အဓိကအကြောင်းအရာ Skip
Back

ហេតុអ្វីបានជាវ័យខ្ទង់ 20 ឆ្នាំគឺជាវ័យដ៏ល្អបំផុតក្នុងការចាប់ផ្ដើមវិនិយោគ

យោងតាមការសិក្សារបស់យើងទៅលើអារម្មណ៍វិនិយោគិននាពេលថ្មីៗនេះ យុវវ័យសម័យថ្មីពិតជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថានភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងអនាគតរបស់ខ្លួន។ អ្នកផ្ដល់បទសម្ភាសន៍ចំនួន 41% (អាយុចន្លោះចាប់ពី 25 ដល់ 34 ឆ្នាំ) យល់ឃើញថាពួកគេកំពុងមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរជាងកាលពីពួកគេមាននៅពីរឆ្នាំមុន ហើយអ្នកផ្ដល់បទសម្ភាសន៍ចំនួន 54% ប្រមើលមើលឃើញថាពួកគេនឹងមានស្ថានភាពហិរញ្ញវត្ថុកាន់តែល្អប្រសើរថែមទៀតនៅក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ទោះបីជា យុវវ័យសម័យថ្មី មានសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថានភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងអនាគតរបស់ខ្លួនយ៉ាងណាក៏ដោយ ការស្ទង់មតិនាពេលថ្មីៗនេះ បង្ហាញថាពួកគេប្រហែលជាមិនមានទំនុកចិត្តខ្លាំងដូចអ្វីដែលពួកគេបង្ហាញនោះឡើយ។ អ្នកផ្ដល់បទសម្ភាសន៍ប្រមាណ ជា 4 នាក់ក្នុងចំណោម 5 នាក់ដែលបានធ្វើការស្ទង់មតិ បានឆ្លើយថាពួកគេមិនមានការវិនិយោគអ្វីឡើយ​។ ហេតុអ្វី? យោងតាម ការស្ទង់មតិ STASH យុវជនសម័យថ្មីយល់ឃើញថាការវិនិយោគ​​​គឺមានភាពស្មុគស្មាញ ហើយយល់ឃើញថាលុះត្រាតែមានប្រាក់ច្រើនទើបពួកគេអាចចាប់ផ្ដើមបាន ហើយថែមទាំងយល់ឃើញថាពួកគេមិនមែនជាវិនិយោគិននោះឡើយ - យុវវ័យសម័យថ្មីជាស្ត្រីចំនួន 60% យល់ឃើញជាទូទៅថាវិនិយោគិន​គឺជា “បុរសជនជាតិស្បែកសវ័យចំណាស់”។

ភ្ជាប់ចំណុចស្រពេចស្រពិល

Family Trip

លោកស្រី Barbara ពន្យល់ថា ទន្ទឹមនឹងពេលដែលពួកគេត្រូវការនូវការណែនាំហិរញ្ញវត្ថុមួយចំនួនជាចាំបាច់ “យុវវ័យសម័យថ្មីជាច្រើនមិនយល់ដឹងអំពីអត្ថប្រយោជន៍នៃផលចំណេញជាច្រើនឡើយពីព្រោះពួកគេក៏ផ្ដោតលើ “ទីនេះ និងពេលនេះ” និងសេចក្ដីពេញចិត្តភ្លាមៗ” “នេះគឺដោយសារតែសង្គមដែលពួកគេធំឡើងបានមើលឃើញ។ យើងចាំបាច់ត្រូវតែធ្វើការអប់រំដល់ពួកគេអំពីអត្ថប្រយោជន៍ នៃការសន្សំប្រាក់មួយខែបន្តិចៗដើម្បីជួយពួកគេឲ្យអាចសម្រេចគោលដៅរយៈពេលវែងប្រកបដោយភាពជោគជ័យ។ ពេលនេះពួកគេនៅមានពេលវេលាច្រើន” កាលពីឆ្នាំកន្លងទៅ យុវវ័យសម័យថ្មី បានចំណាយប្រាក់ច្រើនលើកាហ្វេប្រចាំថ្ងៃរបស់ពួកគេ ជាងការចំណាយប្រាក់លើការសន្សំសម្រាប់ការចូលនិវត្តន៍ ប៉ុន្តែបែរជាបារម្ភថាពួកគេប្រហែលជាមិនអាចចូលនិវត្តន៍នៅអាយុ 65 ឆ្នាំ ឬច្រើនជាងនេះ[1] ទៅវិញ។ យើងអាចមើលឃើញយ៉ាងច្បាស់ណាស់ថាមានយុវវ័យជាច្រើនមិនយល់ដឹងអំពីទំនាក់ទំនងរវាងការកំណត់គោលដៅអនាគត និងភាពចាំបាច់ក្នុងការសន្សំប្រាក់ ឬវិនិយោគប្រាក់ចាប់ពីពេលនេះតទៅ​ដើម្បីអាចសម្រេចគោលដៅដោយភាពជោគជ័យនោះទេ។

 

