បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

កំហុសទាំង 6 នៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ

ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ គឺជាជំនាញដ៏សំខាន់បំផុតដែលគូស្វាមីភរិយាវ័យក្មេងត្រូវតែពង្រឹងឱ្យបានស្ទាត់ជំនាញ ជាពិសេស អ្នកម្ដាយដែលទើបតែមានផ្ទៃពោះលើកដំបូង និងឪពុកម្តាយថ្មី
ថ្មោងតែម្ដង។ តាមការពិត ការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមតែមានឥទ្ធិពលទៅលើទំនាក់ទំនងរវាងប្តីប្រពន្ធប៉ុណ្ណោះនោះទេ ប៉ុន្តែក៏មានឥទ្ធិពលដោយផ្ទាល់ដល់អនាគតរបស់កូនៗផងដែរ។

 

ខាងក្រោមនេះគឺជាកំហុសទូទៅទាំងប្រាំមួយ ដែលគូស្វាមីភរិយាវ័យក្មេងគួរតែចៀសវាងកុំឱ្យមាននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ។

1. គ្មានផែនការច្បាស់លាស់

អ្នកអាចនឹងគិតថា៖ “អូ យើងទើបតែរៀបអាពាហ៌ពិពាហ៍ថ្មីថ្មោង ដូច្នេះមួយរយៈពេលនេះ មិនចាំបាច់ គិតគូរឱ្យល្អិតល្អន់ពេកនោះទេ...” បន្ទាប់មក អ្នកក៏ចំណាយប្រាក់ដែលខ្លួនមាន។ ផលវិបាកដែលមិនអាចគេចផុតនោះគឺថា បន្ទាប់ពីរៀបអាពាហ៌ពិពាហ៍បានមួយឆ្នាំដំបូង គូស្វាមីភរិយាជាច្រើនដែលរហូតទាល់តែដឹងថាពួកគេនឹង “ក្លាយជា” ឪពុកម្តាយរបស់កូន ទើបភ្ញាក់ខ្លួនដឹងថាពួកគេគ្មានប្រាក់បម្រុងសម្រាប់គ្រោះអាសន្នបន្ទាន់ និងប្រាក់សន្សំសម្រាប់អនាគតកូនៗរបស់ពួកគេនោះទេ។ អាស្រ័យហេតុនេះ ដើម្បីធានាថាគ្រួសាររបស់អ្នកមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរនោះ បន្ទាប់ពីបានរៀបអាពាហ៌ពិពាហ៍រួចភ្លាម អ្នកគួរតែគិតគូររៀបចំបង្កើតផែនការហិរញ្ញវត្ថុដោយមិនត្រូវបង្អង់យូរឡើយ។ ស្វាមីភរិយាទាំងពីរត្រូវតែគ្រប់គ្រងការចំណាយរបស់ខ្លួន ហើយត្រូវតែមានគោលដៅជាក់លាក់ដែលខ្លួនត្រូវសម្រេច។

 

2. គ្មានប្រាក់បម្រុងសម្រាប់គ្រោះអាសន្នបន្ទាន់

ជីវិតរបស់មនុស្សយើងមិនដែលសុខសាន្តជារៀងរហូតនោះទេ ហើយជាធម្មតាហេតុការណ៍គ្រប់បែបយ៉ាងដែលយើងនឹកស្មានមិនដល់ សុទ្ធតែអាចកើតឡើងបានគ្រប់ពេលវេលាដូចជា ការបាត់បង់ការងារ ការបាត់បង់ប្រាក់ចំណូល និងការធ្លាក់ខ្លួនឈឺជាដើម។ ហេតុដូច្នេះហើយ ទើបនៅពេលដែលអ្នកកំពុងតែត្រៀមលក្ខណៈស្វាគមន៍សមាជិកគ្រួសារថ្មីជាទីស្រឡាញ់របស់យើង អ្នកត្រូវតែមានប្រាក់បម្រុងសម្រាប់គ្រោះអាសន្នបន្ទាន់ ដើម្បីធ្វើយ៉ាងណាឱ្យប្រាកដថា មិនថាមានរឿងនឹកស្មានមិនដល់បែបណាកើតឡើងក៏ដោយ ក៏អ្នកនៅតែអាចផ្តល់ជូនកូនជាទីស្រឡាញ់របស់អ្នកនូវអ្វីដែលល្អបំផុតជានិច្ច។

