បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ចម្លើយនៃសំណួរអំពីការចូលនិវត្តន៍របស់លោកអ្នក

Happy and healthy family

ការចូលនិវត្តន៍អាចជាពាក្យដ៏គួរឱ្យខ្លាច។ នេះអាចដោយសារតែមានមនុស្សជាច្រើននៅមិនទាន់យល់ដឹង ឬអាចដោយសារតែយើងមិនទាន់បានធ្វើការពិចារណាឱ្យបានហ្មត់ចត់អំពីបញ្ហានេះ។ យើងសូមលាតត្រដាងជំនឿមិនត្រឹមត្រូវ និងសំណួរដ៏ពេញនិយមបំផុតដែលមានពាក់ព័ន្ធនឹងការចូលនិវត្តន៍។

តើការមានកូនអាចធ្វើឱ្យផែនការចូលនិវត្តន៍របស់ខ្ញុំមានការប្រែប្រួលដែរឬទេ?

ការរៀបចំផែនការលម្អិតសម្រាប់ដំណើរជីវិតដែលមានពាក់ព័ន្ធនឹងកូនៗ គឺពិតជាពិបាកខ្លាំងណាស់ ពីព្រោះមានចំណុចច្រើនយ៉ាងដែលត្រូវធ្វើការពិចារណា។ លោកអ្នកត្រូវតែស្វែងយល់ឲ្យបានច្បាស់លាស់ថាការមានកូនមានន័យថាគឺត្រូវផ្គត់ផ្គង់ពួកគេរហូតដល់ពេលពួកគេធំពេញវ័យ
សមល្មមនឹងអាចចាប់ផ្ដើមធ្វើការងារ និងអាចរកប្រាក់ចំណូលមកផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់​។ នៅក្នុងបរិបទនៃប្រទេសសិង្ហបុរី ទម្រាំកូនៗអាចឈានដល់ចំណុចនេះបាន គឺទាល់តែពួកគេមានអាយុ 25 ឆ្នាំ។​ ការយល់ដឹងអំពីចំណុចនេះ លោកអ្នកចាំបាច់ត្រូវមានភាពប្រាកដប្រជាអំពីអាយុដែលលោកអ្នកពិតជាចង់ឈប់ធ្វើការងារ ដែលចុងក្រោយអាចនឹងមានភាពយឺតយ៉ាវបន្តិចបន្តួចជាងអាយុដែលលោកអ្នកបានគ្រោងដំបូង។ ឧទាហរណ៍ ប្រសិនបើលោកអ្នកមានកូននៅអាយុ 35 ឆ្នាំ នោះលោកអ្នកប្រហែលជាអាចត្រូវបន្តរកប្រាក់ចំណូលរហូតទាល់តែលោកអ្នកមានអាយុ 60 ឆ្នាំឯណោះ។

ប្រសិនលោកអ្នកចាប់ផ្ដើមរៀបចំផែនការឆាប់រហ័ស (ដូចជាឥឡូវនេះ) យើងមានឯកសារហិរញ្ញវត្ថុ និងឯកសារធានារ៉ាប់រងដែលអាចជួយលោកអ្នកកសាងទ្រព្យសម្បត្តិរបស់លោកអ្នក។ តាមរយៈ
វិធីសាស្រ្តនេះ លោកអ្នកនៅតែអាចសម្រាក និងបន្ធូរអារម្មណ៍នៅអាយុវ័យក្មេងបន្តិចបាន។

ខ្ញុំនៅលីវ និងចង់ធ្វើដំណើរកម្សាន្តនៅជុំវិញពិភពលោកនៅពេលខ្ញុំចូលនិវត្តន៍។ ហេតុអ្វីបានជាខ្ញុំ ហាក់បីដូចជាមិនអាចសន្សំប្រាក់គ្រប់គ្រាន់?

single

ការធ្វើដំណើរកម្សាន្តបានក្លាយទៅជាផ្នែកមួយដ៏មានអត្ថន័យនៅក្នុងជីវិតរបស់យើង។ ក្ដីបារម្ភចម្បងនោះគឺថាតើយើងនឹងចំណាយលើដំណើរកម្សាន្តដ៏រំភើបទាំងអស់នោះយ៉ាងដូចម្ដេច។ ដើម្បីអាចចាប់ផ្ដើមបាន លោកអ្នកចាំបាច់ត្រូវមានផែនការធ្វើដំណើរការច្បាស់លាស់។

