រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលជាក្រុម

អំពីការធានារ៉ាប់រងដែលផ្ដល់ជូន

  • ការធានារ៉ាប់រងរបស់សមាជិក៖ ដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងរបស់សមាជិក
  • អាយុដែលអាចទទួលបានការធានារ៉ាប់រង៖ 18 - 60 ឆ្នាំ
  • ទឹកប្រាក់ធានារ៉ាប់រង៖ 3,000 ដុល្លារអាមេរិក

ការទាមទារសំណង

ដើម្បីធ្វើការទាមទារសំណង លោកអ្នកអាចមកកាន់សាខាណាមួយរបស់ ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកក្រុមហ៊ុន មេនូឡាយហ្វ៍ តាមរយៈទូរស័ព្ទលេខ 1800 211 211 / email claims_service_kh@manulife.com.com ​ / គេហទំព័រ www.manulife.com.kh

អត្ថប្រយោជន៍នៃការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលជាក្រុម

និយមន័យ

គ្រោះ​ថ្នាក់​ (Accident/Accidental) សំដៅដល់ព្រឹត្តិការណ៍ដែលធ្វើឱ្យអ្នកត្រូវបានធានារ៉ាប់រងរងរបួសលើរាងកាយ ដែលកើតឡើងពីព្រឹត្តិការណ៍ខាងក្រៅសុទ្ធសាធ ដែលប៉ះទង្គិចធ្ងន់ធ្ងរ និងដោយគ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះ។

ពិការភាពទាំងស្រុង (Total Disability) ត្រូវ​បាន​កំណត់​និយមន័យជា​ការ​បាត់បង់​ទាំងស្រុង​ និង​មិន​អាច​ជា​សះស្បើយ​ជា​រៀង​រហូត​នូវ៖

ការបាត់បង់ចក្ខុវិញ្ញាណ” មានន័យ​ថាសមត្ថភាពមើលឃើញដោយ​ភ្នែក​ទាំងគូ (​ទោះបីជា​នៅ​ពេល​ធ្វើ​តេស្ត​មាន​ការ​ប្រើ​ប្រាស់​សម្ភារៈ​ជំនួយ​ភ្នែក​ក៏ដោយ) ដែលមាន​រង្វាស់​ 3/60 ឬអាក្រក់ជាង​នេះ ​ដោយ​​ការធ្វើតេស្តតាមរយៈការ​​អាន​អក្សរ​នៅ​លើ​ផ្ទាំង​ ​Snellen (Eye Chart) ឬ ការធ្វើតេស្ត​សមមូល​ផ្សេងទៀត។

“ការបាត់បង់សមត្ថភាព​ប្រើប្រាស់” សំដៅដល់​ពិការភាព​ទាំងស្រុងជាបន្តបន្ទាប់ ​និង​អចិន្ត្រៃយ៍​នៃ​ដៃ​ ឬ​ ជើង​ម្ខាង​ដែលមាន​រយៈ​ពេល​យ៉ាង​តិច​ 180 ថ្ងៃ​។ ពិការភាព​នេះ​គិត​បញ្ចូល​ទាំង​ករណី​ពិការភាព​ដោយ​សារ​ការ​បាត់​បង់​ដៃ​​ម្ខាង ឬ​ ជើង​ម្ខាង​ (​ចំពោះ​ដៃ​​គឺ​គិត​ចាប់​ពី​ផ្នែក​ខាង​លើ​នៃ​​កដៃ​ ឬ ចំពោះ​​ជើងគឺ​គិត​ចាប់​ពី​ផ្នែក​ខាង​លើ​នៃ​កជើង​)។

