បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មានសុខភាពល្អជាមុនសិន ទើបអាចមានអ្វីៗតាមក្រោយ

តែយើងមិនអាចព្យាករណ៍ពីសុខភាពយើងទេ មែនទេ?

តាមរយៈបណ្តាញសង្គម និងតាមដងផ្លូវ ចំនួននៃអ្នកជិះកង់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយពួកគាត់ជិះ ដើម្បីសប្បាយផង និងដើម្បីសុខភាពផង។ សុខភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ព្រោះថាបើមិនមានសុខភាពល្អទេ យើងក៏នឹងមិនអាចសម្រេចសមិទ្ធិផលអ្វីបានឡើយ។ ដោយសារតែលក្ខខណ្ឌសុខភាពល្អនាពេលបច្ចុប្បន្នល្អ យើងអាចនឹងរស់នៅដោយគិតថា គ្មានអ្វីធ្ងន់ធ្ងរអាចកើតឡើងលើរូបយើងឡើយ។ តែការពិតនោះ មិនប្រាកដទេថាថ្ងៃស្អែកយើងគ្រប់គ្នាអាចងើបពីដំណេកជាមួយនឹងសុខភាពល្អដូចថ្ងៃនេះ។​ បើដឹងថា សុខភាពរបស់យើងនឹងមិនស្ថិតស្ថេរដូចថ្ងៃនេះ អ្នកនឹងមិនយកចិត្តទុកសុខភាពអ្នកទៀតឬយ៉ាងណា? មុនថ្ងៃស្អែកចូលមកដល់ និងបន្ទាប់ពីអានអត្ថបទនេះរួច យើងសង្ឃឹមថាថ្ងៃនេះជាថ្ងៃចុងក្រោយដែលអ្នកព្រងើយកន្តើយនឹងផែនការថែរក្សាសុខភាពរបស់អ្នក ដោយសារតែសុខភាពរបស់យើងម្នាក់ៗមិនស្ថិតស្ថេរទេ។

មហារីក

តាមរយៈការសិក្សាមួយបានឲ្យដឹងថា នៅក្នុងខ្លួនរបស់យើងម្នាក់ៗមានកោសិកាជាង​ ៣០ សែនកោដិ។ កោសិកាខ្លះបានស្លាប់ ខ្លះក៏កើតឡើងវិញ ហើយខ្លះទៀតបានផ្លាស់ប្តូររូបរាង។ ប្រសិនបើកោសិការបស់យើងបន្តកកើតឡើង យើងនឹងមានសុខភាពល្អ ហើយមុខងាររាងកាយនឹងដំណើរការល្អធម្មតា។ ប៉ុន្តែបើកោសិការបស់យើងចាប់ផ្តើមផ្លាស់ប្តូររូបរាង នោះបញ្ហាសុខភាពនឹងកើតមានឡើង។​ នេះមិនមែនជាកំហុសរបស់យើងទេ។ វាក៏មិនមែនមកពី តំណរពូជ ឬទម្លាប់អាក្រក់ដែលយើងមិនបានថែទាំរាងកាយឡើយ តែវាជាជម្ងឺមហារីក។

ទម្លាប់របស់យើង

ប្រសិនបើយើងបន្តបណ្តែតបណ្តោយខ្លួនឯង ជាមួយនឹងទម្លាប់អាក្រក់ដែលបំផ្លាញសុខភាពរបស់យើង នោះអ្វីដែលយើងអាចរំពឹងទុកបានគឺជាផលវិបាកផ្នែកសុខភាពដូចគ្នា។ ជំងឺដែលគំរាមកំហែងដល់អាយុជីវិតដូចជា ជំងឺគាំងបេះដូង ជំងឺសួត មហារីក ឬខ្សោយក្រលៀន(តម្រងនោម) គឺជាជំងឺដែលអាចកើតមានឡើងដោយសារការជក់បារី ការទទួលទានអាហារមិនល្អ ឬការទទួលទានគ្រឿងស្រវឹងច្រើនជាដើម។

ភាពចៃដន្យ

ជួនកាល កោសិកាក្នុងខ្លួនរបស់យើងដំណើរការបានល្អធម្មតា ហើយយើងក៏បានបង្កើតទម្លាប់ល្អៗ ដើម្បីធ្វើឲ្យមានសុខភាពល្អ ប៉ុន្តែយើងនៅតែអាចឈឺ ដោយប្រការចៃដន្យ ដូចជា ការឆ្លងមេរោគ ឬទទួលរងនូវផលប៉ះពាល់ពីជំងឺរាលដាលជាសកលដូចជាជំងឺ សារ ឬកូវីដ១៩ ជាដើម។ តើយើងអាចត្រៀមខ្លួនបានដោយរ​បៀបណា?

ទោះបីសុខភាពរបស់យើងមិនស្ថិតស្ថេរមែន ក៏មិនមែនបានន័យថា យើងត្រូវតែអង្គុយគិត ដេកគិត និងខ្វាយខ្វល់ថាតើកោសិការបស់យើង​នឹងផ្លាស់ប្តូររូបរាង ឬទេ ឬព្យាយាមទាយទុកនូវប្រការចៃដន្យនានានោះដែរ។ ការខ្វាយខ្វល់ច្រើនពេកក៏នឹងមិនធ្វើឲ្យស្ថានការណ៍បាន​ល្អប្រសើរឡើយ ហើយថែមទាំងខាតពេលវេលា និងកម្លាំងទៀតផង។ ក្នុងករណីដែលមានជំងឺធ្ងន់ធ្ងរ យើងត្រូវចំណាយលុយច្រើន និងគិតគូរថាត្រូវព្យាបាលនៅពេទ្យណាទៀត។

ជាមួយអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ លោកអ្នកអាចឲ្យពួកយើងជាអ្នករ៉ាប់រងលើថ្លៃព្យាបាលដើម្បីឲ្យលោកអ្នកផ្តោតការយកចិត្តទុកដាក់លើការសម្រាកព្យាបាល។ ព្រោះក្រុមហ៊ុន​ មេនូឡាយហ្វ៍ នឹងរ៉ាប់រងលើចំណាយលើការព្យាបាលរហូតដល់ ២០​ ម៉ឺនដុល្លារអាមេរិកលើជំងឺធ្ងន់ធ្ងររហូតដល់ ២៦ ស្ថានភាព។ ការដែលយើងមានគម្រោងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរក្នុងដៃ យើងនឹងអាចរីករាយថ្ងៃនេះដោយទំនុកចិត្ត និងដោយដឹងថាថ្ងៃស្អែកអ្នកមានការការពារ។
អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ
អត្ថប្រយោជន៍បន្ថែម

ផ្ដល់កញ្ចប់សាច់ប្រាក់សម្រាប់ករណីជំងឺធ្ងន់ធ្ងរ

  • ការការពារខ្ពស់
  • ផ្តល់ការការពារលើជំងឺធ្ងន់ធ្ងររហូតដល់ ២៦ ស្ថានភាពជំងឺ
  • ការលើកលែង បុព្វលាភរ៉ាប់រង
  • ការការពារទូលំទូលាយ

បើអ្នកឈឺធ្ងន់ធ្ងរ នរណាជាអ្នករ៉ាបរងថ្លៃព្យាបាល?


ប្រឹក្សាជាមួយអ្នកជំនាញផ្នែកបញ្ហាហិរញ្ញវត្ថុក្នុងករណីជំងឺធ្ងន់ធ្ងរដោយឥតគិតថ្លៃ!

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?