បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ធ្វើខ្លួនឲ្យសប្បាយរីករាយ!

ដល់រដូវភ្លៀងទៀតហើយ! តែអ្វីៗគឺអាស្រ័យទៅលើយើង ដូច្នេះយើងមិនចាំបាច់ធ្វើអារម្មណ៍អាប់អួរទៅតាមអាកាសធាតុឡើយ។ តាមកពិតទៅ ការគិតវិជ្ជមាន ក៏អាចជួយឲយើងមានសុខភាពរូបរាងកាយល្អបានដែរ​។

ការធ្លាក់ទឹកចិត្តអាចធ្វើឲប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការមិនល្អ ប៉ះពាល់ដល់ការគេង ព្រមទាំងអាចនាំឲមានបញ្ហាបេះដូងថែមទៀតផង។ ផ្ទុយទៅវិញ ការមានសុខភាពផ្លូវចិត្តល្អ ជួយឲប្រព័ន្ធរំលាយអាហារ ការគេង និងបេះដូងរបស់យើងកាន់តែមានសុខភាពល្អថែមមួយកម្រិតទៀត។ ដូច្នេះ ត្រូវធ្វើខ្លួនឲសប្បាយពេញមួយថ្ងៃ!

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនអំពីរបៀបកាត់បន្ថយភាពមិនសប្បាយចិត្ត និងប្ដូរពីភាពស្មុគស្មាញមកជាការរីករាយវិញ។

bao-hiem-suc-khoe

ចេះរីករាយជាមួយនឹងសមិទ្ធផលតូចតាច

យើងទាំងអស់គ្នាពិតជាអាចទទួលបានភាពរីករាយចំពោះសមិទ្ធផលធំដុំនៅក្នុងជីវិតមួយចំនួន ដូចជា ថ្ងៃរៀបអាពាហ៌ពិពាហ៌ ការមានកូន ការឡើងតំណែងការងារជាដើម ប៉ុន្តែនៅក្នុងជីវិតរបស់យើងសមិទ្ធផលធំដុំទាំងអស់នេះមិនមែនចេះតែកើតឡើងញឹកញាប់នោះទេ។ យើងទាំងអស់គ្នាត្រូវតែចេះទទួលយក និងរីករាយជាមួយនឹងរឿងតូចៗ​ដែលកើតមានជារៀងរាល់ថ្ងៃ នោះអារម្មណ៍របស់យើងនឹងមានភាពសប្បាយរីករាយ ដូចជា ការទទួលបានរង្វាន់គួរជាទីគាប់ចិត្តអញ្ចឹងដែរ។ ចូររីករាយជាមួយនឹងរសជាតិកាហ្វេពេលព្រឹករបស់លោកអ្នកដោយក្រេបរស់ជាតិសន្សឹមៗ ជាជាងញាំកាហ្វេដូចជាការញាំទឹក។ រីករាយជាមួយអាហារចម្អិនខ្លួនឯងនៅផ្ទះ ឬចេញទៅញ៉ាំអាហារខាងក្រៅជាមួយមិត្តភក្តិ។ អង្គុយចុះ ហើយរីករាយជាមួយពេលវេលាដែលអ្នកបានចំណាយជាមួយនឹងមិត្តភក្តិ ឬក្រុមគ្រួសារ។ ចូររៀនធ្វើសកម្មភាពទាំងនេះ និងធ្វើខ្លួនឲសប្បាយរីករាយ។

 

 

ស្រូបយកពន្លឺ

ការស្រូបយកពន្លឺព្រះអាទិត្យគ្រប់គ្រាន់ អាចជួយឲរាងកាយរបស់លោកអ្នកគេងលក់បានស្រួល។ ពន្លឺព្រះអាទិត្យអាចជួយឲអារម្មណ៍ធូរស្រាល ហើយជាពិសេសពន្លឺព្រះអាទិត្យនៅពេលព្រឹក គឺល្អសម្រាប់លោកអ្នកខ្លាំងណាស់ ដោយសារតែវាអាចជួយឲលោកអ្នកងើបពីគេងបានស្រួល។ ដូច្នេះ ចូរសាកល្បងពិសារអាហារពេលព្រឹកនៅមាត់បង្អួច ដើរបន្តិចបន្តួចតាមផ្លូវទៅកន្លែងធ្វើការ ឬជិះកង់ ដើម្បី  ផ្តល់ពន្លឺព្រះអាទិត្យឲបានតាមតម្រូវការសាពាង្គកាយប្រចាំថ្ងៃ។

suc-khoe

ចែករំលែកភាពសប្បាយរីករាយ!

ទោះបីជាពុំមានភ័ស្តុតាងបញ្ជាក់អំពីទំនាក់ទំនងច្បាស់លាស់ណាមួយក៏ដោយ ការសិក្សាជាច្រើនបង្ហាញថាទំនាក់ទំនងរវាងការដឹងគុណ និងសុខុមាលភាពល្អ ដោយបង្ហាញតាមរយៈ ការនិយាយពាក្យថាអរគុណទៅកាន់អ្នកដទៃ គឺប្រៀបបានទៅនឹងការនិយាយពាក្យអរគុណមកកាន់ខ្លួនឯង (និងអ្នកដទៃ) និងជាអារម្មណ៍ដូចត្រូវបានគេលើកតម្កើនខ្លួនឯងអញ្ចឹងដែរ។

ព្យាយាមសម្រេចគោលដៅលំហាត់ប្រាណប្រចាំថ្ងៃ

ការហាត់ប្រាណជួយបញ្ចេញសារជាតិអ៊ីដូហ្វីន (endorphins) ដែលធ្វើឲលោកអ្នកមានអារម្មណ៍កាន់តែសប្បាយរីករាយ។ ដូច្នេះ ត្រូវដើរលេងៗក្រោយពេលញ៉ាំអាហារថ្ងៃត្រង់រួច និងរត់ហាត់ប្រាណមុនពេលទៅធ្វើការ និងនៅពេលត្រឡប់មកផ្ទះវិញ។ ស្រូវយកខ្យល់អាកាសបរិសុទ្ធ និងអត្ថប្រយោជន៍ពីពន្លឺព្រះអាទិត្យបែបធម្មជាតិ តែសូមកុំភ្លេចប្រើឡេការពារកម្ដៅថ្ងៃផង។ គ្រាន់តែ ហាត់ប្រាណប៉ុននេះ លោកអ្នកនឹងទទួលបានសុខភាពល្អ និងសប្បាយរីករាយហើយ។

គន្លឹះទាក់ទង