ការ​បញ្ជាក់​ពី​​ពិការភាព​ទាំងស្រុង​ត្រូវ​តែធ្វើ​ឡើង​ដោយ​​អ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ​/វេជ្ជបណ្ឌិត ដែលមានការចុះបញ្ជី​ត្រឹមត្រូវ និងទទួលការតែងតាំងដោយក្រុមហ៊ុន។ ​យោបល់​សន្និដ្ឋាន​របស់​​អ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ​/​វេជ្ជបណ្ឌិត​ដែលមានការចុះបញ្ជី​ត្រឹមត្រូវនេះ ​នឹង​ចង​ភ្ជាប់​កាតព្វកិច្ចដល់​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង ​និង​ក្រុមហ៊ុន​។ ក្នុង​ករណី​បាត់បង់​ដៃ​ ឬ​ ជើង​ ការបញ្ជាក់​ពី​ពិការភាព​នេះ​អាច​ធ្វើ​ឡើងបាន​នៅ​ពេល​ណា​ក៏​បាន​។​

អត្ថប្រយោជន៍

មរណភាព​បណ្ដាល​មកពី​គ្រោះថា្នក់​ ​ (Death Caused by Accident)

ការទទួលមរណភា​ពរបស់​សមាជិក​បាន​កើត​ឡើងដោយផ្ទាល់ ​បណ្ដាលមក​ពី​គ្រោះថ្នាក់​ និងដោយឯករាជ្យពីមូលហេតុផ្សេងទៀត ហើយមរណភាព​នោះ​បាន​កើតឡើង​ក្នុងអំឡុងពេល​​ 90 ថ្ងៃ​បន្ទាប់​ពី​ទទួល​រង​របួស​ និងមុនការបញ្ចប់សុពលភាពនៃបទប្បញ្ញត្តិស្ដីពីប្រាក់សំណងករណីមរណភាពមកពីគ្រោះថ្នាក់នេះ។

ស្ថិតក្រោមបញ្ញត្តិនៃបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុនមេនូឡាយហ្វ៍នឹងធ្វើការទូទាត់ប្រាក់សំណងចំពោះករណីមរណភាពដែលបណ្ដាលមកពីគ្រោះថ្នាក់ បន្ទាប់ពីបានទទួលនូវភស្តុតាងត្រឹមត្រូវ និងការអនុម័តយល់ព្រមពីក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលបញ្ជាក់ពីមរណភាពរបស់សមាជិក ដែលសមស្របតាមនិយមន័យមរណភាពដែលបណ្ដាលមកពីគ្រោះថ្នាក់ដូចបានកំណត់ខាងលើ។ ប្រាក់សំណងករណីមរណភាពដែលបណ្ដាល មកពីគ្រោះថ្នាក់នឹងត្រូវបានផ្ដល់ជូនទៅអ្នកទទួលផល។

ប្រាក់សំណងករណីមរណភាពដែលបណ្ដាលមកពីគ្រោះថ្នាក់ គឺជាចំនួនទឹកប្រាក់ដូចមានកំណត់នៅលើសេចក្តីសង្ខេបនៃបណ្ណសន្យារ៉ាប់រង។ ការធានារ៉ាប់រងរបស់សមាជិកណាម្នាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់បន្ទាប់ពីមានការទូទាត់ប្រាក់សំណងករណីមរណភាពបណ្ដាលមកពីគ្រោះថ្នាក់ សម្រាប់សមាជិករូបនោះរួចរាល់។

ពិការភាពទាំងស្រុងបណ្ដាលមកពីគ្រោះថ្នាក់ (Total Disability Caused by Accident)

ពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ សំដៅដល់សភាពពិការទាំងស្រុងដែលបានកើតឡើងដោយផ្ទាល់បណ្ដាលមកពីគ្រោះថ្នាក់ ហើយពិការភាពទាំងស្រុងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីទទួលរងរបួស និងមុនការបញ្ចប់បទប្បញ្ញត្តិនៃកិច្ចសន្យាធានារ៉ាប់រងនេះ។

ស្ថិតក្រោមបញ្ញត្តិនៃបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុនមេនូឡាយហ្វ៍ នឹងធ្វើការទូទាត់ប្រាក់សំណងដែលបណ្តាលមកពីពិការភាពទាំងស្រុង  បន្ទាប់ពីបានទទួលនូវភស្ដុតាងត្រឹមត្រូវ និងការអនុម័តយល់ព្រមពីក្រុមហ៊ុនមេនូឡាយហ្វ៍ដែលបញ្ជាក់ពីពិការភាពទាំងស្រុងរបស់សមាជិកនោះ ដែលសមស្របតាមនិយមន័យនៃពិការភាពទាំងស្រុងបណ្ដាលមកពីគ្រោះថ្នាក់ដូចបានកំណត់ខាងលើ។ ប្រាក់សំណងករណីពិការភាពទាំងស្រុងនឹងត្រូវបានផ្ដល់ជូនទៅសមាជិករូបនោះ។

