រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ជំហានដំបូងទៅកាន់សេរីភាពហិរញ្ញវត្ថុ

តើហេតុអ្វីលោកអ្នកគួរទិញគម្រោង Manulife First?

  • បង់បុព្វលាភធានារ៉ាប់រងតែ 2 ឆ្នាំ ទទួលបានការការពារដល់ទៅ 6 ឆ្នាំ
  • គម្រោងធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃសមរម្យបំផុតចាប់ពី 0.82 ដុល្លារ/មួយថ្ងៃ
  • ធានាថាទទួលបានទឹកប្រាក់ត្រលប់មកវិញចាប់ពី60% ​នៃបុព្វលាភធានា​រ៉ាប់រងឆ្នាំទី​1​ នៅចុងបញ្ចប់នៃ​ការធានារ៉ាប់រង
  • ទទួលបានការការពារ រហូតដល់ 20 ដង នៃបុព្វលាភប្រចាំឆ្នាំ ជាមួយនឹងកញ្ចប់ 5 ផ្សេងគ្នាសម្រាប់ជ្រើសរើស

អំពីគម្រោង

  • រយៈពេលនៃការធានារ៉ាប់រង៖ ឆ្នាំ
  • រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង៖ ឆ្នាំ
  • អាយុដែលអ្នកស្នើសុំយកការធានារ៉ាប់រង៖ ចាប់ពី 18 ឆ្នាំឡើងទៅ
  • របៀបបង់បុព្វលាភធានារ៉ាប់រង៖ ​ ប្រចាំឆមាស និង ប្រចាំឆ្នាំ

 

អត្ថប្រយោជន៍កញ្ចាប់ផលិតផល Manulife First

ក្រុមហ៊ុន នឹងមិនផ្ដល់សំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ  (កំណត់យកកាលបរិច្ឆេទណាមួយដែលកើតឡើងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព មិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ

(ក) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ក្នុងរយៈពេល ពីរ (២) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (២) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ

(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ

(គ) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

(ក) ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ

(គ)  ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ

(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ង) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ

(ក) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ) ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(គ) ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ

(ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ

(ង) ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ

(ច) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

(ឆ) ការ​តទល់​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ពី​មន្រ្តី ​អ្នកអនុវត្ត​ច្បាប់​ ឬ​ការប្រព្រឹត្តបទ​ល្មើស​ពី​ការ​ទទួល​ទាន​ជាតិ​ស្រវឹង​ និង​/ឬ​ ការ​បើក​បរល្មើសល្បឿន​កំណត់ ដូច​ដែល​បាន​បញ្ញត្ដិ​ដោយ​ច្បាប់​ចរាចរណ៍​ជាធរមាន​ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ​ ឬ

(ជ) ភាពចុះខ្សោយ​នៃ​រាង​កាយ​ ឬផ្លូវ​ចិត្ត​ ឬ​រោគ​ ឬ​ជំងឺ​ប្រភេទ​ណាមួយ ​ ឬ​ជំងឺ​បង្កដោយ​ការឆ្លងមេរោគណាមួយ ឬក្រៅពីការឆ្លងរោគដែលបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ

(ឈ) ការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ

(ញ) ការចូល​រួម ឬ​ចូល​រួម​ចំណែក​ក្នុង​ការ​បើកបរ​ ឬ​ជិះ​ក្នុង​ការ​ប្រណាំង​ប្រភេទ​ណា​មួយ​ ឬ​សកម្មភាព​មុជ​ក្រោម​ទឹក​ ឬ​ធ្វើ​សកម្មភាព​ណា​ដែល​មានហានិភ័យខ្ពស់ ដូចជា​ការ​ឡើង​ភ្នំ​ (mountaineering) ឬ​ការ​ចូល​ក្នុង​រូង​ភ្នំ​ (potholing) ឬ​ការ​ជិះ​ឆ័ត្រ​យោង​ (parachuting) ឬ​ការ​លោត​ពី​ទី​ខ្ពស់ (bungee jumping) ។

សូមបំពេញព័ត៌មានខាងក្រោមដើម្បីឲ្យក្រុមការងាររបស់ មេនូឡាយហ្វ៍ ធ្វើការទាក់ទង និងប្រឹក្សាលោកអ្នកដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?

គម្រោងសំខាន់ៗផ្សេងទៀត

ប្រឹក្សាបន្ថែមអំពីគម្រោងនេះជាមួយ មេនូឡាយហ្វ៍