រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើលោកអ្នករវល់ខ្លាំងពេកមិនមានពេលញ៉ាំអាហារពេលព្រឹកមែនទេ?

យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថាអាហារពេលព្រឹកគឺជារបបអាហារសំខាន់ជាងគេក្នុងចំណោមអាហារប្រចាំថ្ងៃរបស់យើង។ ជារៀងរាល់ព្រឹកលោកអ្នកតែងតែមានការរវល់ជាច្រើន និងគិតថាការញ៉ាំអាហារពេលព្រឹកជារឿងត្រូវធ្វើចុងក្រោយគេ បន្ទាប់ពីត្រូវជូនកូនទៅសាលារៀន ឬត្រូវធ្វើការងារមួយចំនួនផ្សេងទៀតមុនពេលទៅធ្វើការ។ សូមឈប់បារម្ភពីការខកខានញ៉ាំអាហារពេលព្រឹកទៀតទៅ ខាងក្រោមនេះ គឺជាអាហារពេលព្រឹកងាយៗដែលជួយលោកអ្នកឲមានសុខភាពល្អទោះជារវល់ការងារខ្លាំងក៏ដោយ។
bao-hiem-suc-khoe

នំម៉ាហ្វីន (muffins)

ម៉ាហ្វីនជានំមិនមានជាតិស្ករ និងសូកូឡាច្រើនទេ តែជាប្រភេទនំមានគ្រឿងផ្សំពីស៊ុតភាគច្រើន។ ម៉ាហ្វីនប្រភេទនេះមានសារជាតិកាបូនអ៊ីដ្រាត និងជាតិស្ករទាប ហើយនំប្រភេទនេះគឺសុទ្ធតែជានំដ៏ឈ្ងុយឆ្ងាញនោះសម្រាប់លោកអ្នក។ នំប្រភេទនេះសម្បូរទៅដោយសារជាតិវីតាមីន ជាតិរ៉ែសំខាន់ៗ ហើយស៊ុតគឺមានភាពទន់ និងងាយចម្អិន។ ក្រឡុកស៊ុតពីរគ្រាប់ជាមួយនឹងបន្លែ សាច់​ និងប៊័រ បន្ទាប់មកដុតវាជាការស្រេច។ ដុតនំម៉ាហ្វីននៅថ្ងៃអាទិត្យ ហើយលោកអ្នកអាចវេចខ្ចប់ទៅធ្វើការរាល់ពេលដែលលោកអ្នករវល់ខ្លាំង។

នំប៉័ងដុត

នំប៉័ងគ្រាប់ធញ្ញជាតិទាំងមូលមើលទៅដូចជាគួរឲធុញទ្រាន់ណាស់ ជាពិសេស ប្រសិនបើអ្នកញ៉ាំវាជាអាហារពេលព្រឹកជារៀងរាល់ព្រឹកនោះ។ លោកអ្នកអាចកែច្នៃអាហារពេលព្រឹកតាមរយៈការបន្ថែមផ្លែប័រដែលសម្បូរទៅដោយជាតិប៉ូតាស្យូម រោយអំបិល និងម្រេចតិចៗដើម្បីបន្ថែមរស់ជាតិឲកាន់តែឈ្ងុយឆ្ងាញ់ ហើយប្រសិនបើលោកអ្នកមានពេលច្រើន​ អាចស្ងោរស៊ុតដើម្បីដាក់ទ្រាប់ពីលើដើម្បីបន្ថែមសារធាតុប្រូតេអ៊ីន។ សម្រាប់អ្នកដែលចូលចិត្តរស់ជាតិផ្លែឈើ អាចបន្ថែមផ្លែចេក ឬចំណិតផ្លែស្ត្រប៊ឺរី ហើយរោយពីលើនូវគ្រាប់ជីដែលពោរពេញដោយជាតិអាហាររូបត្ថម្ភដើម្បីផ្ដល់ថាមពលពេញមួយថ្ងៃ។

ទឹកក្រឡុក

ទឹកក្រឡុកគឺជាភេសជ្ជៈឆាប់រហ័ស ងាយស្រួល និងល្អសម្រាប់អ្នកដែលប្រញាប់ខ្លាំង។ វិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ការធ្វើផ្លែឈើក្រឡុកដ៏ឈ្ងុយឆ្ងាញ់នោះគឺការកិនចេញពីចេក និងផ្លែប៊័រីដែលបានដាក់បង្កក (សម្រាប់រស់ជាតិផ្លែឈើ) ជាមួយនឹងទឹកដោះគោជូរ និងប្រភេទទឹកដែលលោកអ្នកចង់ញ៉ាំ (ទឹកដោះគោ ទឹកក្រូច ឬទឹកដូង)។ ចាក់ទឹកក្រឡុកចូលទៅក្នុងកែវ លោកអ្នកអាចញ៉ាំវាកំឡុងពេលធ្វើដំណើរទៅបំពេញការងារ។

គន្លឹះទាក់ទង