តើលោកអ្នកគ្រោងធ្វើដំណើរទៅកាន់ទីក្រុងធំៗនៅគ្រប់ប្រទេសទាំងអស់ដែលលោកអ្នកអាចនឹកឃើញមែនទេ? តើលោកអ្នកមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍ជាតំបន់ឆ្នេរ ឬទៅកាន់បណ្ដាទីក្រុង? តើលោកអ្នកនឹងស្នាក់នៅក្នុងសណ្ឋាគារ ឬអាចស្នាក់នៅរួមគ្នានៅអាផាតមិនជាមួយនរណាម្នាក់? ការគិតគូរអំពីសំបុត្រធ្វើដំណើរជាក់លាក់ ដូចជា សំបុត្រយន្តហោះ និងកន្លែងស្នាក់នៅ លោកអ្នកនឹងអាចរៀបចំគម្រោងថវិកាត្រៀមសម្រាប់ដំណើរកម្សាន្តនោះ។ សូមសម្រេចចិត្តខ្លះៗនៅពេលនេះ លោកអ្នកនឹងអាចរៀបចំផែនការហិរញ្ញវត្ថុ និងដំណើរកម្សាន្តបានល្អប្រសើរ។

ឥឡូវនេះ មានមនុស្សជាច្រើនសម្រាកពីការងារដើម្បីអាចរីករាយជាមួយនឹងការកម្សាន្តឲ្យពេញលេញ និងចូល “និវត្តន៍” នៅអាយុផ្សេងៗគ្នា។ កិច្ចការនេះត្រូវមានការរៀបចំផែនការហិរញ្ញវត្ថុ និងអាជីពការងារ ប៉ុន្តែចំពោះអ្នកដែលធ្វើកិច្ចការនេះរួចរាល់ហើយ ត្រូវគិតអំពីវិធីសាស្រ្តល្អបំផុត ដែលលោកអ្នកអាចបំពេញ និងបង្កើនទិដ្ឋភាពថ្មី។

នៅពេលលោកអ្នកបានបង្កើតបញ្ជីត្រួតពិនិត្យច្បាស់លាស់សម្រាប់ផែនការធ្វើដំណើរកម្សាន្តនៅពេលចូលនិវត្តន៍ដែលជាក្ដីសុបិនរបស់លោកអ្នកហើយ សូមពិនិត្យមើលចំណុចទាំងនេះសូម្បីតែនៅមុនពេលលោកអ្នកចាប់ផ្ដើមចូលនិវត្តន៍។ លោកអ្នកត្រូវធានាថាលោកអ្នកមានប្រាក់គ្រប់គ្រាន់នៅពេលលោកអ្នករៀបចំផែនការសម្រាប់ការសម្រាកពីការងារនេះ។ ផែនការរៀបចំប្រាក់ ឬផែនការភ្ជាប់ទំនាក់ទំនងវិនិយោគ គឺស័ក្ដិសមខ្លាំងសម្រាប់ការសន្សំប្រាក់រយៈពេលវែង ឬគោលបំណងវិនិយោគ (ដូចជា សម្រាប់តម្រូវការចូលនិវត្តន៍របស់លោកអ្នក)។ លោកអ្នកអាចចង់ទិញគម្រោងបង់បុព្វលាភទោលដែលមានសម្រាប់រយៈពេល5, 7ឬ 10 ឆ្នាំ ដូច្នេះលោកអ្នកបានបង់ប្រាក់ជាប្រចាំសម្រាប់ត្រៀមទុកសម្រាប់រង់ចាំពេលវេលាដែលលោកអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ការឈប់សម្រាកពីការងារ។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុភាគច្រើនណែនាំប្រាប់ឱ្យយើងចំណាយប្រាក់ត្រឹមតែ 40 ភាគរយនៃប្រាក់ខែរបស់យើងទៅលើកិច្ចការសំខាន់ៗ ទុកប្រាក់ 20 ភាគរយសម្រាប់ការសន្សំ និង 40 ភាគរយទៅលើកិច្ចការមិនសំខាន់ និងបញ្ហាប្រែប្រួល។ ប្រាក់សម្រាប់ការធ្វើដំណើរកម្សាន្ត ដូចជានៅពេលចូលនិវត្តន៍ ឬចំណាយផ្សេងទៀត ត្រូវរៀបចំចេញពីប្រាក់ 40 ភាគរយចុងក្រោយដែលទុកសម្រាប់កិច្ចការមិនសំខាន់។

