រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ការរត់ 101

ការសិក្សាមួយចំនួនបានបង្ហាញថា ការរត់ផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជា មានភាពងាយស្រួល និងមិនចំណាយប្រាក់ច្រើន។ ការរត់ក៏ជាមធ្យោបាយមួយក្នុងការជួយរក្សារាងកាយ និងខួរក្បាលឲមានសុខភាពល្អ ព្រមទាំងជួយពង្រឹងសុខភាពផ្លូវអារម្មណ៍ និងស្មារតីបានទៀតផង។

ខាងក្រោមនេះ គឺជាគន្លឹះទាំងប្រាំក្នុងការជួយកសាងទម្លាប់នៃការរត់ជាប្រចាំ៖

ការរត់ 101 - life insurance - Critical illness Kid
  1. ទិញស្បែកជើងរត់ហាត់ប្រាណដែលត្រឹមត្រូវ
    ត្រូវមានស្បែកជើងរត់មួយគូដែលសមស្របទៅតាមប្រភេទជើងរបស់លោកអ្នក។ ការជ្រើសរើសស្បែកជើងត្រឹមត្រូវអាចជួយឲលោកអ្នករត់កាន់តែមានភាពងាយស្រួល ព្រមទាំងអាចកាត់បន្ថយហានិភ័យនៃការរងរបួសបានទៀតផង។
  2. កំណត់ល្បឿនរត់
    តើការរត់ប្រភេទណាដែលអ្នកចង់ធ្វើ? ការរត់រយៈចម្ងាយខ្លី ឬវែង? ការរត់លឿន ឬយឺត? ចូរសាកល្បងកំណត់ល្បឿនខ្លួនឯង និងកំណត់គោលដៅដើម្បីពង្រឹងការរត់បន្ថែម។
  3. ដកដង្ហើមចូលតាមមាត់
    ការដកដង្ហើមតាមមាត់គឺជាវិធីសាស្ត្រល្អបំផុតក្នុងការដកដង្ហើមនៅពេលរត់ ដោយសារតែលោកអ្នកអាចស្រូបយកអ៊ុកស៊ីសែនបានច្រើនជាងការដកដង្ហើមតាមច្រមុះ។
ការរត់ 101 - life insurance - Critical illness Kid
  1. ការកម្ដៅសាច់ដុំ និងបន្ធូរសាច់ដុំ
    ការពត់ដៃជើងឌីណាមិក (dynamic stretching) បានបង្កើតឡើងដើម្បីជួយកម្ដៅសាច់ដុំរបស់លោកអ្នកមុនពេល
    រត់ម្ដងៗ។ ទម្លាប់បន្ធូរសាច់ដុំក៏ជួយឲរាងកាយរបស់អ្នកកាត់បន្ថយការឈឺចាប់ក្នុងសាច់ដុំក្រោយពេលហាត់ប្រាណបានដែរ។
  2. ការរត់ជាមួយមិត្តភក្តិ
    គ្មានអារម្មណ៍រត់មែនទេ? មិត្តរបស់អ្នកអាចជួយឲអ្នកមានអារម្មណ៍ឡើងវិញ! មានអារម្មណ៍ថាមិនសូវសកម្មនៅពេលរត់មែនទេ? មិត្តរបស់អ្នកអាចជួយជំរុញទឹកចិត្តអ្នកបាន។ ការហាត់ប្រាណជាមួយមិត្តភក្តិអាចជួយជំរុញទឹកចិត្តលោកអ្នក និងមិត្តភក្កិឲមានសន្ទុះកាន់តែខ្លាំងក្លា។

កំពុងស្វែងយល់អំពីការជំរុញទឹកចិត្តក្នុងការបង្កើតទម្លាប់រត់មែនទេ? សូមចូលមើលការផ្តល់ជូនថ្មីៗពីក្រុមហ៊ុនដៃគូរតាមរយៈ MOVE ចុងក្រោយគេ ដែលមានផ្ដល់ជូននៅក្នុងផ្នែក MOVE+ និងការណែនាំវិធីសាស្ត្រថ្មីៗទាក់ទងនឹងការរត់យឥតគិតថ្លៃ។​  

គន្លឹះទាក់ទង