បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើគួរដោះស្រាយភាពតានតឹងរបស់អ្នកខណៈពេលស្នាក់នៅក្នុងផ្ទះអំឡុងការរីករាលដាលនៃវីរុសកូវីដ១៩ ដោយវិធីណា?

How to cop with stress during outbreak

វាជារឿងធម្មតាទេដែលលោកអ្នកមានអារម្មណ៍សោកសៅ តានតឹង ច្របូកច្របល់ ភ័យខ្លាច ឬខឹងក្នុងកាលៈទេសៈបែបនេះ។ និយាយជាមួយមនុស្សដែលលោកអ្នកទុកចិត្ត អាចជួយបាន។ ទាក់ទងទៅ​មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។

 

លោកអ្នកត្រូវតែនៅផ្ទះរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ - រួមមានរបបអាហារត្រឹមត្រូវ ការគេង លំហាត់ប្រាណ និងទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់នៅផ្ទះ​តាមរយៈអ៊ីមែលនិងទូរស័ព្ទជាមួយក្រុមគ្រួសារនិងមិត្តភក្តិផ្សេងទៀត។

 

កុំប្រើប្រាស់ ការជក់បារី ផឹកស្រា ឬថ្នាំដទៃទៀតដើម្បីដោះស្រាយអារម្មណ៍របស់អ្នក។ បើលោកអ្នកមានអារម្មណ៍ធុញថប់សូមពិគ្រោះជាមួយបុគ្គលិកសុខាភិបាល ឬអ្នកផ្តល់មតិយោបល់ផ្សេងៗ។ ប្រសិនបើចាំបាច់ ត្រូវមានផែនការច្បាស់លាស់ពីកន្លែងដែលត្រូវទៅ និងរបៀបស្វែងរកជំនួយសម្រាប់តម្រូវការសុខភាពផ្លូវកាយនិងផ្លូវចិត្ត។

 

សូមទទួលយកអ្វីដែលជាការពិត។ សូមប្រមូលព័ត៌មានដែលនឹងជួយវាយតម្លៃហានិភ័យរបស់លោកអ្នកដើម្បីឱ្យលោកអ្នកត្រៀមការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ​។ សូមស្វែងរកពត៌មានដែលមានប្រភពគួរឱ្យទុកចិត្ត អាចជឿទុកចិត្តបានដូចជាគេហទំព័ររបស់អង្គការសុខភាពពិភពលោក ឬទីភ្នាក់ងារសុខភាពសាធារណៈក្នុងតំបន់ ឬក្រសួងសុខាភិបាល

 

កំណត់ការព្រួយបារម្ភ និងភាពវង្វេងស្មារតីដោយកាត់បន្ថយពេលវេលាដែលលោកអ្នក និងក្រុមគ្រួសារចំណាយពេលមើល ឬស្តាប់ការផ្សាយព័ត៌មានដែលអ្នកយល់ថាអាចធ្វើអោយលោកអ្នកពិបាកចិត្ត។

 

សូមចាប់ផ្តើមប្រើប្រាស់ជំនាញដែលអ្នកបានប្រើក្នុងអតីតកាលដែលបានជួយអ្នកក្នុងការគ្រប់គ្រងស្ថានភាពលំបាកណាមួយនៃជីវិតអ្នកដើម្បីជួយអ្នកក្នុងការគ្រប់គ្រងអារម្មណ៍ក្នុងគ្រាលំបាកកំឡុងពេលមានការផ្ទុះវីរុស​ COVID-19 នេះ។

ប្រសិ​នបើលោកអ្នកមានរោគសញ្ញាដែលទាក់ទងនឹង កូវីដ១៩

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅមន្ទីពេទ្យដែ្លនៅជិតលោកអ្នកបំផុត ឬក្រសួងសុខាភិបាលតាមរយៈលេខ​ទូរស័ព្ទដូចខាងក្រោម

115 ឥតគិតថ្លៃ ឬ 012825424/012488981​​/012836868


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


គន្លឹះសំខាន់គួរយល់ដឹងពីជំងឺកូវីដ១៩