Manulife Home Country Youtube
Testimonial_Low res.jpg

គម្រោងអនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍

 

សូមមើលវីដេអូខាងក្រោម៖

អតិថិជនមេនូឡាយហ្វ៍: លោក អ៊ុក សុវណ្ណារិទ្ធ

YouTube  

 

អំណោយមួយដ៏ប្រសើរបំផុត សម្រាប់បុត្រធីតារបស់លោកអ្នក​!


អនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍ គឺជាគម្រោងដែលរួមបញ្ចូលទាំងការ សន្សំប្រាក់ និងការការពារ ដែលគម្រោងនេះត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់ឪពុកម្ដាយ ទាំងឡាយណាដែលមាន បំណងសន្សំប្រាក់ ជាលក្ខណៈប្រព័ន្ធ និងការពារការទំនុកបម្រុង ផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សាក្នុងកម្រិតកាន់តែខ្ពស់របស់បុត្រធីតា។

 

សម្រេចគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក

អនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ ​គឺជាគម្រោងមួយដែលរួមបញ្ចូល នូវការសន្សំប្រាក់។ គោលដៅនៃគម្រោងនេះ គឺផ្ដល់ការធានាសុវត្ថិភាព ដល់ថវិកាសម្រាប់ការសិក្សា របស់បុត្រធីតាលោកអ្នក ដែលទន្ទឹមនឹងនោះដែរផ្ដល់នូវការគាំទ្រ ដល់គោលដៅហិរញ្ញវត្ថុ របស់លោកអ្នក។

 

ឧទាហរណ៍របស់ "គម្រោងសម្រាប់ថ្នាក់វិទ្យាល័យ"

តារាងខាងក្រោមនេះ គឺជាឧទាហរណ៍បង្ហាញពីប្រាក់សំណងដែលលោកអ្នកនឹងទទួលបាន ប្រសិនបើ លោកអ្នកចាប់ផ្ដើម "គម្រោងសម្រាប់ថ្នាក់វិទ្យាល័យ" ដែលទឹកប្រាក់ ត្រូវបានធានាមានចំនួន  ៦ពាន់ដុល្លារសហរដ្ឋអាមេរិច នៅពេលដែលបុត្រធីតា របស់លោកអ្នកមានអាយុ ១ ឆ្នាំ។

 

អាយុកូន

% នៃ​ចំនួនទឹកប្រាក់ត្រូវបានធានា

ចំនួនទឹកប្រាក់ត្រូវផ្ដល់ជូន

១៥ 

២៥%

$ ១,៥០០

១៦ 

២៥%  

$ ១,៥០០

១៧

២៥%  

$ ១,៥០០

១៨

២៥% + ភាគលាភនិង​ការប្រាក់

$ ១,៥០០ + ភាគលាភនិង​ការប្រាក់

 

ឧទាហរណ៍របស់ "គម្រោងសម្រាប់ថ្នាក់សាកលវិទ្យាល័យ"

តារាងខាងក្រោមនេះ គឺជាឧទាហរណ៍បង្ហាញពីប្រាក់សំណងដែលលោកអ្នកនឹងទទួលបាន ប្រសិនបើ លោកអ្នកចាប់ផ្ដើម "គម្រោងសម្រាប់ថ្នាក់សាកលវិទ្យាល័យ" ដែលទឹកប្រាក់ត្រូវបានធានាមានចំនួន ៦ពាន់ដុល្លារសហរដ្ឋអាមេរិច នៅពេលដែល បុត្រធីតារបស់លោកអ្នកមានអាយុ ១ ឆ្នាំ  ។