ខ្ញុំមិនចង់ចូលនិវត្តន៍ឡើយ។ តើនេះមានន័យថាខ្ញុំអាចសន្សំប្រាក់បានតិចមែនទេ?

retire

មនុស្សភាគច្រើនចង់បន្តធ្វើការងារដើម្បីរក្សាផ្លូវចិត្ត និងរាងកាយឲ្យនៅតែមានសុខភាពល្អ ក៏ដូចជា ដើម្បីធានាថានូវវដ្ដសង្គមមានសុខភាព។ ហើយពិតប្រាកដណាស់ ក៏ដើម្បីបន្តរកប្រាក់ចំណូលមួយចំនួនផងដែរ។ ប្រទេសសិង្ហបុរីគឺជាប្រទេសដែលមានការចំណាយខ្ពស់សម្រាប់ការចូលនិវត្តន៍ ហើយចំណុចនេះគឺមិនអាចបដិសេធបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជាការសំខាន់ដែលត្រូវរៀបចំគម្រោងសន្សំប្រាក់ និងការវិនិយោគរបស់លោកអ្នកគឺនៅតែជាការសំខាន់ ដូចដែលលោកអ្នកនឹងឈប់ធ្វើការងារនៅអាយុវ័យចាស់ដូច្នោះដែរ។ យើងសូមបង្ហាញអំពីមូលហេតុចំនួនបីដូចខាងក្រោម។

លោកអ្នកមិនអាចគិតថានឹងទទួលបានប្រាក់ខែដដែលនោះទេ សូម្បីតែលោកអ្នកធ្វើការងារដដែលក៏ដោយ។ ទោះបីជានិយោជកត្រូវបានតម្រូវឲ្យទទួលបានការងារម្ដងទៀតរហូតទាល់តែដល់អាយុ 65 ឆ្នាំក៏ដោយ ប៉ុន្តែពុំមានការធានាច្បាស់លាស់ឡើយថាក្រុមហ៊ុនរបស់លោកអ្នកនឹងមិនកាត់ប្រាក់បៀវត្សរបស់លោកអ្នកឡើយ។ បែបនេះមិនមែនល្អឡើយ យើងសុទ្ធតែដឹង។ យល់ល្អបំផុតលោកអ្នកគួរតែត្រៀមលក្ខណៈទុកសម្រាប់ទប់ទល់នឹងការកាត់ប្រាក់បៀវត្សចំនួនចាប់ពី 20 ដល់ 30 ភាគរយ ពីព្រោះថាមនុស្សជាច្រើនរកប្រាក់ចំណូលបានតិចជាងមុននៅពេលមានវ័យកាត់តែចាស់។

នៅក្នុងករណីមានគ្រោះឧបត្តិហេតុ ឬពិការភាព ការបន្តធ្វើការងារគឺមិនអាចធ្វើបានឡើយ។ ពេលខ្លះ ទោះបីជាហេតុការណ៍ទាំងនេះមិនបានកើតឡើងក៏ដោយ ការងារមួយចំនួនមិនអំណោយផលចំពោះបុគ្គលិកវ័យចំណាស់ឡើយ។ លោកអ្នកត្រូវតែមានភាពប្រាកដប្រជាអំពីរយៈពេលដែលលោកអ្នកចង់បន្តធ្វើការងារ ពីព្រោះកត្តាម៉ោងការងារ ជំនាញពាក់ព័ន្ធនឹងការងារ និងសុខភាពរូបរាងកាយរបស់លោកអ្នកមិនរឹងមាំដូចកាលពីក្មេងឡើយ។

