បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មិន​គួរ​ឲ្យ​ជឿ! គ្រាន់​តែ​ញ៉ាំផ្លែ​ឈើ​ ​២ ​ដងក្នុង​ ១ ​ថ្ងៃជួយ​កាត់បន្ថយ​ទឹក​នោម​ផ្អែមយ៉ាង​មាន​ប្រសិទ្ធិភាព

ពិត​ណាស់ ដូច​ដែលយើង​បាន​ដឹង​ស្រាប់​ហើយ​ថា ទឹកនោម​ផ្អែម គឺ​ជា​​ជំ​ងឺ​មួយ​ប្រភេទ​ដែល​កើតឡើង​ដោយ​សារ​តែអ្នក​ជំ​ងឺ​មាន​ផ្ទុក​ជាតិ​ស្ករច្រើនពេក​ក្នុង​ឈាម​របស់ពួកគេ ហើយ​នេះ​​ជា​បញ្ហា​សុខភាព​ដ៏ធំមួយ​សម្រាប់​យើង​គ្រប់គ្នា​ផង​ដែរ។ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែលចេញផ្សាយ​នៅលើ​ទស្សនាវដ្តី Clinical Endocrinology & Metabolism មនុស្ស​ប្រមាណ​ជា ​៤៦៣ លាន​នាក់នៅទូទាំងពិភព​លោក បានកំពុង​តែ​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ទឹកនោមផ្អែមនៅក្នុងឆ្នាំ ​២០១៩ ហើយ​នៅ​ត្រឹម​ឆ្នាំ ​២០៤៥ ចំនួន​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​កើន​ដល់ ៧០០ លាននាក់​។ បើ​តាម​ការ​សិក្សា​ដដែល មនុស្ស​ប្រមាណ​ជា ​៣៧៤ នាក់ កំពុង​តែ​ស្ថិ​តក្នុង​ហានិភ័យ​ខ្ពស់​ក្នុងការ​កើត​ជំ​ងឺ​ទឹកនោម​ផ្អែមកម្រិត​២ ដែល​ជា​បញ្ហា​ទូទៅ​នៃ​ជំ​ងឺ​នេះ​។ 

ដើម​ហេតុនៃការ​កើតជំ​ងឺ​ទឹកនោម​ផ្អែម និង​រោគ​សញ្ញា

ទឹកនោម​ផ្អែម​កម្រិត​១ កើត​ឡើង នៅពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង ដែល​ជា​ប្រព័ន្ធ​ប្រឆាំង​នឹង​​ការ​បង្ករ​ជំងឺ​នានា ក្នុង​រាង​កាយ​ ធ្វើការ​វាយ​ប្រហារ និង​កម្ចាត់​សា​រធាតុ​អាំងស៊ុយលីន​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ គិត​ថា កម្រិត១នេះ គឺ​បង្ករ​ឡើង​ដោយ​ហ្សេន​ បញ្ហាបរិស្ថាន និង​វីរុស​នានា។ ដោយ​ឡែក ដើម​ហេតុដ៏ចម្បង​នៃ​ការ​នាំ​ឲ្យ​កើត​ជំ​ងឹ​ទឹកនោម​ផ្អែម​កម្រិត​២ គឺទាក់ទង​នឹង​របប​អាហារ និង​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃរបស់យើង​។ រោគសញ្ញា​នៃ​ការ​កើត​​ជំ​ងឺ​ទឹកនោម​ផ្អែម​រួម​មាន ស្រេកទឹក និង​នោម​ញឹក មាន​អារម្មណ៍​ឃ្លាន​ជាង​មុន អស់កម្លាំង ស្រវាំងភ្នែក ហើម​ប្រអប់​ជើង និង​ដៃ មិន​ងាយ​សះ​របួស និង​ស្រក​ទម្ងន់​ជា​ដើម​។ 