ករណីមិនធានា

ប្រាក់សំណងករណីមរណភាព ឬពិការភាពទាំងស្រុងបណ្ដាលមកពីគ្រោះថ្នាក់ នឹងមិនត្រូវបានផ្តល់ជូនឡើយ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុង​​របស់​សមាជិក​ ​កើត​ឡើង​ដោយផ្ទាល់ ឬ​ដោយប្រយោលក្ដី (ទាំងស្រុង​ ឬ​​ដោយផ្នែក) ដោយ​សារ​មូលហេតុ​ណាមួយ​ដូច​ខាង​ក្រោម​៖

ក.   ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

ខ.   ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិក ឬអ្នកទទួលផល។ អ្នក​ទទួល​ផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រ​ហ្មទណ្ឌនេះ នឹងនៅតែមានសិទ្ធិទទួលបានផលប្រយោជន៍របស់ខ្លួនដដែល ឬ

គ.   ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតពុលផ្សេងៗ ឬ

ឃ.   ការ​តទល់​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ពី​មន្រ្តី ​អ្នកអនុវត្ត​ច្បាប់​ ឬ​ការប្រព្រឹត្តបទ​ល្មើស​ពី​ការ​ទទួល​ទាន​ជាតិ​ស្រវឹង​ និង​/ឬ​ ការ​បើក​បរល្មើសល្បឿន​កំណត់ ដូច​ដែល​បាន​បញ្ញត្ដិ​ដោយ​ច្បាប់​ចរាចរណ៍​ជាធរមាន​ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ​ ឬ

ង.   ភាពចុះខ្សោយ​នៃ​រាង​កាយ​ ឬផ្លូវ​ចិត្ត​ ឬ​រោគ​ ឬ​ជំងឺ​ប្រភេទ​ណាមួយ ​ ឬ​ជំងឺ​បង្កដោយ​ការឆ្លងមេរោគណាមួយ ឬក្រៅពីការឆ្លងរោគដែលបង្កឡើងពីការរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ

ច.   ការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ

ឆ.   ការចូល​រួម ឬ​ចូល​រួម​ចំណែក​ក្នុង​ការ​បើកបរ​ ឬ​ជិះ​ក្នុង​ការ​ប្រណាំង​ប្រភេទ​ណា​មួយ​ ឬ​សកម្មភាព​មុជ​ក្រោម​ទឹក​ ឬ​ធ្វើ​សកម្មភាព​ណា​ដែល​មានហានិភ័យខ្ពស់ ដូចជា​ការ​ឡើង​ភ្នំ​ (mountaineering) ឬ​ការ​ចូល​ក្នុង​រូង​ភ្នំ​ (potholing) ឬ​ការ​ជិះ​ឆ័ត្រ​យោង​ (parachuting) ឬ​ការ​លោត​ពី​ទី​ខ្ពស់ (bungee jumping) ។

ជ.   សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ

ឈ.  ការមានផ្ទៃពោះ ការសម្រាលកូន ការរលូតកូន ឬរំលូតកូន ឬផលវិបាកណាមួយដែលពាក់ព័ន្ធនឹងការពពោះ ឬ

ញ.   ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ ដែលកើតឡើងមុនកាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក។  ”ជំងឺ ឬស្ថានភាពមានពីមុនស្រាប់” គឺជាជំងឺ ឬរបួសដែលសមាជិកបានដឹងមុនបានតាមធម្មតា លុះត្រាតែសមាជិកបានប្រកាសលក្ខខណ្ឌទាំងនោះ និងត្រូវបានទទួលអនុម័តយល់ព្រមពីក្រុមហ៊ុន។

