រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើគួរទិញធានារ៉ាប់រងអាយុជីវិតនៅអាយុប៉ុន្មានទើបត្រឹមត្រូវ?

Happy and healthy family

ការការពារសុវត្ថិភាពអនាគត គឺជាកិច្ចការដែលត្រូវចាត់ទុកថាមានអាទិភាពក្រោយគេ។ យុវវ័យភាគច្រើន នៅពេលដែលពួកគេបញ្ចប់ថ្នាក់សាកលវិទ្យាល័យ និងមានការងារធ្វើ ពួកគេតែងតែចំណាយប្រាក់ទៅលើអ្វីដែលពួកគេត្រូវការនាពេលបច្ចុបុ្បន្ន។

ក្នុងនាមជាយុវវ័យម្នាក់ដែលមានសុវត្ថិភាពការងារតិចតួច និងនៅពុំទាន់មានជាប់បំណុល ការសន្សំប្រាក់ក្នុងចំណែកណាមួយនៃប្រាក់ខែរបស់លោកអ្នកសម្រាប់គោលដៅអនាគត គឺមិនមែនជា
កិច្ចការអាទិភាពដែលលោកអ្នកចង់ធ្វើនោះទេ។ យុវជនភាគច្រើនសុខចិត្តយកលុយទៅទិញទំនិញប្រណីតៗក្នុងតម្លៃខ្ពស់ ឬធ្វើដំណើរកម្សាន្តទៅបរទេស។

ប៉ុន្តែការរៀបចំគម្រោងសម្រាប់ការចូលនិវត្តន៍ ការសន្សំប្រាក់ទុកខ្លះសម្រាប់ថែទាំសុខភាព ឬសូម្បីតែការទិញធានារ៉ាប់រងអាយុជីវិត ជារឿយៗ លោកអ្នកមិនចាត់ទុកថាជាកិច្ចការអាទិភាពដែលត្រូវធ្វើនោះទេ។

នៅក្រុមហ៊ុនមេនូឡាយហ្វ៍ យើងតែងតែចង់លើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាគិតពិចារណាឱ្យបានទូលំទូលាយបន្តិច ពោលគឺមានន័យថាលោកអ្នកត្រូវរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវដែលនឹងជួយលោកអ្នកឲ្យមានឯករាជ្យភាពហិរញ្ញវត្ថុនាពេលអនាគត។

 

ដោយសារតែមូលហេតុនេះ យើងសូមបង្ហាញមូលហេតុចំនួនបួនដើម្បីបញ្ជាក់ថាការទិញគម្រោងធានារ៉ាប់រងនៅពេលនេះគឺមិនឆាប់ពេកនោះទេសម្រាប់លោកអ្នក៖

 

1. លោកអ្នកមានពេលវេលាច្រើន

Family Trip

នៅពេលលោកអ្នកចាប់ផ្ដើមចាប់ពីវ័យក្មេង លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងក្នុងចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ដោយសារតែលោកអ្នកមិនប្រញាប់ត្រូវប្រើប្រាក់ក្នុងបរិមាណច្រើនដដែល លោកអ្នកអាចពន្យារពេលដកប្រាក់ដែលលោកអ្នកត្រូវទទួលបានពីធានារ៉ាប់រងរបស់លោកអ្នក ដូចជា ភាគលាភ ឬលាភការ។

2. លោកអ្នកអាចផ្លាស់ប្ដូរតាមតម្រូវការ

social

ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងធ្វើឱ្យប៉ះពាល់ដល់លោកអ្នក ឬចំណុចអាទិភាពហិរញ្ញវត្ថុរបស់លោកអ្នក នោះលោកអ្នកមានពេលវេលាក្នុងការពិនិត្យមើលប័ណ្ណសន្យាធានារ៉ាប់រងរបស់លោកអ្នកឡើងវិញ និងអាចធ្វើការផ្លាស់ប្ដូរតាមភាពចាំបាច់ជាក់ស្ដែង។ នេះរាប់បញ្ចូលទាំងការកំណត់អ្នកទទួលផលប្រយោជន៍ឡើងវិញ ឬការបន្ថែមអ្នកទទួលផលប្រយោជន៍ថ្មី ជាពិសេស អ្នកទទួលផលប្រយោជន៍ដែលពាក់ព័ន្ធនឹងការថែទាំសុខភាព។ ដើម្បីអាចទទួលបានលក្ខខណ្ឌផ្លាស់ប្ដូរទាំងនេះ ការចាប់ផ្ដើមឲ្យបានឆាប់គឺជាលក្ខខណ្ឌដ៏ល្អមួយក្នុងចំណោមលក្ខខណ្ឌផ្សេង
ទៀត។

3. លោកអ្នកអាចសម្រេចគោលដៅកាន់តែខ្ពស់

status

Because you started early, you can set higher goals and, in the long run, achieve more. The more you put in your life insurance, the more you’ll get in the future. So, while you still have the financial freedom, aiming for a higher goal is an option – and one that you certainly won’t regret.

4. លោកអ្នក អាចការពារសុវត្ថិភាពអ្នកផ្សេងផងដែរ

នៅពេលលោកអ្នកមានវ័យកាន់តែជ្រេ និងមានគ្រួសារផ្ទាល់ខ្លួន នោះចំណុចអាទិភាពរបស់លោកអ្នកច្បាស់ជាមានការប្រែប្រួលជាក់ជាមិនខាន។ លោកអ្នកអាចផ្លាស់ប្ដូរការផ្ដោតការយកចិត្តទុកដាក់ទៅលើការរក្សាសុវត្ថិភាពអនាគតរបស់មនុស្សជាទីស្រឡាញ់ដែលនៅជុំវិញខ្លួន តាមរយៈ
ការវិនិយោគទៅលើគម្រោងដែលជួយលោកអ្នកសម្រេចតម្រូវការផ្សេងទៀតរបស់លោកអ្នក។ នេះរួមមានការសន្សំសម្រាប់ការអប់រំរបស់កូនលោកអ្នក ឬត្រៀមសម្រាប់ការទិញអ្វីធំដុំដូចជា ការទិញផ្ទះផ្ទាល់ខ្លួនជាដើម។ លោកអ្នកប្រហែលជាមិនសូវយល់ច្បាស់នាពេលនេះ ប៉ុន្តែដល់ពេលដែលលោកអ្នកមានមនុស្សជាច្រើនដែលត្រូវមើលថែ លោកអ្នកច្បាស់ជាឲ្យតម្លៃខ្ពស់ទៅលើសុវត្ថិភាពដែលលោកអ្នកបានខិតខំប្រឹងប្រែងសម្រេចនៅពេលនោះជាក់ជាមិនខាន។

ទាន់ខ្លួននៅក្មេង សូមចាប់ផ្ដើមគិតអំពីការទិញធានារ៉ាប់រងអាយុជីវិត ពីព្រោះគ្មានពេលណាល្អជាងពេលនេះទៀតឡើយ។ ជម្រើសល្អបំផុត សូមទាក់ទងសុំការណែនាំពីអ្នកជំនាញដើម្បីទទួលបានការណែនាំ អំពីរបៀបសម្រេចគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)