លោកអ្នកចាំបាច់ត្រូវតែសម្រេចឲ្យបានច្បាស់លាស់អំពីចំនួនទឹកប្រាក់ ដែលលោកអ្នកចង់បន្សល់ទុកឱ្យកូន ឬចៅរបស់លោកអ្នក។ ប្រសិនបើលោកអ្នកចង់បង់ថ្លៃសិក្សាថ្នាក់សាកលវិទ្យាល័យរបស់ពួកគេ ឧទាហរណ៍ លោកអ្នកអាចនឹងត្រូវការច្រើនជាងប្រាក់ខែទៅទៀត ទោះបីជាលោកអ្នកធ្វើការងាររហូតដល់អាយុចូលនិវត្តន៍ក៏ដោយ។ លោកអ្នកអាចនឹងមិនមានផែនការមេអំពីវិធីដែលលោកអ្នកនឹងផ្ដល់ជូនកូន ឬចៅរបស់លោកអ្នកនៅពេលនេះ ប៉ុន្តែយល់ល្អលោកអ្នកត្រូវដឹងថាលោកអ្នកនឹងត្រូវតែមានជម្រើសនេះនៅពេលក្រោយដដែលនឹង។ ប័ណ្ណសន្យាធានារ៉ាប់រងសាមញ្ញដែលត្រូវបង់បុព្វលាភពីរបីរយដុល្លារក្នុងមួយខែ អាចផ្ដល់ជូនលោកអ្នកនូវការចូលនិវត្តន៍ងាយស្រួលច្រើន។ ហើយកាលណាលោកអ្នកចាប់ផ្ដើមកាន់តែឆាប់ នោះលោកអ្នកត្រូវបង់បុព្វលាភជាក់ស្ដែងម្ដងៗក្នុងចំនួនតិចតួចប៉ុណ្ណោះ។ ចំណុចកាន់តែសំខាន់ទៅទៀតនោះគឺ ប្រសិនបើនៅពេលលោកអ្នកមានអាយុ 65 ឆ្នាំ ហើយសម្រេចចិត្តថាលោកអ្នកលែងមានអារម្មណ៍ធ្វើការងារទៀតហើយ លោកអ្នកក៏អាចជ្រើសរើសធ្វើបែបនោះបានដែរ។

តើការរៀបចំផែនការសម្រាប់ការចូលនិវត្តន៍កាន់តែឆាប់ពិតជាល្អប្រសើរជាងមែនទេ?

ការវិនិយោគបន្តិចម្ដងៗកាន់តែឆាប់ គឺជាវិធីសាស្រ្តកាន់តែល្អប្រសើរជាងការសន្សំប្រាក់នៅពេលក្រោយមកទៀតខ្លាំងណាស់។ ការសិក្សានាពេលថ្មីៗដោយក្រុមហ៊ុនមេនូឡាយហ្វ៍បានបង្ហាញថាប្រជាជនសិង្ហបុរីភាគច្រើនរហូតទាល់តែដល់អាយុ 38 ឆ្នាំ បានចាប់ផ្ដើមរៀបចំផែនការសម្រាប់
ការចូលនិវត្តន៍។ ប្រហែលជាផលវិបាកនៃការសម្រេចចិត្តធ្វើបែបនេះ គឺថាក្នុងចំណោមប្រជាជនសិង្ហបុរីចំនួនប្រាំនាក់ មានតែពីរនាក់ប៉ុណ្ណោះដែលមានទំនុកចិត្តសម្រេចតម្រូវការចូលនិវត្តន៍របស់ខ្លួន។ តាមការពិត វ័យ 38 ឆ្នាំគឺជាវ័យដែលជ្រេបន្តិចទៅហើយក្នុងការចាប់ផ្ដើមរៀបចំផែនការចូលនិវត្តន៍។

ប្រសិនបើយើងពិចារណាអំពីប្រាក់ចូលនិវត្តន៍របស់អ្នកដែលចាប់ផ្ដើមសន្សំនៅអាយុ 38 ធៀបជា មួយនឹងអ្នកដែលចាប់ផ្ដើមសន្សំប្រាក់នៅអាយុ 25ឆ្នាំ។ យើងសន្មតថាពួកគេទាំងពីរនាក់នេះសុទ្ធតែបង់ប្រាក់ចំនួន 500 ដុល្លារសិង្ហបុរីក្នុងមួយខែ ដោយមានផែនការចូលនិវត្តន៍នៅអាយុ 61 ឆ្នាំ (ជាអាយុចូលនិវត្តន៍ដែលពេញនិយមបំផុតនៅក្នុងប្រទេសសិង្ហបុរី ដូចមានបង្ហាញដោយរបាយការណ៍លទ្ធផលសិក្សានៅសិង្ហបុរីដោយក្រុមហ៊ុនមេនូឡាយហ្វ៍តែមួយ) ជាមួយនឹងគម្រោងបង្កើនប្រាក់របស់ខ្លួននៅក្នុងអត្រាការប្រាក់ប៉ាន់ស្មានចំនួន 4.75 ភាគរយក្នុងមួយឆ្នាំ (អត្រាទទួលផលទូទៅសម្រាប់គម្រោងធានារ៉ាប់រងជាច្រើន)។