សមាជិកនឹងត្រូវបានចាត់ទុកថាបានយល់ដឹងមុនពី ជំងឺ ឬស្ថានភាពដែល    មានពីមុនស្រាប់ ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌណាមួយខាងក្រោម៖

i.   សមាជិកបានទទួលការព្យាបាល ឬកំពុងទទួលការព្យាបាលពីគ្រូពេទ្យ

ii.   ការណែនាំវេជ្ជសាស្រ្ត ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលត្រូវបានណែនាំ

iii.   រោគសញ្ញាច្បាស់លាស់និងជាក់លាក់ផ្សេងៗគ្នាបានបង្ហាញចេញ ឬកំពុងបង្ហាញចេញ

iv.   ស្ថានភាពឬជំងឺដែលបានកើតឡើងមុនអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈនោះ។

អត្ថប្រយោជន៍​បន្ថែម​នៃ​ប្រាក់សំណង​ករណី​ពិការភាពអវៈយវៈ ដែលបណ្តាលមកពីគ្រោះថ្នាក់

និយមន័យ

គ្រោះ​ថ្នាក់​ (Accident/Accidental) សំដៅដល់ព្រឹត្តិការណ៍ដែលធ្វើឱ្យអ្នកត្រូវបានធានារ៉ាប់រងរងរបួសលើរាងកាយ ដែលកើតឡើងពីព្រឹត្តិការណ៍ខាងក្រៅសុទ្ធសាធ ដែលប៉ះទង្គិចធ្ងន់ធ្ងរ និងដោយគ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះ។

ពិការភាពអវៈយវៈដែលបណ្ដាលមកពីគ្រោះថ្នាក់ (Accidental Dismemberment)

ពិការភាពអវៈយវៈដែលបណ្ដាលមកពីគ្រោះថ្នាក់ សំដៅដល់ស្ថានភាពគ្រោះថ្នាក់ណាមួយដែលកើតឡើងដោយផ្ទាល់ (និងដោយឯករាជ្យដែលបង្កឡើងដោយមូលហេតុផ្សេងៗ) ដូចមានរៀបរាប់ខាងក្រោម៖

“ការបាត់បង់សមត្ថភាពប្រើប្រាស់អវៈយវៈ” សំដៅដល់ពិការភាពទាំងស្រុងនៃដៃម្ខាង ឬ ជើងម្ខាងជាអចិន្ត្រៃយ៍ ហើយដែលកើតឡើងជាបន្តបន្ទាប់ក្នុងអំឡុងពេលយ៉ាងតិច 180 ថ្ងៃ។ ពិការភាពនេះគិតបញ្ចូលទាំងករណីពិការភាពដោយសារការបាត់បង់ដៃម្ខាង ឬ ជើងម្ខាង (ចំពោះដៃគឺគិតចាប់ពីផ្នែកខាងលើនៃកដៃ ឬ ចំពោះជើងគឺគិតចាប់ពីផ្នែកខាងលើនៃកជើង)។

“ការបាត់បង់ចក្ខុវិញ្ញាណ” សំដៅដល់ការបាត់បង់សមត្ថភាពមើលឃើញដោយភ្នែកម្ខាង (ទោះបីជានៅពេលធ្វើតេស្តមានការប្រើប្រាស់សម្ភារៈជំនួយភ្នែកក៏ដោយ) ដែលមានរង្វាស់ចាប់ពី 3/60 ឬ អាក្រក់ជាងនេះ តាមរយៈការធ្វើតេស្តទៅលើការអានអក្សរនៅលើផ្ទាំង Snellen (Eye Chart) ឬ ការធ្វើតេស្តផ្សេងទៀតដែលមានតម្លៃស្មើ។

“ការបាត់បង់សោតវិញ្ញាណ” សំដៅដល់ការវិនិច្ឆ័យជាក់លាក់ទៅលើការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយទ្បើងវិញបាននូវសមត្ថភាពនៃការស្តាប់ឮដោយត្រចៀកទាំងពីរចំពោះកម្រិតរលកសំឡេងយ៉ាងហោចណាស់ 90 Decibels និងកម្រិតរលកសូរចាប់ពី 500 ទៅ 3,000 Hertz។

