បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

កូនៗមិនមែនជាកូនជ្រូកសន្សំលុយនោះទេ បញ្ឈប់តំណគ្រួសារធ្វើជាបន្ទុកដល់ពួកគេ ពេលដែលអ្នកចាស់ទៅ

ការរស់នៅប្រកបដោយភាពសប្បាយរីករាយនៅពេលឈានដល់វ័យចំណាស់ប្រកបដោយផាសុកភាពនិងភាពស្ងប់ស្ងាត់ដោយគ្មានបន្ទុកហិរញ្ញវត្ថុ គឺជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នា។ ហើយរឿងដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការមើលឃើញកូនៗទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតរបស់ពួកគេនាពេលអនាគត ក៏ជាសុភមង្គលនៅក្នុងជីវិតរបស់ឪពុកម្តាយនាពេលចូលនិវត្តន៍ផងដែរ។ ប៉ុន្តែតើក្តីស្រមៃរបស់យើងប្រាកដថានឹងអាចក្លាយជាការពិតដូចបំណងប្រាថ្នាដែរឬទេ ខណៈដែលគ្រួសារ
ផ្សេងៗជាច្រើនសុទ្ធតែមានតម្រូវការខុសៗគ្នា ហើយហានិភ័យជាច្រើនសុទ្ធតែអាចកើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលយើងមិនអាចដឹងមុននោះ?

យោងតាមទិន្នន័យ MISI (សន្ទស្សន៍ទស្សនៈវិនិយោគិនមេនូឡាយហ្វ៍) លើកទី 10 ការសន្សំប្រាក់សម្រាប់ការអប់រំគឺជាអាទិភាពទីមួយរបស់ឪពុកម្តាយ ឬវិនិយោគិននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ការសន្សំប្រាក់សម្រាប់ការអប់រំមានចំនួនខ្ពស់បំផុត ក្រៅពីការសន្សំប្រាក់សោធនចូលនិវត្តន៍ និងសម្រាប់ការចំណាយលើការមើលថែសុខភាព។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ប្រជាជន
សុខចិត្តជំពាក់បំណុលគេរហូតដល់ 28% សម្រាប់ការបម្រុងប្រាក់ទុកដាក់សម្រាប់ការអប់រំរបស់កូនៗខណៈដែល 34% ផ្សេងទៀតសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់ខ្លួន។

ខណៈដែលទិន្នន័យនៃ MISI (សន្ទស្សន៍ទស្សនៈវិនិយោគិនមេនូឡាយហ្វ៍) លើកទី 6 បង្ហាញថាមានតែប្រជាជនចំនួន 5.34% ប៉ុណ្ណោះដែលមានផែនការប្រាក់សោធន ឬប្រមាណតែ 3.3 លាននាក់នៅក្នុងចំណោមប្រជាជន 120 លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានគិតគូរដល់ជីវិតនាវ័យចំណាស់ របស់ខ្លួន។ នេះគឺជាចំនួនតិចតួចណាស់ ហើយឱកាសក្នុងការធ្លាក់ក្នុងស្ថានភាពមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកគឺនៅមានច្រើន ពោលគឺ នេះជាស្ថានភាពមួយដែលកូនៗរបស់យើងត្រូវជួយផ្គត់ផ្គង់ប្រាក់កាក់ដល់ឪពុកម្តាយចាស់ចូលនិវត្តន៍ផង និងត្រូវបំពេញតម្រូវការក្នុងជីវិត និងគ្រួសារផ្ទាល់ខ្លួនផង។

ប្រជាជនភាគច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីបានក្លាយជាមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុក ដោយសារតែកត្តាផ្សេងៗគ្នាជាច្រើន។ កត្តាដ៏សំខាន់មួយគឺកង្វះចំណេះដឹងអំពីផែនការហិរញ្ញវត្ថុក៏ដូចជាផលិតផលវិនិយោគដ៏ត្រឹមត្រូវសម្រាប់ពេលអនាគតដែលជាសេចក្ដីត្រូវការដ៏ចាំបាច់របស់ខ្លួន។ លើសពីនេះទៀត នេះបានក្លាយទៅជាទំនៀមទម្លាប់ ​និងជារឿងធម្មតាទៅហើយក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមនុស្សម្នាក់ត្រូវផ្តល់លុយកាក់ផ្គត់ផ្គង់គ្រួសារផ្ទាល់ខ្លួនផង និងឪពុកម្តាយរបស់ខ្លួនផងនោះ។ ស្ថានភាពបែបនេះនៅតែបន្តកើតឡើងនៅក្នុងសង្គមរបស់យើង ហើយហាក់ដូចជាមិនមានការផ្លាស់ប្ដូរឱ្យល្អប្រសើរនោះឡើយ។