ដំណោះស្រាយជាមួយនឹងការមានរបបអាហារល្អ និងការមានទម្លាប់ញ៉ាំផ្លែឈើ

ដោយ​សារ​តែ​ជំ​ងឺ​ទឹកនោម​ផ្អែម ភាគ​ច្រើន កើត​ឡើង​ដោយ​សារ​តែ​របបអាហារ និង​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ការ​មាន​របប​អាហារ​ប្រកបដោយ​សុខភាពល្អ ពិត​ជា​សំខាន់​ណាស់ក្នុងការ​គេច​ឲ្យផុត​ពីការ​កើត​​ជំ​ងឺ​ទឹកនោម​ផ្អែម​។ ជាមួយ​គ្នា​នេះ បើយោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​ដែលត្រូវ​បាន​ចេញផ្សាយ​ក្នុង​ទស្ស​នាវដ្តី Clinical Endocrinology & Metabolism អ្នក​ដែល​បរិភោគ​ផ្លែ​ឈើ​ទាំងមូល (មិន​មែនចំរាញ់យក​ទឹក ឬ​ទឹកផ្លែឈើ) ឲ្យ​បាន ​២ ពេល​ក្នុង ​១ ​ថ្ងៃ មាន​កម្រិត​នៃ​ការ​ប្រឈម​មុខ​នឹង​ការ​កើត​ជំ​ងឺ​ទឹកនោម​ផ្អែម​កម្រិត​២ តិច​ជាង​​រហូត​ដល់​ទៅ ​៣៦% ធៀប​ទៅ​នឹង​អ្នក​មិនញាំផ្លែឈើ​តិច​ជាង​ ១ ​លើក​ក្នុង ១ ​ថ្ងៃ​។ 

ការ​រកឃើញ និង​ភស្តុតាង​របស់លោកស្រី​វេជ្ជបណ្ឌិត Nicola Bondonno

លោកស្រី Nicola Bondonno វេជ្ជបណ្ឌិត​នៅវិទ្យាស្ថាន​ស្រាវជ្រាវ​ចំណីអាហារ​នៃសាកលវិទ្យាល័យ Edith Cowan​ ក្នុង​ទីក្រុង Perth ប្រទេស​អូស្ត្រាលី មាន​ប្រសាសន៍​ទាក់ទង​នឹង​ករណី​សិក្សា​ដែលលោក​បាន​រកឃើញ​ និង​ចេញផ្សាយ​ក្នុង​ទស្សនាវដ្តី Clinical Endocrinology & Metabolism ថា៖ «យើង​បាន​ឃើញថា ​អ្នក​ដែលបានបរិភោគ​ផ្លែ​ឈើ ២ លើក ក្នុង​ ១ ​ថ្ងៃ មាន​កម្រិត​នៃ​ការ​កើត​ជំ​ងឺ​ទឹកនោម​ផ្អែម​​កម្រិត​២ ទាបជាង​អ្នក​បាន​ញាំផ្លែឈើ​តិច​ជាង ​​២ លើក​ក្នុង​មួយ​ថ្ងៃ រហូត​ដល់​ទៅ​ ៣៦% ក្នុង​រយៈពេល​ ៥ ឆ្នាំបន្ទាប់​។ ការ​រកឃើញ​នេះ បង្ហាញ​ថា របបអាហារ​ប្រកបដោយ​សុខភាព និង​របៀប​របប​រស់​នៅល្អ ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការ​បរិភោគ​ផ្លែ​ឈើ​ជា​ប្រចាំ គឺ​ជា​យុទ្ធ​សាស្ត្រ​ដ៏មាន​ប្រសិទ្ធិភាពក្នុងកាត់​បន្ថយ​ការ​ប្រឈមមុខ​នឹងការ​កើត​​ជំ​ងឺ​ទឹកនោម​ផ្អែម​របស់អ្នក​»​​។ 

វិធីសាស្ត្រ​ផ្សេង​ទៀត​ក្នុងការ​កាត់បន្ថយ​ការ​កើត​ជំ​ងឺ​ទឹកនោមផ្អែម

ក្រៅពី​ការ​បរិភោគ​ផ្លែ​ឈើ​ជា​ប្រចាំ លោក​អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​បរិភោគ​ផ្អែម​ ធ្វើលំហាត់​ប្រាណ​ជា​ទៀង​ទាត់ ផឹក​ទឹក​ឲ្យ​បានច្រើន សម្រក​ទម្ងន់បើ​អ្នក​ឡើង​ទម្ងន់ខ្លាំង ឈប់​ជក់បារី បរិភោគ​អាហារ​ដែលមាន​សារធាតុ​សរសៃ និង​វីតាមីន D ជាដើម​។ បើ​អ្នក​​មាន​ចំណុច​ណាមួយគួរ​ឲ្យ​សង្ស័យ អ្នក​គួរ​តែជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ ឬ​អាច​ធ្វើ​ការ ពិនិត្យសុខភាព​ជា​ប្រចាំ​ដើម្បី​ធានា​ថា លោក​អ្នកនៅ​តែមាន​សុខភាពល្អ និង​មិនប្រឈមមុខនឹង​ជំ​ងឺ​គ្រោះថ្នាក់​នានា​៕

Manulife Cambodia គាំទ្រ​ការ​ស្រឡាញ់សុខភាព

 

ប្រភព៖ news.sabay.com.kh


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?