ដូច្នេះ ខណៈដែលយុវវ័យសម័យថ្មីមួយចំនួនប្រហែល​ ជាមិនយល់អំពីគុណតម្លៃនៃការវិនិយោគទៅលើអ្វីមួយ ដែលធ្វើឲ្យពន្យារពេលទទួលបាននូវអ្វីដែលពួកគេពេញចិត្ត ខាងក្រោមនេះគឺជាគន្លឹះក្នុងការស្វែងយល់ថាតើហេតុអ្វីបានជាការចាប់ផ្ដើមនៅក្នុងវ័យ 20 ផ្លាយគឺល្អបំផុត៖



ដូច្នេះ ខណៈដែលយុវវ័យសម័យថ្មីមួយចំនួនប្រហែល​ ជាមិនយល់អំពីគុណតម្លៃនៃការវិនិយោគទៅលើអ្វីមួយ ដែលធ្វើឲ្យពន្យារពេលទទួលបាននូវអ្វីដែលពួកគេពេញចិត្ត ខាងក្រោមនេះគឺជាគន្លឹះក្នុងការស្វែងយល់ថាតើហេតុអ្វីបានជាការចាប់ផ្ដើមនៅក្នុងវ័យ 20 ផ្លាយគឺល្អបំផុត៖



ស្ថានភាព ក៖ ប្រសិនបើគិតត្រឹមអាយុ 25 ឆ្នាំ លោកអ្នក ពុំមានការវិនិយោគណាមួយ ហើយចាប់ពីពេលនោះតទៅ គ្រោងចាប់ផ្ដើមធ្វើការវិនិយោគប្រាក់ចំនួន $1,200 នៅរៀងរាល់ដើមឆ្នាំ ដោយទទួលបានផលចំណេញចំនួន 5% សម្រាប់រយៈពេល 35 ឆ្នាំ នោះនៅទីបំផុត លោកអ្នកនឹងមានប្រាក់សរុបចំនួន 113,804$។

ស្ថានភាពខ៖ ប្រសិនបើលោកអ្នករង់ចាំមិនទាន់ធ្វើការវិនិយោគណាមួយ រហូតទាល់តែដល់អាយុ 30 ឆ្នាំ ទើបធ្វើការវិនិយោគប្រាក់ចំនួន $1,200 នៅរៀងរាល់ដើមឆ្នាំ ដោយទទួលផលចំណេញចំនួន 5% សម្រាប់រយៈពេល 35 ឆ្នាំ នោះនៅទីបំផុត លោកអ្នកនឹងមានប្រាក់សរុបត្រឹមតែ $83,713​ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើលោកអ្នកចាប់ផ្ដើមវិនិយោគតាំងពីប្រាំ 5 មុន លោកអ្នកអាចរកបានប្រាក់បន្ថែមពីលើចំនួននេះ $30,091។

សូមសាកល្បងដោយខ្លួនឯង!

try it

រយៈពេល 5 ឆ្នាំហាក់ដូចជាមិនវែងខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែលទ្ធផលវិញគឺខុសគ្នាខ្លាំងណាស់។ ការចាប់ផ្ដើមកាន់តែឆាប់មិនត្រឹមតែជួយលោកអ្នកកសាងទ្រព្យសម្បត្តិកាន់តែច្រើននោះទេ ប៉ុន្តែក៏ជួយកសាងមូលដ្ឋាននៃទម្លាប់ហិរញ្ញវត្ថុដ៏ល្អសម្រាប់លោកអ្នកផងដែរ។

ទាំងការសន្សំ ​និងការវិនិយោគ សុទ្ធតែមានតួនាទីដ៏សំខាន់នៅក្នុងគម្រោងហិរញ្ញវត្ថុរបស់លោកអ្នក ប៉ុន្តែការសន្សំប្រាក់ និងការវិនិយោគគឺមិនដូចគ្នានោះទេ។

 

ការសន្សំ

ការវិនិយោគ

គោលដៅ៖ ទុកដាក់ប្រាក់ឲ្យមានសុវត្ថិភាព

រយៈពេលខ្លី (ជាទូទៅ​មិនលើសពី 7 ឆ្នាំ)

មានហានិភ័យទាប

ផលចំណេញ៖ ទាប

អាចយកប្រាក់មកប្រើប្រាស់ងាយស្រួល៖ អាច

គោលដៅ៖ បង្កើតប្រាក់

រយៈពេលវែង (ចាប់ពី 10+ ឆ្នាំឡើងទៅ)

មានហានិភ័យខ្ពស់

ផលចំណេញ៖ ខ្ពស់ ប៉ុន្តែក៏មានហានិភ័យខ្ពស់ក្នុងការខាតប្រាក់ដែរ។

អាចយកប្រាក់មកប្រើប្រាស់ងាយស្រួល៖ អាច ប៉ុន្តែក៏អាចប្រឈមនឹងការពិន័យសម្រាប់ការដកប្រាក់មុនកាលកំណត់ផងដែរ។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


បញ្ជាក់