3. គ្មានការឯកភាពគ្នាទៅលើទម្លាប់ចំណាយ និងផែនការចំណាយ

ប្រសិនបើគូស្វាមីភរិយាមិនបានឯកភាពគ្នាលើទម្លាប់ចំណាយ និងផែនការចំណាយទេនោះ ភាគីម្ខាងដែលអាចជាប្ដី ឬប្រពន្ធ ប្រាកដជាតែងតែមានអារម្មណ៍ “មិនពេញចិត្ត” និង “ខកចិត្ត” ចំពោះការចំណាយរបស់ប្រពន្ធ ឬប្ដីរបស់ខ្លួនជាក់ជាមិនខាន។ ហើយអ្នកក៏មិនអាចសល់លុយដែរប្រសិនបើប្តី ឬប្រពន្ធរបស់អ្នក តែងតែចំណាយលើសពីចំណូលរបស់គាត់នោះ។ ដូច្នេះ រឿងទីមួយដែលអ្នកត្រូវធ្វើគឺ អ្នកទាំងពីរត្រូវតែមានឯកភាពគ្នាលើការចំណាយរបស់អ្នក និងចំនួនប្រាក់សន្សំទុកសម្រាប់គ្រួសារ ឧទាហរណ៍ ប្រសិនបើអ្នកគ្រោងយកកូន នោះអ្នកត្រូវតែចេះរៀបចំផែនការបម្រុងពេលមានគ្រោះអាសន្ន ពិសេស ត្រូវរៀបចំឱ្យបានរួចរាល់សម្រាប់កូនរបស់អ្នក ដូចជា ការទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិតចាប់ពីពេលអ្នកចាប់ផ្ដើមមានគភ៌រហូតដល់កូនរបស់អ្នកធំពេញវ័យ។

 

4. មិនបានបែងចែកទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុរវាងប្តី និងប្រពន្ធ

បន្ទាប់ពីថ្ងៃដែលបានរៀបអាពាហ៌ពិពាហ៍រួច គូស្វាមី និងភរិយាថ្មីថ្មោងត្រូវតែចេះពិភាក្សាគ្នា និងកំណត់ឱ្យបានច្បាស់នូវទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ឧទាហរណ៍៖ ចំណែកប្រាក់របស់ខ្លួនសម្រាប់ទុកបម្រុងសម្រាប់គ្រួសារ (ដោយអាស្រ័យទៅលើប្រាក់ចំណូលរបស់ប្ដី ឬប្រពន្ធ) ឬយើងសូមឧទាហរណ៍ថា ចំណូលរបស់ប្ដីគឺសម្រាប់ការចំណាយទៅលើថ្លៃជួលផ្ទះ និងថ្លៃទឹកភ្លើង ចំណែកឯចំណូលរបស់ប្រពន្ធវិញ គឺសម្រាប់ការចំណាយលើម្ហូបអាហារគ្រឿងទេស និងទុកសន្សំ ។ល។ ប្រសិនបើអ្នកមិនបានកំណត់ឱ្យបានច្បាស់លាស់នូវទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុពីដំបូងទេនោះ ប្ដីប្រពន្ធអ្នកទាំងពីរច្បាស់ជាមិនសូវសកម្មរឿងការងាររកចំណូលឱ្យបានមុតគត់ ហើយក៏មិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ និងចាំតែរុញដាក់គ្នាទៅវិញទៅមកនៅពេលដែលត្រូវការប្រាក់ច្រើន។