“ការបាត់បង់សមត្ថភាពនិយាយ” សំដៅដល់ការវិនិច្ឆ័យជាក់លាក់នៃការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយទ្បើងវិញបាននូវសមត្ថភាពនៃការនិយាយដែលបណ្តាលមកពីរបួសរាងកាយ ឬ ជម្ងឺដែលមានរយៈពេលយ៉ាងតិច 180 ថ្ងៃ។

“ការបាត់បង់មេដៃ” មានន័យថាការដាច់ចេញទាំងស្រុងនូវឆ្អឹងរបស់មេដៃ។

“ការបាត់បង់ម្រាមជើង” មានន័យថាការដាច់ចេញទាំងស្រុងនូវឆ្អឹងម្រាមជើង។

ការ​បញ្ជាក់​ពី​​ពិការភាពអវៈយវៈដែលបណ្ដាលមកពីគ្រោះថ្នាក់ ​ត្រូវ​តែធ្វើ​ឡើង​ដោយ​​អ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ​/វេជ្ជបណ្ឌិត ដែលមានការចុះបញ្ជី​ត្រឹមត្រូវ និងទទួលការតែងតាំងដោយក្រុមហ៊ុន។ ​យោបល់​សន្និដ្ឋាន​របស់​​អ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ​/​វេជ្ជបណ្ឌិត​ដែលមានការចុះបញ្ជី​ត្រឹមត្រូវនេះ ​នឹង​ចង​ភ្ជាប់​កាតព្វកិច្ចដល់​អ្នក​ត្រូវ​បាន​ធានារ៉ាប់រង​ និង​ក្រុមហ៊ុន​។ ក្នុង​ករណី​បាត់បង់​ដៃ​ ឬ​ ជើង​ ការបញ្ជាក់​ពី​ពិការភាព​នេះ​អាច​ធ្វើ​ឡើងបាន​នៅ​ពេល​ណា​ក៏​បាន​។​

អត្ថប្រយោជន៍

ស្ថិតក្រោមបញ្ញត្តិនៃបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុនមេនូឡាយហ្វ៍ នឹងធ្វើការទូទាត់ប្រាក់សំណងករណីពិការភាពអវៈយវៈបណ្ដាលមកពីគ្រោះថ្នាក់  បន្ទាប់ពីបានទទួលនូវភស្ដុតាងត្រឹមត្រូវ និងការអនុម័តយល់ព្រមពីក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលបញ្ជាក់ពីពិការភាពអវៈយវៈដែលបណ្តាលមកពីគ្រោះថ្នាក់របស់សមាជិកនោះ ដែលសមស្របតាមនិយមន័យនៃពិការភាពអវៈយវៈដែលបណ្ដាលមកពីគ្រោះថ្នាក់ដូចបានកំណត់ខាងលើ។ ប្រាក់សំណងករណីពិការភាពទាំងស្រុងនឹងត្រូវបានផ្ដល់ជូនទៅសមាជិករូបនោះ។

ប្រាក់សំណងករណីពិការភាពអវៈយវៈដែលបណ្ដាលមកពីគ្រោះថ្នាក់ គឺជាភាគរយនៃចំនួនទឹកប្រាក់ដែលត្រូវបានកំណត់នៅលើសេចក្ដីសង្ខេបនៃបណ្ណសន្យារ៉ាប់រងដូចមានចែងនៅក្នុងតារាងអត្ថប្រយោជន៍ខាងក្រោម ឬ ដូចមាននៅលើកិច្ចសន្យាបន្ថែមនៃបណ្ណសន្យារ៉ាប់រងដែលបានទទួលការឯកភាពជាបន្តបន្ទាប់។

