បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ភេសជ្ជៈដ៏ល្អបំផុតសម្រាប់អ្នកលេងកីឡាគឺជាអ្វី?

នៅក្នុងសៀវភៅដ៏ល្បីល្បាញមួយដែលមានចំណងជើងថា “កើតមកដើម្បីរត់កីឡា” របស់លោក Christopher McDougall បានស្រាវជ្រាវរកចម្លើយនានាដែលឆ្លើយតបទៅនឹងបញ្ហាទូទៅ ដែលកីឡាកររត់ប្រណាំងជួបប្រទះ។ នៅក្នុងការសិក្សាស្រាវជ្រាវរបស់គាត់ លោក Christopher​ ក៏បានដឹងអំពីប្រជាជន Tarahumara មកពីតំបន់ភាគខាងជើងប្រទេសម៉ិចស៊ិច ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងរត់ប្រណាំងក្នុងរយៈចម្ងាយឆ្ងាយ បើទោះបីស្ថិតក្រោមស្ថានភាពអាកាសធាតុភាពក្ដៅយ៉ាងណាក៏ដោយ។

អាថកំបាំងនៃភាពអំណត់របស់ពួកគេ? Iskiate – ភេសជ្ជៈផលិតពីគ្រាប់ឆៃ​​ (ប្រជាជនខ្មែរនិយមហៅថា ទឹកគ្រាប់ឆៃ) ។

ជាការពិតណាស់ ជាមួយនឹងភេសជ្ជៈ និងការហ្វឹកហាត់ ជួយឲពួកគាត់រត់បានរយៈចម្ងាយឆ្ងាយ។

បច្ចុប្បន្នយើងមិនទាន់បានរកឃើញអំពីការអះអាងបែបវិទ្យាសាស្ត្រដែលនៅពីក្រោយខ្នង ដែលថាភេសជ្ជៈប្រភេទនេះអាចជួយជំរុញដល់ការបំពេញការងារនៅឡើយទេ ប៉ុន្តែអ្វីដែលជាការពិតនោះគឺថាគ្រាប់ឆៃ នេះមានគុណភាពខ្ពស់សម្រាប់សុខភាព ដែលមនុស្សជាច្រើនធ្វើការអះអាង និងទទួលស្គាល់គុណតម្លៃនៃភេសជ្ជៈនេះ ហើយភេសជ្ជៈប្រភេទនេះគឺងាយស្រួលធ្វើមែនទែន។

គ្រាន់តែគ្រាប់ឆៃចំនួនពីរស្លាបព្រាកាហ្វេ មានផ្ទុកទៅដោយសារជាតិប្រូតេអ៊ីនរហូតដល់ ៥ ក្រាម និងសារជាតិហ្វាយប៊័រ (Fiber) ១០ ក្រាមឯណោះ ដែលអាចជួយឲលោកអ្នកមានកម្លាំងពេញមួយថ្ងៃតែម្ដង។ ភេសជ្ជៈនេះ ក៏ជួយបំពេញបន្ថែមប្រមាណមួយភាគបីនៃកម្រិតម៉ាញ៉េស្យូមដែលរាង្គកាយរបស់លោកអ្នកត្រូវការប្រចាំថ្ងៃ និងសម្បូរទៅដោយសារជាតិកាលស្យូម និងជាតិដែកផងដែរ។ ម្យ៉ាងវិញទៀត ភេសជ្ជៈនេះ ក៏បានរួមចំណែកជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់លោកអ្នកផងដែរ។

ដូច្នេះ ថាតើភេសជ្ជនេះអាចជួយបង្កើតកម្លាំងថាមពលរបស់លោកអ្នកបានឬអត់នោះ គឺមានតែលោកអ្នកទេដែលអាចវិនិច្ឆ័យបានដោយខ្លួនឯង។

ខាងក្រោមនេះ គឺជារូបមន្តងាយៗជាទីបំផុតដែលលោកអ្នកពុំធ្លាប់បានដឹងពីមុនមក៖

gobackimage

គ្រាប់ឆៃ២ស្លាបព្រាបាយ

បន្ថែមទឹកប្រហែល ២ ពែង ហើយទុកពីរបីនាទី (វានឹងប្រែជារលោង)

បន្ថែមទឹកកំបោរ (ឬក្រូចឆ្មា) សម្រាប់រសជាតិ

បន្ថែមទឹកឃ្មុំ (ធ្វើឱ្យផ្អែម)

តោះចាប់ផ្ដើមរត់!

គន្លឹះទាក់ទង