អាយុកូន

% ​នៃចំនួនទឹកប្រាក់ត្រូវបានធានា

 ចំនួនទឹកប្រាក់ត្រូវផ្ដល់ជូន

១៩

២៥%

$ ១,៥០០

២០

២៥%  

$ ១,៥០០

២១

២៥%  

$ ១,៥០០

២២

២៥% + ភាគលាភនិង​ការប្រាក់

$ ១,៥០០ + ភាគលាភនិង​ការប្រាក់


កម្ចីឥណទានប័ណ្ណសន្យារ៉ាប់រង បុព្វលាភរ៉ាប់រង​មិនទាន់​បាន​បង់ និងការប្រាក់​ទាំង​ឡាយ​នឹង​ត្រូវ​កាត់កង​ជាមួយ​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្តល់​ជូន។
ភាគលាភត្រូវបានប្រកាស​ជារៀងរាល់ឆ្នាំ​ និង​ត្រូវ​បាន​រក្សាទុកជាប្រាក់​តម្កល់​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​ទទួល​បាន​ការប្រាក់​បូកបង្គរ។ ​ភាគលាភ​មិនមាន​ការធានា។ អត្រាការប្រាក់​អាចត្រូវបាន​ពិនិត្យឡើងវិញ និង​កែ​សម្រួល​ដោយ​ក្រុមហ៊ុន​ទៅ​តាម​ដំណាក់កាល​នីមួយៗ។
 

ផ្ដល់​នូវ​ការការពារ​គ្រប់ជ្រុងជ្រោយ

 

ក្នុងករណីជាអកុសលណាមួយ ដែលអ្នកត្រូវបានធានាទទួលមរណភាព  អ្នកទទួលផលប្រយោជន៍ នឹងទទួលបានប្រាក់សំណង ករណីមរណភាព** ដែលជាចំនួនទឹកប្រាក់ត្រូវបានធានា ដោយដកចេញនូវប្រាក់សំណង សម្រាប់ការសិក្សា ត្រូវបានធានាដែលបានផ្តល់ជូនរួច។

ក្នុងករណីមរណភាព ដោយគ្រោះថ្នាក់ នោះនឹងមានការបង់ប្រាក់បន្ថែម ១០០% នៃចំនួនទឹកប្រាក់ត្រូវបានធានា** ដោយដកចេញនូវប្រាក់សំណង សម្រាប់ការសិក្សា ត្រូវបានធានាដែលបានផ្តល់ជូនរួច។ ចំនួនទឹកប្រាក់ត្រូវផ្ដល់ជូន នឹងមានការបូកបន្ថែម ភាគលាភ បូកបង្គរ ដកចេញនូវបុព្វលាភរ៉ាប់រងដែលមិនទាន់បង់ កម្ចីឥណទាន និងការប្រាក់។

(**) ប្រាក់សំណងករណីមរណភាព និងប្រាក់សំណងករណីមរណភាពដោយគ្រោះថ្នាក់គឺ​យោងទៅ​តាម​លក្ខខណ្ឌ និងករណី​លើកលែង​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​នៃ​ប័ណ្ណសន្យារ៉ាប់រង។ សម្រាប់​អ្នក​ត្រូវ​បាន​ធានារ៉ាប់រង​ដែល​មាន​អាយុ​ ១ ឆ្នាំ ២ ឆ្នាំ និង ៣ ឆ្នាំ  គិត​ត្រឹម​ថ្ងៃកំណើត​ចុង​ក្រោយ​ ប្រាក់សំណង​ករណីមរណភាព​ និង​ប្រាក់​​​សំណង​ករណីមរណភាព​ដោយ​គ្រោះថ្នាក់​ដែល​ត្រូវ​បង់ ​គឺមាន​ចំនួន​​ ៤០% ៦០% និង ៨០% (តាម​លំដាប់​រៀង​គ្នានៃអាយុ)​ នៃ​ចំនួន​ទឹក​ប្រាក់​ត្រូវ​បាន​ធានា​។

 

 

សម្រាប់ព័ត៌មានបន្ថែម

សូមទាក់ទងតាមរយៈលេខទូរស័ព្ទ

 

០២៣ ៩៦៥ ៩៩៩

បំពេញពាក្យសុំខាងក្រោម

ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ

 

 

 

សូមបំពេញព័ត៌មានខាងក្រោម

 
 
 
 
 
 
 
 
 
 
 
 
 
 

ផលិតផល

គម្រោងអនាគតការសិក្សាកូនរបស់ខ្ញុំ ជាមួយមេនូឡាយហ្វ៍

គម្រោងអនាគតគ្រួសារខ្ញុំ ជាមួយមេនូឡាយហ្វ៍

គម្រោង ការការពារកម្ចីទិញផ្ទះជាមួយ មេនូឡាយហ្វ៍

     

គម្រោងមរតកខ្ញុំ ជាមួយមេនូឡាយហ្វ៍

គម្រោង ការធានារ៉ាប់រងអាយុជីវិតជាក្រុម សម្រាប់ការការពារកម្ចី

គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