បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើ​​​អ្នក​គួរ​តែ​បង្រៀន​​ពី​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ដល់​កូន​ៗ​របស់​អ្នក​ចាប់​ពី​អាយុប៉ុន្មាន?

 

ប្រជាជនខ្មែរភាគច្រើនមិនសូវបើកចំហ រឿងហិរញ្ញវត្ថុដល់កូនៗនោះទេ ប៉ុន្តែជារឿងមួយដែលល្អ ប្រសិនបើឪពុកម្ដាយបង្រៀនកូន​ៗ​ឱ្យយល់ដឹងពីបញ្ហាហិរញ្ញវត្ថុដល់កូនក្រោមវ័យ ២០ ឆ្នាំ។

ទម្លាប់ល្អៗជាច្រើនដែលឪពុកម្ដាយបង្រៀនកូនៗ ឱ្យយល់ដឹងពីផ្នែកបញ្ហាហិរញ្ញវត្ថុនោះគួរតែ​ត្រូវ​បង្ហាញពីជំហាននីមួយៗ​។  

ជំហានដំបូង គឺពន្យល់ពីទស្សនៈសំខាន់ៗដូចជា៖ ការឱ្យតម្លៃនៃរូបិយបណ្ណ របៀបរកប្រាក់ ការចាយវាយ ការសន្សំថវិកា និងគោលដៅបន្ទាប់ទៅថ្ងៃមុខ។

កុមារអាចរៀនពីសារសំខាន់នៃការរស់នៅ ក្នុងមធ្យោបាយរបស់ពួកគេ ដែលនេះគឺជាគោលការណ៍គ្រឹះមួយនៃការសន្សំប្រាក់ និងរបៀបចាយវាយឱ្យបានត្រឹមត្រូវ។

ការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់កុមារតាំងពីវ័យក្មេង នឹង​ផ្តល់​អត្ថប្រយោជន៍ជាច្រើនរួមមាន៖

១. យល់ច្បាស់ពីអត្ថន័យនៃ តម្រូវការ និងការ​ចង់បាន​៖

ជំហានដំបូង គួរបែងចែកឱ្យក្មេងយល់ច្បាស់ពី តម្រូវការ និងការចង់បាន ជាមុនសិន។

ឧទាហរណ៍៖ ប្រាប់ពួកគេឱ្យបានច្បាស់ដូចជា៖

  • តម្រូវការ៖ គួរពន្យល់ថាតម្រូវការរួមមានមូលដ្ឋានបែប ម្ហូបអាហារ ជម្រក សម្លៀកបំពាក់ ការថែទាំសុខភាព និងការអប់រំ។
  • ការចង់បាន (របស់ដែលត្រូវការ) ៖ របស់ដែលចង់បាន តែមិនចាំបាច់ក្នុងការប្រើប្រាស់ អ្នកគ្រាន់តែចង់បានបន្ថែមតែប៉ុណ្ណោះ ហើយ​របស់ទាំងនោះអាចជា៖ គ្រឿងអេឡិចត្រូនិក ការញ៉ាំអាហារនៅខាងក្រៅ គ្រឿងសម្ភារៈនិយម។ល។ 

២. កំណត់គោលដៅសន្សំ

ប្រសិនបើមានគោលដៅនៃការសន្សំច្បាស់លាស់ ជាវិធីល្អដែលជួយជំរុញពួកគេ ឱ្យចង់សន្សំប្រាក់ (អ្វីដែលពូកគេចង់បាន ក្រោយពេលសន្សំគ្រប់)។

. កន្លែងនៃការសន្សំ

បើពួកគេស្ថិតក្នុងវ័យកុមារ​ច្បាស់ណាស់គឺឪពុកម្ដាយតែងតែទិញកូនជ្រូក ឬប្រអប់ដាក់សន្សំ ប៉ុន្តែបើពួកគេស្ថិតនៅវ័យជំទង់ អាចបើកគណនីសន្សំប្រាក់ក្នុងធនាគារបាន។ 

៣. បង្រៀន​កូន​របស់​អ្នក ពេល​អ្នក​ដើរ​ទិញ​ឥវ៉ាន់

លោក​អ្នក​គួរ​តែ​យក​កូន​របស់អ្នកទៅតាម ពេល​ទៅ​ទិញ​ឥវ៉ាន់ និង​ពន្យល់​​ពួកគេ​ឲ្យ​បានច្បាស់​ពី​ដំណើរ​ការ​នៃការ​សម្រេច​ចិត្ត​ទិញ​។ នៅពេល​ដែលអ្នក​ទៅ​ដល់​ហាង ប្រាប់​កូន​របស់​អ្នក​ពី​ចំនួន​សាច់​ប្រាក់​ដែល​អ្នក​ត្រូវ​តែ​ចំណាយ និង​សម្ភារ ឬ​វត្ថុ​ណា​ដែល​ចាំ​បាច់​ជាង​គេ​។ ប្រាប់​ពី​ហេតុ​ផល​ដែល​អ្នក​ត្រូវ​តែ​ទិញ​សម្ភារនោះ និង​ពន្យល់​ពី​សំណុច​ផ្សេង​ៗ​ដូច​ជា ការ​បញ្ចុះ​តម្លៃ​ និង​ការ​តថ្លៃ ជាដើម​។ ការ​ធ្វើ​បែបនេះ នឹង​ជួយ​ឲ្យ​កូន​ៗ​របស់​អ្នក​រៀន​សូត្រ​ពី​ចំណេះ​ដឹង​ជាច្រើន ហើយ​ពួកគេ​នឹង​យក​អ្នក​ជា​គំរូ​។ បន្ទាប់​មក ផ្តល់​ប្រាក់​ឲ្យ​​ពួក​គេ​ប្រហែល​ជា៥០០០ ឬ​​១​ម៉ឺន​រៀល ដើម្បី​ឲ្យ​ពួក​គេ​ចំណាយ​ដោយខ្លួន​។ កូន​ៗ​របស់​អ្នក​នឹង​រីក​រាយក្នុងការ​​ទិញ​របស់​របរ​ដែលពួកគេ​ចង់​បាន ហើយ​ក៏​បាន​រៀន​ពី​សារ​សំខាន់នៃការ​ចំណាយ​ផង​ដែរ​។ 

៤. បង្រៀនអំពីហានិភ័យហិរញ្ញវត្ថុ

យល់ដឹងកាន់តែច្បាស់ កុមារនឹងកាន់តែប្រសើរដើម្បីចៀសវាងបំណុលហិរញ្ញវត្ថុ និងការក្ស័យទុននាពេលអនាគត៕  

 

ប្រភព៖ news.sabay.com.kh ​


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?