បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

រត់ដើម្បីសុខភាពជាមួយ មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានកិត្តិយសដែលជាអ្នកឧបត្ថម្ភផ្តាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី ២៧ នៅអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២២ នៅខេត្តសៀមរាប។

មេនូឡាយហ្វ៍ ខេមបូឌា មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា តាមរយៈការលើកកម្ពស់សុខភាព និងរបៀបរស់នៅបែបសកម្ម។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តការគាំទ្រព្រឹត្តិការណ៍នេះតាំងពីឆ្នាំ២០១៤មក ហើយក្លាយជាផ្នែកមួយក្នុងការជួយឱ្យអតិថិជន បុគ្គលិក និងសហគមន៍របស់យើង មានសុខភាពល្អ ភាពសកម្ម និងជីវិតដ៏ប្រសើរ។

ត្រៀមខ្លួនហើយឬនៅ?

គន្លឹះសំខាន់ៗគួរយល់ដឹង មុនចូលរួមព្រឹត្តិការណ៍អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង?

របៀបកម្ដៅសាច់ដុំសម្រាប់ម៉ារ៉ាតុងនៅសៀមរាប ថ្ងៃទី ០៤ ធ្នូ ខាងមុខនេះ​ 

គន្លឹះសំខាន់ៗ ៤ យ៉ាងសម្រាប់ការរត់ ៥ គីឡូម៉ែត្រ

គន្លឹះហ្វឹកហាត់ខ្លីៗសម្រាប់អ្នករត់

ដើម្បីបន្ថយកម្ដៅ តើភេសជ្ជៈមួយណាល្អជាង ត្រជាក់ ឬក្តៅ?


បរិច្ចាគដើម្បីកុមារកម្ពុជា

រយៈពេល 7 ឆ្នាំមកហើយ ដែលក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា បានបន្តគាំទ្រមន្ទីរពេទ្យកុមារអង្គរ ដែលមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា កំពុងផ្តល់ជូនការព្យាបាល​ឥតគិតថ្លៃដល់កុមារកម្ពុជា។ ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបានផ្តល់ការព្យាបាលដែលមានគុណភាពខ្ពស់ និងសង្គ្រោះជីវិតកុមារច្រើនជាងពីរលាននាក់។ សង្ឃឹមថាលោកអ្នកនឹងជួយធ្វើការបរិច្ចាគដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងការងារដ៏អស្ចារ្យដែលពួកគាត់កំពុងធ្វើ។

ចុចទីនេះដើម្បីធ្វើការបរិច្ចាគ

ប្រភេទ ភេទ ម៉ោងចាប់ផ្ដើម ម៉ោងកំណត់
២១ គីឡូម៉ែត្រ (រទេះជនពិការ) ប្រុស | ស្រី ៥ : ១៥ am ៤ ម៉ោង
២១ គីឡូម៉ែត្រ (ពាក់កណ្តាលម៉ារ៉ាតុង) ប្រុស | ស្រី ៥ : ៣០ am ៤ ម៉ោង
១០ គីឡូម៉ែត្រ ប្រុស | ស្រី ៦ : ០០ am ២ ម៉ោង
១០ គីឡូម៉ែត្រ (ជនពិការ)
ប្រុស | ស្រី ៦ : ០០ am ២ ម៉ោង
០៥ គីឡូម៉ែត្រ ប្រុស | ស្រី ៦ : ១៥ am ១ ម៉ោង
០៣ គីឡូម៉ែត្រ Fun run មិនកំណត់ ៦ : ៣០ am ៤៥ នាទី