យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើលោកអ្នកអង្គុយស្រួលខ្លួនដែរឬទេ?

មានគេនិយាយថាការអង្គុយយូរ គឺជាការប្រឈមទៅនឹងបញ្ហាជាច្រើនដូចជាការជក់បារីដែរ ប៉ុន្តែសម្រាប់ពួកយើងភាគច្រើន ការអង្គុយគឺជារឿងដ៏ចាំបាច់នៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ពួកយើង។ ដូច្នេះប្រសិនបើលោកអ្នកចំណាយពេលវេលាអង្គុយធ្វើការងារជាច្រើនម៉ោងនោះ ខាងក្រោមនេះ គឺជាវិធីសាស្ត្រ​មួយចំនួនដែលលោកអ្នកត្រូវចងចាំដើម្បីជួយសម្រួលឥរិយាបថ និងកាត់បន្ថយការការចុករោយខ្នងរបស់អ្នក។

កែតម្រូវតុ

bao-hiem-suc-khoe

ប្រសិនបើលោកអ្នកធ្វើការងារនៅកន្លែងដែលលោកអ្នកអាចកែតម្រូវតុបាន នោះគឺជាការល្អប្រសើរ៖ សូមស្វាគមន៍មកកាន់កន្លែងការងារបែបទំនើប។ ចូរកែតម្រូវកម្ពស់តុរបស់លោកអ្នកដើម្បីឲពេលដែលលោកអ្នកអង្គុយនៅលើកៅអីអាចឲដើមដៃរបស់លោកអ្នកដាក់ ស្របនឹងឆ្អឹងខ្នង កំភួនដៃរបស់លោកអ្នកដាក់នៅលើតុក្នុងគម្លាត ៩០ ដឺក្រេចេញពីដងខ្លួន។ ប្រសិនបើអ្នកធ្វើការងារនៅកន្លែងណាដែលមិនអាចកែតម្រូវតុបានទេនោះ សូមអនុវត្តដូចខាងក្រោម។

កែតម្រូវកៅអី

ចូរអង្គុយដោយផ្អែកខ្នងទៅនឹងកៅអី រួចកែតម្រូវកម្ពស់កៅអីរបស់លោកអ្នកដើម្បីឲភ្លៅរបស់អ្នកអាចអង្គុយនៅលើកៅអីបានដោយងាយស្រួល ជង្គង់របស់អ្នកដាក់ស្មើនឹងត្រគាក ហើយត្រូវដាក់ជើងនៅលើផ្ទៃកម្រាល។ សូមប្រើប្រាស់ឧបករណ៍ទ្រជើងប្រសិនបើចាំបាច់។

កែតម្រូវអេក្រង់កុំព្យូទ័រ

បើអាចសូមដាក់អេក្រង់កុំព្យូទ័រឲនៅចម្ងាយប្រវែងមួយសន្ធឹងដៃទៅមុខ ដោយដាក់ផ្នែកខាងលើនៃអេក្រង់នៅត្រឹម ឬក្រោមភ្នែក។​ ប្រសិនបើអ្នកប្រើកុំព្យូទ័រយួរដៃ ត្រូវប្រាកដថាអ្នកអនុវត្តចំណុចទាំងនេះជាប្រចាំដើម្បីកាត់បន្ថយការចុករោយករបស់លោកអ្នក។

ចូរឧស្សាហ៍ធ្វើចលនា!

ការសម្រាកជាទៀងទាត់​ គឺជាគន្លឹះដ៏សំខាន់។ យ៉ាងហោចណាស់រៀងរាល់មួយម៉ោងម្ដង សម្រាកពីការងារបន្តិច លោកអ្នកត្រូវងើបចេញពីតុ ហើយដើរចុះឡើងឲយឺតសរសៃបន្តិច។ ការងើបឈរ និងដើរចុះឡើងបែបនេះ គឺធ្វើឲខ្នងរបស់លោកអ្នកមានពេលសម្រាកបានខ្លះ នៅពេលដែលលោកអ្នកធ្វើចលនាសាច់ដុំជារឿយៗ វានឹងលោកអ្នកមានអារម្មណ៍ស្រស់ថ្លា និងមានស្មារតីស្វាហាប់ ហើយការធ្វើបែបនេះជាប្រចាំក៏ជួយឲលោកអ្នកកាន់តែខិតទៅរកការសម្រេចការគោលដៅនៃចំនួនជំហានប្រចាំថ្ងៃបានយ៉ាងឆាប់រហ័សផងដែរ។

ke-hoach-tai-chinh

គន្លឹះទាក់ទង