យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

អត្ថប្រយោជន៍នៃការដើរថយក្រោយ

តើលោកអ្នកយល់ថាការហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកគួរឲធុញទ្រាន់មែនទេ? ចូរបន្ថែមសកម្មភាព  “ដើរថយក្រោយ” ទៅក្នុងទម្លាប់ហាត់ប្រាណរបស់លោកអ្នកដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករូបរាងកាយ និងស្មារតីកាន់តែល្អប្រសើរ។

សូមពិនិត្យមើលអត្ថប្រយោជន៍មួយចំនួននៃការដើរថយក្រោយ៖

បង្កើនតុល្យភាព - ការដើរថយក្រោយ អាចជួយពង្រឹងស្មារតីនៃការផ្ដោត និងពង្រឹងស្មារតីនៃការដឹងអំពីរាងកាយ និងបរិស្ថាននៅជុំវិញ។

រំញោចសាច់ដុំ និងសន្លាក់ដែលមិនសូវបានធ្វើចលនា - ការដើរថយក្រោយ ជួយឲសាច់ដុំ និងសន្លាក់ដែលមិនសូវបានធ្វើចលនាឲធ្វើចលនា និងជួយឲមានភាពរឹងមាំជាមុន។

bao-hiem-nhan-tho

បង្កើនការចងចាំ - ការស្រាវជ្រាវបានបង្ហាញថា ការដើរថយក្រោយ មានប្រសិទ្ធភាពជាវិជ្ជមានចំពោះការចងចាំ  ដូចជា ការចាំហេតុការណ៍ ពាក្យនៅក្នុងបញ្ជី និងរូបភាព ដែលអ្នកបានមើលឃើញពីមុនមក។

ជំរុញការដុតរំលាយអាហារ - ការដើរថយក្រោយអាចបង្កើនកម្រិតចង្វាក់បេះដូង និងដុតកាឡូរីច្រើនក្នុងមួយនាទី បើធៀបទៅនឹងការដើរធម្មតា។

ដំបូង ត្រូវអនុវត្តលំហាត់ប្រាណនេះនៅបរិវេណខាងក្នុងផ្ទះណាមួយដែលគ្មានជណ្ដើរ ឬឧបសគ្គ។ ដើម្បីសុវត្ថិភាព ត្រូវដើរថយក្រោយនៅខាងក្រៅដោយមានគ្នាទៅជាមួយដើម្បីឲលោកអ្នកអាចប្ដូរវេនជួយមើលគ្នាក្រែងមានឧបសគ្គណាមួយនៅខាងក្រោយ។

គន្លឹះទាក់ទង