5. មិនបានអប់រំកូនរបស់អ្នកអំពីគុណតម្លៃរបស់លុយ

កុមារត្រូវដឹងអំពីគុណតម្លៃរបស់លុយ និងរបៀបសន្សំលុយចាប់តាំងពីកុមារភាពទៅ។ ដោយអាស្រ័យទៅលើអាយុជាក់ស្ដែងរបស់កូនអ្នក មានវិធីជាច្រើនដែលអ្នកអាចអប់រំពួកគេបាន ឧ. អ្នកអាចយកល្បែងកម្សាន្ត ឬហ្គេមសប្បាយដើម្បីពន្យល់ឱ្យកូនរបស់អ្នកមានការយល់ដឹង និងមានគំនិតដូចខាងក្រោមនេះ៖ ហេតុអ្វីបានជាខ្ញុំត្រូវសន្សំលុយ? តើខ្ញុំអាចសន្សំលុយដោយរបៀបណា?

 

6. ការមិនបានរៀបចំធនធានហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់សម្រាប់ការអប់រំកូនរបស់អ្នក

អ្នកដាច់ខាតត្រូវតែចាប់ផ្តើមសន្សំលុយចាប់តាំងពីអ្នក ឬប្រពន្ធរបស់អ្នកមានផ្ទៃពោះ ឬនៅពេលកូនរបស់អ្នកសម្រាលដើម្បីធានានូវលក្ខខណ្ឌល្អបំផុតសម្រាប់កូនរបស់អ្នកគ្រប់ពេលទាំងអស់ ហើយការធ្វើបែបនេះគឺអ្នកអាចប្រាកដថាការអប់រំរបស់កូន យ៉ាងហោចណាស់ចាប់ពីតូចរហូតដល់អាយុយ៉ាងតិច 15 ឆ្នាំ នឹងគ្មានការអាក់ខាននោះឡើយ។

កាលណាអ្នកចាប់ផ្ដើមអនុវត្តផែនការហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ការអប់រំរបស់កូនអ្នកកាន់តែឆាប់ គឺកាន់តែល្អ ពីព្រោះថាវាប្រៀបបានដូចជា “ខែលការពារ” ដើម្បីជួយអ្នកការពារកូនរបស់អ្នក មិនថាឆាក ជីវិតរបស់អ្នកនឹងប្រែប្រួលទៅជាយ៉ាងណាក៏ដោយ។ នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោក ឪពុកម្តាយវ័យក្មេងតែងតែទិញផលិតផលធានារ៉ាប់រងអាយុជីវិតរយៈពេលវែងសម្រាប់ជាវិធានការប្រុងប្រយ័ត្នប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពដើម្បីធានាថាមិនថាមានរឿងអ្វីកើតឡើងក៏ដោយ​ ក៏ កូនៗរបស់ពួកគេនៅតែអាចបន្តក្តីស្រមៃរបស់ខ្លួនបានមួយរយភាគរយដែរ។

មិនខុសពីប្រទេសទាំងនោះប៉ុន្មានទេ ប្ដីប្រពន្ធវ័យក្មេងនៅប្រទេសវៀតណាមក៏អាចរកទិញផលិតផលធានារ៉ាប់រងដែលអាចរៀបចំទៅតាមតម្រូវការជាក់ស្តែងរបស់ខ្លួនបានដែរ។

ផលិតផលធានារ៉ាប់រង គឺប្រៀបបានទៅនឹងទ្រព្យធនដែលអ្នកសន្សំបានប្រមូលផ្ដុំទុកដាក់សម្រាប់កូន របស់អ្នកចាប់តាំងពីមុនពេលពួកគេចាប់កំណើតមករហូតដល់ពេលពួកគេបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ សំខាន់ជាងនេះទៅទៀត ផលិតផលធានារ៉ាប់រងក៏ជាមធ្យោបាយដ៏មានសុវត្ថិភាពមួយដែលអាចការពារអនាគតកូនរបស់អ្នកបានផងដែរ សូម្បីតែនៅក្នុងករណីដែលមានរឿងអកុសលអាក្រក់ណាមួយនឹកស្មានមិនដល់កើតឡើងមកលើរូបអ្នក ទាំងដែលកូនរបស់អ្នកនៅមិនទាន់បានធំពេញវ័យក៏ដោយ។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?