បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

អ្វីទៅជាថ្ងៃល្អសម្រាប់អ្នក?

តើយើងម្នាក់ៗអាចរស់នៅដោយគ្មានកង្វល់ដូចកាលនៅកូនក្មេងម្តងទៀតបានទេ? ប្រហែលមិនអាចទេ តែយើងអាចរស់នៅដោយមានកង្វល់តិចបាន។

កាលនៅជានិស្សិត យើងខ្វាយខ្វល់ពីពិន្ទុរបស់យើង។ ពេលរៀនចប់ យើងខ្វល់ខ្វាយពីការងារ ថាតើយើងអាចមានការងារ ឬការងារល្អ ដែលអាចជួយផ្គត់ផ្គង់គ្រួសារយើងឬទេ។ មនុស្សគ្រប់រូបមិនអាចគេចផុតពីកង្វល់នៅក្នុងជីវិតទេហើយយើងនឹងជួបនូវកង្វល់ផ្សេងៗគ្នាពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ទំព័រថ្មីនៃជីវិតរបស់យើងតែងតែទាមទារឲ្យយើងវិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុន។ អាពាហ៍ពិពាហ៍ អាចឲ្យអ្នកបានរស់នៅជាមួយដៃគូជីវិតដែលយើងស្រលាញ់បំផុតបាន ប៉ុន្តែវាទាមទារឲ្យយើងប្តូរផ្នត់គំនិត ពីការគិតតែពីខ្លួនឯង ឲ្យចេះគិតគូអំពីដៃគូ និងគ្រួសារ និងជ្រុងផ្សេងៗនៃជីវិតដូចជា ហិរញ្ញវត្ថុគ្រួសារ ភាពនឹងនរនៃការងារ ឬអាជីវកម្ម និងកម្ចីទិញផ្ទះជាដើម។​ កើតជាមនុស្ស យើងត្រូវរក្សាភាពវិជ្ជមាន​ ក្នុងជីវិតជានិច្ច នោះទើបជីវិតរបស់យើងនឹងទទួលបានសំណាងល្អៗ ជាបន្តបន្ទាប់ ហើយថ្ងៃណាមួយ យើងនឹងត្រូវចាប់ផ្តើមគ្រួសារ ដ៏តូចមួយបាននឹងគេ។ វិនាទីដំបូង ដែលយើងក្លាយជាឪពុកម្តាយ ហើយបានជួបមុខកូនជាលើកដំបូង គឺជាពេលវេលា ដែលមិនអាចកាត់ថ្លៃបាន។ យើងស្ទើរតែមិនជឿថា ទារក អីក៏តូច និងគួរឲ្យស្រលាញ់យ៉ាងនេះ។​ ការមានបុត្រ គឺជាពរជ័យដែលយើងទទួលបាន តែវាក៏ទាមទារឲ្យយើងមានទំនួលខុសត្រូវធំជាងមុនដែរ។ ការខិតខំតស៊ូ និងការលះបងដ៏ធំធេងរបស់យើង រៀងរាល់ថ្ងៃ គឺដើម្បីកសាងអនាគតដ៏ប្រសើរ មួយសម្រាប់គ្រួសារ និងកូនៗរបស់យើងតែប៉ុណ្ណោះ។ 

ជីវិតរបស់យើងម្នាក់ៗ សុទ្ធតែពោរពេញទៅដោយពេលវេលាដែលស្រស់បំព្រង ហើយថ្ងៃណាក៏មានរឿងល្អៗកើតឡើងដែរ។ ថ្ងៃនេះក៏ជាថ្ងៃល្អដែរ​ ហើយយើងគួរតែរីករាយ និងឲ្យតម្លៃពេលវេលាល្អៗ ដែលយើងមាន ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់យើង ហើយខិតខំធ្វើយ៉ាងណាឲ្យថ្ងៃស្អែក និងអនាគត ល្អប្រសើរ ឬកាន់តែប្រសើរជាងថ្ងៃនេះ។

តើអ្នកបានរៀបចំផែនការសម្រាប់ថ្ងៃស្អែក ឲ្យកាន់តែប្រសើរហើយឬនៅ?  ជាមួយគម្រោងសន្សំ មតរកខ្ញុំជាមួយ មេនូឡាយហ្វ៍  លោកអ្នកទទួលបានទាំងការការពារ និងសន្សំក្នុងគម្រោងតែមួយ។

គម្រោងសន្សំជាមួយ មេនូឡាយហ្វ៍
គម្រោងមូលដ្ឋាន

ទទួលបានការការពារ និងសន្សំក្នុងគម្រោងតែមួយ

  • ទទួលបានទឹកប្រាក់សន្សំមកវិញ
  • ការការពារខ្ពស់
  • ការការពារទូលំទូលាយ

ហេតុអ្វីគួរសន្សំថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ?


ប្រឹក្សាជាមួយអ្នកជំនាញផ្នែកសន្សំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?