ពួកយើងរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹង វីរុសកូវីដ ១៩ ដែលគ្រប់គ្នាស្គាល់ថាជាសត្រូវគ្មានរូបរាង និងកំពុងរាតត្បាតក្នុងសហគមន៍ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយជំងឺកូវីដ ១៩ នេះបង្កឡើងដោយបណ្ដុំនៃវីរុសជាច្រើន ព្រមទាំងមានអក្ការៈដូចគ្នានឹងជំងឺផ្តាសាយធម្មតា ប៉ុន្តែវាបានផ្ដល់ផលវិបត្តិដល់បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រហូតបណ្តាលឲ្យមានការបាត់បង់ជីវិតអស់ជាច្រើននាក់នៅគ្រប់បណ្ដាប្រទេសជុំវិញពិភពលោក។
ក្នុងកាលៈទេសៈនេះការចូលរួមប្រុងប្រយ័ត្នខ្ពស់គឺជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបគួរប្រត្តិបត្តិឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ ១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ។ ការរួមគ្នារក្សាអនាម័យតាមវិធីសាស្ត្រងាយៗដូចជាវិធានការ ៣កុំ ៣ការពារ ដែលអាចបញ្ចៀសលោកអ្នកពីការឆ្លងមេរោគបាន។ ក្នុងនោះផងដែរការលាងដៃឲ្យបានស្អាតជាមួយសាប៊ូ ឬ អាកុល ជាឥរិយាបទចំបងមួយក្នុងការរក្សាអនាម័យខ្លួនឯងណែនាំដោយអង្គការសុខភាពពិភពលោក។
វិធានការណ៍ងាយៗដែលត្រូវការការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ដើម្បីឲ្យប្រទេសកម្ពុជាទាំងមូលអាចត្រលប់មកសភាពដើមវិញដោយការយកឈ្នះទៅលើវីរុសដ៏កំណាចនេះ។ គ្រាន់តែការពារខ្លួនឯងពីការឆ្លងមេរោគបាន លោកអ្នកក៏បានរួមចំណែកដ៏ធំមួយក្នុងការការពារប្រទេសជាតិយើងរួចទៅហើយ។ មេនូឡាយហ្វ៍ សូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់បន្តរក្សាសុវត្ថិភាពនាពេលលំបាកនេះជាមួយគ្នា ក្នុងបេសកកម្មបញ្ឃប់ការរីករាលដាលនៃវីរុសកូវីដ ១៩។
ដូចនេះបញ្ជាក់បានថាវីធីសាស្រ្តការពារទុកជាមុននៅតែជាដំណោះស្រាយដ៏ល្អមួយដែលមនុស្សគ្រប់រូបគួរអនុវត្ត លោកអ្នកអាចស្វែងយល់ពីជម្រើសនៃដំណោះស្រាយក្នុងការការពារអនាគតលោកអ្នកឲ្យកាន់តែប្រសើរឡើងជាច្រើនទៀតនៅទីនេះ៖ www.manulife.com.kh/km/products
គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!
គន្លឹះហិរញ្ញវត្ថុ
ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!
តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?