ប្រសិនបើលោកអ្នកចាប់ផ្ដើមពីអាយុ 25 ឆ្នាំ បន្ទាប់ពីកសាងប្រាក់ចូលនិវត្តន៍អស់រយៈពេល 36 ឆ្នាំ នោះលោកអ្នកនឹងសន្សំប្រាក់បានប្រមាណជា 602,114 ដុល្លារសិង្ហបុរីនៅពេលលោកអ្នកចូលនិវត្តន៍។ ផ្ទុយមកវិញ ប្រសិនបើលោកអ្នកចាប់ផ្ដើមនៅអាយុ 38 ឆ្នាំ លោកអ្នកនឹងទទួលបានប្រាក់សរុបត្រឹមតែ 260,134 ដុល្លារសិង្ហបុរីប៉ុណ្ណោះ។ ចំនួនខុសគ្នានេះគឺលើសពី 340,000 ដុល្លារសិង្ហបុរីទៅទៀត។
ចំនួនខុសគ្នាដ៏ច្រើននេះគឺដោយសារតែអត្រាការប្រាក់បូកបង្គរ។ សូមបញ្ជាក់ថាអត្រាការប្រាក់គឺ កើនឡើងម្ដងៗ ហើយចំនួននេះនឹងកើនឡើងពីលើចំនួន (បូកបង្គរ) ទៅលើចំនួនចុងក្រោយ។


នៅមានមូលហេតុផ្សេងទៀតដែលបញ្ជាក់ថាលោកអ្នកគួរតែចាប់ផ្ដើមរៀបចំផែនការសម្រាប់ការចូលនិវត្តន៍ឲ្យបានឆាប់ ប្រសិនបើលោកអ្នកមានមហិច្ឆតាខ្ពស់ លោកអ្នកអាចមានគោលបំណងចូលនិវត្តន៍នៅអាយុមុន 61​ឆ្នាំ។ ឧទារហណ៍ លោកអ្នកមានអាយុ 25 ឆ្នាំ ហើយត្រូវមានវិន័យឱ្យ
គ្រប់គ្រាន់ដើម្បីបម្រុងទុកប្រាក់មួយចំណែកនៃប្រាក់ចំណូលរបស់លោកអ្នក។ លោកអ្នកអាចសន្សំប្រាក់បាន 1,500 ដុល្លារសិង្ហបុរីសម្រាប់ការចូលនិវត្តន៍ ដោយប៉ាន់ស្មានថាទទួលបានផលចំណេញ 4.75 ភាគរយក្នុងរយៈពេលជាង 30 ឆ្នាំ។ នៅពេលលោកអ្នកមានអាយុ 55 ឆ្នាំ លោកអ្នកអាចមានប្រាក់ប្រហែលជាជាង 1 លានដុល្លារសិង្ហបុរី។

យើងដឹងថាអាចមានបញ្ហាប្រឈមជាច្រើនក្នុងការចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ឆាប់
រហ័ស។ ប្រសិនបើលោកអ្នកមិនអាចរកប្រាក់ចំណូលបានច្រើននៅពេលចាប់ផ្ដើមចូលបម្រើការងារដំបូងៗ សូម្បីតែការសន្សំប្រាក់ 500 ដុល្លារសិង្ហបុរីក្នុងមួយខែ ក៏អាចជាបញ្ហាប្រឈមដែរ។ ចំណុចសំខាន់គឺថាសូម្បីតែការសន្សំប្រាក់ម្ដងបន្តិចៗ ក៏អាចធ្វើឱ្យចំនួនដែលសន្សំបានខុសគ្នាជាច្រើនដែរ។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)