តារាងអត្ថប្រយោជន៍៖
ពិការភាពអវៈយវៈបណ្ដាលមកពីគ្រោះថ្នាក់
ភាគរយនៃប្រាក់សំណងករណីពិការភាពអវៈយវៈបណ្ដាលមកពីគ្រោះថ្នាក់
ការបាត់បង់សោតវិញ្ញាណ 100%
ការបាត់បង់សមត្ថភាព​និយាយ 100%
ការបាត់បង់ចក្ខុវិញ្ញាណនៃភ្នែកម្ខាង 50%
ការបាត់បង់សមត្ថភាព​ប្រើប្រាស់ជើងម្ខាង ឬដៃម្ខាង 50%
ការបាត់បង់ម្រាមដៃទាំងបួន និងមេដៃ នៃដៃម្ខាង 40%
ការបាត់បង់មេដៃ នៃដៃម្ខាង 20%
ការបាត់បង់ម្រាមដៃ នៃដៃម្ខាង
  • ម្រាមដៃចង្អុល
10%
  • ម្រាមដៃកណ្ដាល
5%
  • ម្រាមដៃនាង
3%
  • ម្រាមដៃកូន
2%
ការបាត់បង់ម្រាមជើងទាំងអស់ នៃជើងទាំងពីរ 30%
ការបាត់បង់ម្រាមជើង នៃជើងម្ខាង
  • ទាំងអស់
10%
  • ម្រាមមេជើង
5%
  • ម្រាមជើងនីមួយៗ ផ្សេងពីម្រាមមេជើង
1%

ក្នុងករណីមានការរងរបួសច្រើនផ្នែកនៃរាងកាយដោយសារគ្រោះថ្នាក់តែមួយ ប្រាក់សំណងនឹងត្រូវបានផ្តល់ជូនសម្រាប់តែការរងរបួសណាដែលមានភាគរយខ្ពស់ជាងគេតែប៉ុណ្ណោះ។ ទំនួលខុសត្រូវរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ លើប្រាក់សំណងករណីមរណភាព ករណីពិការភាពទាំងស្រុង និងករណីពិការភាពអវៈយវៈចំពោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានកំណត់ត្រឹម 100% នៃប្រាក់សំណងករណីមរណភាពដូចមានកំណត់នៅលើសេចក្ដីសង្ខេបនៃបណ្ណសន្យារ៉ាប់រងប៉ុណ្ណោះ។ ប្រាក់សំណងករណីពិការភាពអវៈយវៈដែលបណ្ដាលមកពីគ្រោះថ្នាក់សម្រាប់ឆ្នាំនៃបណ្ណសន្យារ៉ាប់រងបន្ទាប់នឹងមិនត្រូវបានកាត់បន្ថយដោយសារប្រាក់សំណងដែលបានផ្តល់ជូននៅឆ្នាំនៃបណ្ណសន្យារ៉ាប់រងចាស់ឡើយ។

ករណីមិនធានា

ស្ថិតក្រោមបញ្ញត្តិនៃបណ្ណសន្យារ៉ាប់រងនេះប្រាក់សំណងករណីពិការភាពអវៈយវៈដែលបណ្ដាលមកពីគ្រោះថ្នាក់នឹងមិនត្រូវបានផ្តល់ជូនទ្បើយ ប្រសិនបើហេតុការណ៍ដែលត្រូវបានធានាបានកើតឡើងទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី(ទាំងស្រុង ឬ មួយផ្នែក)ដោយសារមូលហេតុដូចខាងក្រោម៖

ក.   ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

ខ.   ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិក ឬអ្នកទទួលផល។ អ្នក​ទទួល​ផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រ​ហ្មទណ្ឌនេះ នឹងនៅតែមានសិទ្ធិទទួលបានផលប្រយោជន៍របស់ខ្លួនដដែល ឬ

គ.   ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ

ឃ.   ការ​តទល់​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ពី​មន្រ្តី ​អ្នកអនុវត្ត​ច្បាប់​ ឬ​ការប្រព្រឹត្តបទ​ល្មើស​ពី​ការ​ទទួល​ទាន​ជាតិ​ស្រវឹង​ និង​/ឬ​ ការ​បើក​បរល្មើសល្បឿន​កំណត់ ដូច​ដែល​បាន​បញ្ញត្ដិ​ដោយ​ច្បាប់​ចរាចរណ៍​ជាធរមាន​ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ​ ឬ

