យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

អត្ថប្រយោជន៍នៃ “តែផ្កា”

នៅក្នុងរដូវភ្លៀងនេះ ផ្កាជាច្រើនកំពុងរីកយ៉ាងស្គុះស្គាយ។ ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថាផ្កាជាច្រើនដែលអាចយកមកឆុងធ្វើជាភេសជ្ជៈជំនួយសុខភាពបាន។ ផ្កាដែលអាចយកឆុងជាតែ មានដូចខាងក្រោម៖

ផ្កាគ្រីសាន ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំចិនសែអស់រយៈពេលរាប់រយឆ្នាំមកហើយ។

  • ជួយព្យាបាលជំងឺផ្ដាសាយឆាប់រហ័ស
  • កាត់បន្ថយជំងឺរលាកហើម
  • បន្ថយសម្ពាធឈាម
  • ជួយព្យាបាលជំងឺឆ្អឹង
bao-hiem-suc-khoe-la-gi

ផ្កាឡាវែនឌ័រ ត្រូវបានគេស្គាល់ថាអាចជួយឲមានអារម្មណ៍ស្ងប់ និងល្អបំផុតសម្រាប់ការញ៉ាំមុនពេលចូលគេង។

  • ព្យាបាលបញ្ហាក្រពះ
  • ប្រឆាំងបាក់តេរី
  • ព្យាបាលជំងឺឈឺក្បាល

ផ្កាកូឡាប គឺជាផ្កាដែលត្រូវបានគេយកមកប្រើប្រាស់ច្រើន ដូចជា៖

  • ទ្រទ្រង់ប្រព័ន្ធភាពស៊ាំ
  • ជួយបង្ការជំងឺបេះដូង​ និងសរសៃឈាម
  • ជួយកាត់បន្ថយការឈឺចាប់ពេលមានរដូវ

ឆុងតែផ្កាញ៉ាំដោយខ្លួនឯងបន្ទាប់ពីហាត់ប្រាណរួចដើម្បីបង្កើតថាមពលឡើងវិញ។

គន្លឹះទាក់ទង