទំនោរខ្ពស់ខ្លាំង។ ទោះបីជាពួកគេមិនមែនជាយុវវ័យជំនាន់ទីមួយដែលជំរុញឲ្យមានភាពបត់បែនកាន់តែខ្លាំង ប៉ុន្តែពួកគេចាប់ផ្ដើមធ្វើចំណុចទាំងនេះមិនយូរប៉ុន្មានបន្ទាប់ពីពួកគេចូលបម្រើការងារនៅក្នុងស្ថាប័នណាមួយ។

អ្នកនិយមរយៈពេលខ្លី

Manulife Millenial shoes - life insurance

ការស្ទង់មតិបានបង្ហាញថាយុវវ័យសម័យថ្មីសន្សំប្រាក់ច្រើនជាងមនុស្សជំនាន់មុន ប៉ុន្តែពួកគេមិនមែនសន្សំប្រាក់សម្រាប់របស់ដូចគ្នានោះទេ ជាទូទៅ សម្រាប់ទិញផ្ទះ ការអប់រំរបស់កូន និងការចូលនិវត្តន៍ជាដើម។ ផ្ទុយមកវិញ ពួកគេសន្សំប្រាក់សម្រាប់គោលដៅរយៈពេលខ្លី ដូចជា ការធ្វើដំណើរកម្សាន្ត ការឈប់លំហែកាយ និង “ការទទួលបទពិសោធន៍”។ ទោះបីជាការបង្កើតទម្លាប់សន្សំប្រាក់ ឲ្យបានកាន់តែឆាប់គឺជារឿងល្អក៏ដោយ ប៉ុន្តែពួកគេនៅតែចំណាយប្រាក់ទៅលើការកម្សាន្តសប្បាយ  ដូចជា ភោជនីយអាហារ និងការហាត់ប្រាណជាដើម។ ទោះបីជាពួកគេមានទស្សនៈសន្សំប្រាក់រយៈពេលខ្លី យុវវ័យសម័យថ្មីគឺជាអ្នកសន្សំសំចៃ។ តាមការពិត ពួកគេអាចជាក្មេងជំនាន់ក្រោយដែលមានភាពឆ្លាតវៃបំផុតនៅពេលនិយាយអំពីការវិនិយោគប្រាក់។ ពួកគេធ្វើការស្រាវជ្រាវជាច្រើន និងចង់ដឹងឲ្យប្រាកដថាតើពួកគេវិនិយោគប្រាក់ទៅលើអ្វី។ ប៉ុន្តែពួកគេក៏ចង់ធ្វើការវិនិយោគទៅលើគោលដៅមានភាពប្រាកដប្រជា និងមានរយៈពេលខ្លី ដែលអាចសម្រេចបាន ខណៈដែលពួកគេស្វែងរកអាជីពថ្មី និងបង់បំណុលប្រាក់សិក្សាដែលខ្លួនមាន។

ការគិតរយៈពេលវែង

Manulife Millenial shoes - life insurance

បញ្ហាគឺត្រង់ថាការមានទស្សនៈរយៈពេលខ្លី មានន័យថាពុំមានអ្វីសម្រាប់ការបញ្ជាក់ឆ្ពោះទៅសម្រេចគោលដៅឡើយ។ ខណៈដែលការសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍អាចជាកិច្ចការពិបាកសម្រាប់យុវវ័យមានអាយុខ្ទង់ 20 ឆ្នាំក៏ដោយ ប៉ុន្តែការសន្សំប្រាក់សម្រាប់អនាគតរបស់លោកអ្នកគឺជារូបមន្តដែលបានពិសោធន៍ និងធ្វើតេស្ដថាមានប្រសិទ្ធភាពប្រាកដមែន។ លោកអ្នកនៅតែអាចមានភាពបត់បែនអំពីរបៀបដែលលោកអ្នកចំណាយប្រាក់ ហើយមិនចាំបាច់វិនិយោគសម្រាប់រយៈពេល 40 ឆ្នាំទៀតឡើយ។ ប៉ុន្តែមិនមានន័យថាលោកអ្នកត្រូវធ្វើ     វាជាគោលដៅរយៈពេលតែមួយនោះទេ។ ការប្រាក់បូកបង្គរប្រហែលជាមិនមានរសជាតិឆ្ងាញ់ដោយជានំប៉័ងសាំងវិចផ្លែប៊័រឡើយ ប៉ុន្តែលោកអ្នកពិតជានឹងមានភាពល្អប្រសើរច្រើនជាងនេះឆ្ងាយណាស់នាពេលអនាគត។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)