ង.   ភាពចុះខ្សោយ​នៃ​រាង​កាយ​ ឬផ្លូវ​ចិត្ត​ ឬ​រោគ​ ឬ​ជំងឺ​ប្រភេទ​ណាមួយ ​ ឬ​ជំងឺ​បង្កដោយ​ការឆ្លងមេរោគណាមួយ ឬក្រៅពីការឆ្លងរោគដែលបង្កឡើងពីការរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ

ច.   ការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ

ឆ.   ការចូល​រួម ឬ​ចូល​រួម​ចំណែក​ក្នុង​ការ​បើកបរ​ ឬ​ជិះ​ក្នុង​ការ​ប្រណាំង​ប្រភេទ​ណា​មួយ​ ឬ​សកម្មភាព​មុជ​ក្រោម​ទឹក​ ឬ​ធ្វើ​សកម្មភាព​ណា​ដែល​មានហានិភ័យខ្ពស់ ដូចជា​ការ​ឡើង​ភ្នំ​ (mountaineering) ឬ​ការ​ចូល​ក្នុង​រូង​ភ្នំ​ (potholing) ឬ​ការ​ជិះ​ឆ័ត្រ​យោង​ (parachuting) ឬ​ការ​លោត​ពី​ទី​ខ្ពស់ (bungee jumping) ។

ជ.   សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ

ឈ.​​​  ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ ដែលកើតឡើងមុនកាលបរិច្ឆេទមានសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិក។  ”ជំងឺ ឬស្ថានភាពមានពីមុនស្រាប់” គឺជាជំងឺ ឬរបួសដែលសមាជិកបានដឹងមុនបានតាមធម្មតា លុះត្រាតែសមាជិកបានប្រកាសលក្ខខណ្ឌទាំងនោះ និងត្រូវបានទទួលអនុម័តយល់ព្រមពីក្រុមហ៊ុន។

សមាជិកនឹងត្រូវបានចាត់ទុកថាបានយល់ដឹងមុនពី ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌណាមួយខាងក្រោម៖

i.   សមាជិកបានទទួលការព្យាបាល ឬកំពុងទទួលការព្យាបាលពីគ្រូពេទ្យ

ii.   ការណែនាំវេជ្ជសាស្រ្ត ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលត្រូវបានណែនាំ

iii.   រោគសញ្ញាច្បាស់លាស់និងជាក់លាក់ផ្សេងៗគ្នាបានបង្ហាញចេញ ឬកំពុងបង្ហាញចេញ

iv.   ស្ថានភាព ឬជំងឺដែលបានកើតឡើងមុនអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈនោះ។

ការបញ្ចប់​សុពលភាព​ការធានារ៉ាប់រង​របស់​សមាជិក

ការធានារ៉ាប់រង​របស់​សមាជិក​ដូច​មាន​កំណត់​ក្រោមបណ្ណ​សន្យារ៉ាប់រង​នេះ​ត្រូវ​បញ្ចប់​សុពលភាព ក្នុងករណី​មានការ​កើត​ឡើងមុនគេ​​នូវ​ករណី​ណាមួយ​ដូចខាងក្រោម៖

ក.   សមាជិកមានអាយុគ្រប់ហុកសិបមួយ (61) ឆ្នាំ ឬ

ខ.   ប្រាក់សំណងករណីមរណភាព ឬពិការភាពទាំងស្រុង បណ្ដាលមកពីគ្រោះថ្នាក់ ត្រូវបានទូទាត់រួច ឬ

គ.   ការជូនដំណឹងជាលាយលក្ខណ័អក្សរពីម្ចាស់បណ្ណសន្យារ៉ាប់រង ថាបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុមត្រូវបានលុបចោល  ឬបញ្ចប់ ឬ

ឃ.   ការជូនដំណឹងជាលាយលក្ខណ៍អក្សរពីម្ចាស់បណ្ណសន្យារ៉ាប់រង ថាការធានារ៉ាប់រងរបស់សមាជិកត្រូវបានបញ្ចប់ ឬ

ង.   សមាជិកចូលបម្រើជាទាហានជើងគោក ឬទាហានជើងទឹក ឬទាហានជើងអាកាស ឬឆ្មាំសមុទ្រ ឬផ្នែកណាមួយរបស់កងយោធពលខេមរភូមិន្ទ។