រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ការប្ដូរទម្លាប់ 5 យ៉ាងមុនចូលគេងដើម្បីគេងលក់ស្រួល

ការគេងលក់ស្រួល មិនត្រឹមតែផ្ដល់ជូនអ្នកនូវអារម្មណ៍ស្រស់ថ្លា និងការត្រៀមលក្ខណៈរួចរាល់សម្រាប់ថ្ងៃថ្មីនោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងដុតរំលាយអាហារ និងជួយបញ្ឈប់ការឃ្លានអាហារម្សៅ និងផ្អែមផងដែរ។ លើសពីនេះទៅទៀត ការគេងបានគ្រប់គ្រាប់នឹងជួយកាន់បន្ថយឱកាសក្នុងការប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងទៀតផង។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន គឺជាទិវាគេងពិភពលោក ដូច្នេះ យើងបានចូលរួមប្រារព្ធទិវានេះ តាមរយៈការចែករំលែកការប្ដូរទម្លាប់ចំនួនប្រាំចំណុចដែលលោកអ្នកអាចអនុវត្តបានដើម្បីជួយឲលោកអ្នកគេងលក់ស្រួល។

bao-hiem-suc-khoe

ការឈប់លេងទូរស័ព្ទ

មនុស្សជាច្រើនដឹងថាការមើលពន្លឺភ្លើងពណ៌ខៀវចេញពីអេក្រង់ទូរស័ព្ទ ថេបប្លេត (tablet) និងកុំព្យូទ័រមុនពេលចូលគេង អាចនឹងរំខានដល់ការគេងរបស់លោកអ្នក ដូច្នេះការជៀសវាងប្រើប្រាស់ឧបករណ៍ទាំងនេះក៏ជាមធ្យោយបាយដ៏ល្អមួយដែរ។ ការប្រើប្រាស់ទូរស័ព្ទដៃដាក់ម៉ោងរោទ៍ក៏តែគួរជៀសវាងដែរ។ ចូរទិញនាឡិការោទ៍ ហើយចូរទុកទូរសព្ទដៃនៅក្នុងបន្ទប់ជាប់នឹងបន្ទប់របស់លោកអ្នក ឬនៅឆ្ងាយពីដៃរបស់លោកអ្នក។

ការរៀបចំបន្ទប់ឲងងឹត

រាង្គកាយរបស់យើងគឺងាយនឹងឆ្លើយតបទៅនឹងពន្លឺភ្លើងខ្លាំងណាស់។ នៅពេលងងឹត អ្នកនឹងមានអារម្មណ៍ថាហត់ជាងធម្មតា ដូច្នេះ សូមបិទវាំងនន (ប្រសិនបើអាច សូមប្រើប្រាស់វាំងននដែលមិនចាំងពន្លឺពីខាងក្រៅ) ហើយយកឧបករណ៍ដែលអាចបញ្ចេញពន្លឺភ្លើងភ្លឹបភ្លែតចេញឲអស់។ រួចព្រឹកឡើង ត្រូវអនុវត្តសកម្មភាពដែលផ្ទុយពីចំណុចខាងលើ ពោលគឺត្រូវបើកវាំងននដើម្បីឲពន្លឺព្រះអាទិត្យពីធម្មជាតិចាំងចូលមកក្នុងបន្ទប់គេងរបស់លោកអ្នក។

ការស្រូបក្លិន

ត្រូវប្រើប្រាស់ប្រេងធម្មជាតិ ឬក្លិនធម្មជាតិផ្សេងៗដើម្បីបង្កើតឲមានអារម្មណ៍ធូរស្រាល និងងងុយគេងនៅមុនពេលគេង។

ប្រើប្រាស់សម្ភារៈធ្វើពីធម្មជាតិ

តាមច្បាប់ធម្មជាតិ សារធាតុសរសៃធម្មជាតិជួយដល់ការដកដង្ហើម។ ដូច្នេះ ការប្រើស្រោមពូកក្រណាត់កាតុងសុទ្ធ នឹងជួយឲយើងដកដង្ហើមបានស្រួល ជាពិសេស គឺមានប្រយោជន៍នៅពេលដែលចាប់ផ្ដើមឈានដល់រហូវក្ដៅ។ ការជៀសវាងប្រើប្រាស់ស្រោមពូក ឬក្នើយមិនផលិតពីសម្ភារៈសំយោគ អាចជួយឲលោកអ្នកមានអារម្មណ៍ថាត្រជាក់ និងអាចគេងដោយគ្មានការរំខាន។

កាត់បន្ថយកម្រិតសំឡេងរំខាន

ចំណុចនេះ គ្រាន់តែស្ដាប់យើងទាំងអស់គ្នាអាចយល់ច្បាស់ទៅហើយ ពោលគឺត្រូវព្យាយាមលុបបំបាត់សំឡេងរំខាននានានៅក្នុងបន្ទប់គេង។ ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមមាញឹកខ្លាំង លោកអ្នកគួរតែសាកល្បងប្រើប្រាស់កាសត្រចៀកដើម្បីកាត់បន្ថយសំឡេងចរាចរណ៍រំខានទាំងនោះ។ ផ្ទុយមកវិញ ប្រសិនបើលោកអ្នកចូលចិត្តស្ដាប់សំឡេងឲស្ងប់ចិត្ត សូមប្រើប្រាស់ឧបករណ៍ចាក់ភ្លេងបំពេរ​ដោយបន្លឺសំឡេងរហឹមៗ គួបផ្សំជាមួយការប្រើប្រាស់ឧបករណ៍រក្សាសំណើមក្នុងបន្ទប់។

គន្លឹះទាក់ទង