បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត ខុសគ្នា​ម៉េចទៅ? ហើយមានប្រយោជន៍យ៉ាងណា?

វិស័យធានារ៉ាប់រងនៅ​ប្រទេសកម្ពុជាកាន់តែរីកចម្រើនខ្លាំងៗឡើង បើធៀបជាមួយនឹងអត្រាអ្នកទិញធានារ៉ាប់រងកាលពីប៉ុន្មានឆ្នាំមុន។ ប្រជាជននៅប្រទេសកម្ពុជា ចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍នៃធានារ៉ាប់រងកាន់តែច្រើន និងប្រើប្រាស់ត្រូវតាមតម្រូវការរបស់ខ្លួន។។

យ៉ាងណាមិញនៅមានអ្នកមួយចំនួន មិនទាន់បានយល់ច្បាស់ អំពីផលិតផលធានារ៉ាប់រងនីមួយៗ​។ អ្នកខ្លះច្រឡំថា គ្រប់ធានារ៉ាប់រង សុទ្ធតែជាដូចគ្នា។ តែជាក់ស្តែង ផលិតផលធានារ៉ាប់រងគឺមានបែងចែកទៅតាមប្រភេទនីមួយផ្សេងៗគ្នា ក្នុងនោះរួមមាន៖

  1. ធានារ៉ាប់រងអាយុជីវិត៖ ​ គឺជាការធានាលើផ្នែកហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារដែលបណ្តាលមកពីមរណភាព ឬពិការភាពទាំងស្រុង​ (អ្នកទិញគម្រោងនេះ នឹងទទួលបានប្រាក់ជំនួយ មិនថាពេលមានបញ្ហាដោយសារជំងឺ ឬដោយសារ​គ្រោះថ្នាក់ផ្សេងៗ) ​ពោលគឺពាក់ព័ន្ធនឹងជីវិតរបស់មនុស្ស។
  2. ធានារ៉ាប់រងទូទៅ ឬមិនមែនអាយុជីវិត៖ ​សំដៅទៅលើការការពារហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ។

នៅក្នុងធានារ៉ាប់រងទូទៅ គេបែកចែកជាប្រភេទតូចៗផ្សេងទៀតរួមមាន៖ សេវាធានារ៉ាប់រងលើយានយន្ត, ធានារ៉ាប់រងសុខភាព,   ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងវិស្វកម្ម, ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ។ល។

ជាក់ស្ដែង ធានារ៉ាប់រងអាចជួយបង្ការហានិភ័យបានច្រើនមែនទែន ហេតុនេះការទិញធានារ៉ាប់រង ជាមធ្យោបាយមួយដ៏ល្អ សម្រាប់គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុណាមួយដែលមិនអាចទាយទុកមុនបាន។

តួយ៉ាងរឿងនេះមិនគួររំលង ព្រោះថាបើមានធានារ៉ាប់រងមួយក្នុងដៃ លោកអ្នកនឹងមាន៖

  • ធានាហិរញ្ញវត្ថុ និងស្ថិរភាពជីវភាពប្រចាំថ្ងៃ និងអនាគតរបស់ក្រុមគ្រួសារ
  • សន្តិភាពផ្លូវចិត្ត និងទំនុកចិត្ត៖ មិនថាមានអ្វីកើតឡើងដោយចៃដន្យ ស្ថានភាពរស់នៅ ឬ ស្ថានភាពអាជីវកម្មនៅតែអាចបន្តដំណើរការដោយមានស្ថិរភាពបាន
  • សម្រេចគោលដៅ និងផែនការអនាគត ព្រោះអ្នកបានបង្កើត​នូវសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុខ្លួនឯង គ្រួសារ និងកូនៗជាទីស្រឡាញ់រួចជាស្រេច។

សុខភាពល្អ ឬអាក្រក់មិនអាចព្រៀងទុកបានទេ ប៉ុន្តែយ៉ាងណាមិញ លោកអ្នកអាចចាប់ផ្តើមគិតគូពីការការពារហានិភ័យនេះជាមុនតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានកញ្ចប់ប្រាក់ជំនួយហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព។ ពិតណាស់ ក្នុងករណីដែលលោកអ្នកគ្មាន ឬមានថវិកាបម្រុងមិនគ្រប់គ្រាន់ លោកអ្នកនឹងប្រឈមមុខនឹងផលលំបាកជាច្រើន ជាពិសេសទៅលើការចំណាយលើការព្យាបាលជំងឺតែម្តង។

ហេតុនេះការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់ការព្យាបាលជំងឺ គឺជាជម្រើសដ៏ត្រឹមត្រូវ និងគួរតែមានការយកចិត្តទុកដាក់ ដើម្បីជួយឲ្យលោកអ្នកគេចផុតពីហានិភ័យខ្វះកញ្ចប់ថវិកាក្នុងការព្យាបាលជំងឺឥតព្រៀងទុកនានា។

ប្រាកដណាស់ វិធីសាស្ត្រមួយ ដែលលោកអ្នកមិនអាចមើលរំលងបាន និងកំពុងតែក្លាយជានិន្នាការនាពេលបច្ចុប្បន្ន និងនៅពេលអនាគតនោះ គឺការប្រើប្រាស់កញ្ចប់សេវាធានារ៉ាប់រងអាយុជីវិត ដែលចំណាយតិច ប៉ុន្តែផ្តល់អត្ថប្រយោជន៍បច្ចុប្បន្នច្រើន។

តើអ្នកកំពុងស្ទាក់ស្ទើរ មិនដឹងគួរជ្រើសរើសសេវាកម្មណាមួយ​ដែលសមនឹងអ្នកមែនទេ? ជាក់ស្ដែង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេដែលមានវត្តមាន ១០ ឆ្នាំហើយនៅកម្ពុជា មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ​បានដាក់ចេញ​គម្រោងថ្មីមួយ ដែលប្រមូលផ្តុំអត្ថប្រយោជន៍ជាច្រើនក្នុងគម្រោងតែមួយ ក្នុងនោះរួមមាន៖

  • កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំងឺ​ធ្ងន់​ធ្ងរ​ កម្រិត​ធ្ងន់​ជាច្រើនប្រភេទ
  • កញ្ចប់សាច់ប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ

  • កញ្ចប់សាច់ប្រាក់​សំណងករណីពិការភាពទាំងស្រុង ឬមរណភាព។

គម្រោងថ្មីនោះមានឈ្មោះថា «Manulife បរិបូរណ៍» ដែលជាគម្រោងសន្សំសម្រាប់សុខភាពផ្ដល់ជូននូវការការពារហិរញ្ញវត្ថុដ៏ពេញលេញ​ជាមួយតម្លៃ​ដ៏សម​រម្យ​បំផុត និង​មាន​ភាព​បត់​បែន​ជា​ពិសេស​ផ្អែកតាម​តម្រូវ​ការ និង​លទ្ធភាព​​របស់ប្រជា​ពល​រដ្ឋ​កម្ពុជានាពេលបច្ចុប្បន្ន។៖

ក្នុងគម្រោងខាងលើនេះ លោកអ្នកអាចជ្រើសរើសសន្សំទៅតាមរយៈពេល៖ ឆ្នាំ, ឆ្នាំ, ១០ ឆ្នាំ, និង ១៥ ឆ្នាំ។​ ​​

បន្ថែមពីនេះ មេនូឡាយហ្វ៍ ក៏មានគម្រោងផ្សេងជាច្រើនទៀតផងដែរ ដែលក្នុងនោះរួមមាន៖​គម្រោងសុខភាព គម្រោងការពារអាយុជីវិតនិងគម្រោងសម្រាប់អាជីវកម្ម។

 

សម្រាប់ព័ត៌មានលម្អិតពីគម្រោងនានា ​សូមចូលទៅកាន់គេហទំព័រ មេនូឡាយហ្វ៍ ខេមបូឌា www.manulife.com.kh/km/products.html ​ចង់ដឹងគម្រោងមួយណាសាកសមនឹងអ្នក ទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់ www.manulife.com.kh/km/contact-us.html ឬទាក់ទងមកលេខទូរស័ព្ទឥតគិតថ្លៃ 1800 211 211


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?