បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ដើម្បីបន្ថយកម្ដៅ តើភេសជ្ជៈមួយណាល្អជាង ត្រជាក់ ឬក្តៅ?

ការបន្ថយកម្ដៅ បន្ទាប់ពីការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់នៃការធូរស្បើយ ជាពិសេសនៅក្នុងកម្ដៅត្រូពិច។ 

តើវិធីដ៏ល្អបំផុតអ្វី ដើម្បីបន្ថយកម្ដៅ — តើអ្នកជ្រើសរើសភេសជ្ជៈត្រជាក់ ឬភេសជ្ជៈក្តៅ? ទោះបីជាយ៉ាងណាក៏ដោយ អាកាសធាតុក្ដៅ ហើយសើម ដូច្នេះ តើអ្នកផឹកកាហ្វេទឹកកក ឬតែជំនួសវិញ?

ភេសជ្ជៈក្តៅអាចធ្វើឱ្យអ្នកបន្ថយកម្ដៅបាន — នេះជារបៀបដែលវាដំណើរការ៖

  • សីតុណ្ណភាពស្នូលរបស់អ្នកដំបូងកើនឡើង (អ្នកកំពុងបន្ថែមកម្ដៅទៅក្នុងខ្លួនរបស់អ្នក)

  • សរីរាង្គវិញ្ញាណនៅក្នុងមាត់ បំពង់ក និងបំពង់រំលាយអាហាររបស់អ្នកបញ្ជូនសញ្ញាទៅខួរក្បាលរបស់អ្នក ដើម្បីផលិតញើសបន្ថែម

  • សកម្មភាពនេះបង្កើនញើស ដែលជាគន្លឹះធ្វើឱ្យអ្នកបន្ថយកម្ដៅ

នៅពេលមានញើសច្រើនអាចមានអារម្មណ៍ថាមិនស្រណុក ឬហាក់ដូចជាមិនចង់បាន។ ញើសមានអត្ថប្រយោជន៍ជួយបន្ថយកម្ដៅអ្នក នៅពេលញើសហួតចេញពីស្បែករបស់អ្នក។ ដើម្បីធ្វើឱ្យកើតមានការបន្ថយកម្ដៅនេះ អ្នកត្រូវការស្ថិតនៅក្នុងបរិយាកាសដែលញើសអាចហួតបាន។ 

ការសិក្សាមួយបានប្រៀបធៀបសីតុណ្ណភាពរាងកាយ បន្ទាប់ពីការហាត់ប្រាណចំពោះមនុស្សដែលផឹកភេសជ្ជៈក្ដៅ ឬភេសជ្ជៈត្រជាក់អំឡុងពេលហាត់ប្រាណ។ ការសិក្សានោះបានបង្ហាញថាការផឹកភេសជ្ជៈដែលមានសីតុណ្ណភាព ៥០ អង្សាសេ ដែលជាសីតុណ្ណភាពត្រជាក់ជាងសីតុណ្ណភាពរបស់កាហ្វេក្តៅធម្មតា កាត់បន្ថយកម្ដៅនៅក្នុងរាងកាយបានច្រើនជាងការផឹកភេសជ្ជៈត្រជាក់។

ការផឹកទឹកត្រជាក់ ឬទឹកកក ក្រោយពីការហាត់ប្រាណអាចធ្វើឱ្យប៉ះពាល់ដល់សរីរាង្គ និងមិនជួយដល់ដំណើរការបន្ថយកម្ដៅរាងកាយតាមធម្មជាតិនោះទេ។

អ្វីនឹងកើតឡើង នៅពេលអ្នកផឹកភេសជ្ជៈត្រជាក់អំឡុងពេលហាត់ប្រាណ៖

  • អំឡុងពេលហាត់ប្រាណកម្ដៅក្នុងរាងកាយរបស់អ្នកធ្វើចលនានៅលើរាងកាយខាងក្រៅរបស់អ្នក នៅពេលសីតុណ្ណភាពនៅខាងក្នុងខ្លួនថយចុះ។ 

  • ការញ៉ាំអាហារ ឬផឹកភេសជ្ជៈត្រជាក់ច្រើនពេកនឹងធ្វើឱ្យសសៃឈាមរួមតូច (រាំងស្ទះដល់លំហូរឈាម) និងធ្វើឱ្យរាងកាយនៅមានតែក្ដៅ។ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែក្ដៅនិងមិនត្រជាក់នោះទេ។

ដូច្នេះ តើអ្វីជាជម្រើសភេសជ្ជៈល្អបំផុតនៅពេលស្ថិតក្នុងអាកាសធាតុក្ដៅ? តើអាកាសធាតុក្ដៅ ហើយសើមនៅខាងក្រៅ?

  • បាទ/ចាស៖ ភេសជ្ជៈរបស់អ្នកគួរតែមានសីតុណ្ណភាពដូចសីតុណ្ណភាពក្នុងបន្ទប់។ 

  • ទេ៖ គួរផឹកអ្វីដែលក្ដៅ ដូច្នេះអ្នកចេញញើសកាន់តែច្រើន ហើយនឹងធ្វើឱ្យខ្លួនអ្នកត្រជាក់។

ក្ដៅ ឬត្រជាក់ — អ្វីដែលសំខាន់បំផុតនោះគឺថា អ្នកនៅតែមានជាតិទឹកគ្រប់គ្រាន់។ ប្រុងប្រយ័ត្នសញ្ញានៃការខ្វះជាតិទឹក ហើយស្វែងយល់ពីកម្រិតជាតិប៉ុន្មានដែលអ្នកត្រូវ 
ការប្រចាំថ្ងៃ និងមានជម្រើសភេសជ្ជៈអ្វីខ្លះដែលល្អបំផុតចំពោះ សុខភាពអ្នក ដើម្បីជួយអ្នកឱ្យនៅតែមានជាតិទឹកគ្រប់គ្រាន់។

ដើម្បីទទួលបានគន្លឹះបន្ថែមអំពី សុខភាព សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?