Manulife Group Protector (Group Personal Accident) គឺជាការផ្តល់ធានារ៉ាប់រងដល់លោកអ្នកសម្រាប់ហេតុការណ៍ដែលមិនបានព្រាងទុក ដូចជាមរណភាព ពិការភាពទាំងស្រុង និងពិការភាពអវៈយវៈបណ្តាលមកពីគ្រោះថ្នាក់។
ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី កំពុងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដើម្បីលើកស្ទួយឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ធ្វើការចុះឈ្មោះ ដើម្បីទទួលស្ថានភាពជាសេដ្ឋកិច្ចក្រៅប្រព័ន្ធពីរាជរដ្ឋាភិបាល តាមរយៈ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”។
ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលបានចុះឈ្មោះក្នុងកម្មវិធីខាងលើ នឹងមានសិទ្ធិទទួលការធានារ៉ាប់រងពីក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា (ភីអិលស៊ី) ជាមួយនឹងគម្រោង Manulife Group Protector (Group Personal Accident) ។