ដល់ពេលដែលឪពុកម្តាយត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនហើយ ពីព្រោះថាកូនៗមិនមែនជាកូនជ្រូកសន្សំលុយរបស់ខ្លួននោះទេ។ កូនៗគ្មានកាតព្វកិច្ចត្រូវរ៉ាប់រងលើថ្លៃចំណាយទៅលើការរស់នៅ នាពេលដែលឪពុកម្តាយចូលដល់វ័យចាស់ជរានោះទេ។ លើសពីនេះទៀត ឪពុកម្តាយមិនគួររំពឹង “ការសងគុណ” ពីកូនៗសម្រាប់ការចំណាយ និងបំណុលទាំងអស់ដែលខ្លួនមានដោយសារតែចិញ្ចឹមបីបាច់កូនៗឡើយ។ ពីព្រោះថាយើងជាឪពុកម្ដាយចង់មើលឃើញកូនៗរបស់យើងទទួលបានជោគជ័យនាពេលអនាគត ហើយមានជីវិតរស់នៅប្រកបដោយសុភមង្គលជាមួយគ្រួសាររបស់ពួកគេ។

កត្តាដែលធ្វើឱ្យយើងក្លាយជាមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកនេះ អាចលុបបំបាត់បាននាពេលបច្ចុប្បន្ននេះ តាមរយៈការលើកកម្ពស់ឱ្យសាធារណៈជនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសិក្សាស្វែងយល់បន្ថែមអំពីការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។ ជំហានបន្ទាប់ អ្នកត្រូវស្វែងរកព័ត៌មានអំពីផលិតផលហិរញ្ញវត្ថុ និងការវិនិយោគដែលសមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់អ្នក។ សូមចងចាំជានិច្ចថាត្រូវបន្ថែមសមាសធាតុការពារនៅក្នុងផែនការហិរញ្ញវត្ថុរបស់អ្នកជានិច្ច ដើម្បីអាចឱ្យអ្នករស់នៅដោយភាពស្ងប់ចិត្តដើម្បីសមតាមក្ដីស្រមៃ និងបំណងប្រាថ្នារបស់ខ្លួន ដោយមិនចាំបាច់មានការព្រួយបារម្ភអំពីហានិភ័យផ្សេងៗដែលអាចកើតឡើងនៅក្នុងជីវិតរបស់អ្នកនោះឡើយ។ ប្រសិនបើត្រូវការ សូមពិគ្រោះជាមួយទីប្រឹក្សា ហិរញ្ញវត្ថុ ឬភ្នាក់ងារធានារ៉ាប់រងរបស់អ្នកដើម្បីទទួលបានដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវសម្រាប់
អ្នក។

កត្តាសំខាន់មួយទៀតនោះ គឺឪពុកម្តាយគួរតែផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់កូនៗរបស់ខ្លួនចាប់ពីពេលដែលពួកគេនៅតូច ដូចជា ការសន្សំប្រាក់ ការវិនិយោគ ធានារ៉ាប់រង និងការរៀបចំផែនការ
ហិរញ្ញវត្ថុជាដើម ក្នុងគោលបំណងដើម្បីឱ្យពួកគេស៊ាំតាំងពីតូចជាមួយនឹងរឿងហិរញ្ញវត្ថុ ក៏ដូចជាមានការយល់ដឹងអំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់លុយកាក់ឱ្យបានត្រឹមត្រូវនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេចាប់តាំងពីពេលនៅក្មេងតទៅ។

យើងគួរតែធ្វើយ៉ាងណាដើម្បីធានាថា កូនៗរបស់យើងអាចក្លាយជាមនុស្សជំនាន់ក្រោយដែលមានចំណេះជ្រៅជ្រះអំពីហិរញ្ញវត្ថុ អាចរស់នៅប្រកបដោយភាពសប្បាយរីករាយនៅក្នុងជីវិត ដោយមានការការពារផ្នែកហានិភ័យផ្សេងៗនៅក្នុងជីវិតដោយផលិតផលធានារ៉ាប់រងត្រឹមត្រូវ ព្រមទាំងអាចកាត់ផ្ដាច់លែងឱ្យកូនៗរបស់យើងធ្លាក់ចូលទៅក្នុងវដ្ដក្លាយជាគ្រួសារដែលមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកទៀត។

មេនូឡាយហ្វ៍បានពាំនាំមកនូវផលិតផលធានារ៉ាប់រងជាច្រើនប្រភេទសម្រាប់ជ្រើសរើស ដូចជា ធានារ៉ាប់រង ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអប់រំ ធានារ៉ាប់រងវិនិយោគ និងគម្រោងប្រាក់សន្សំសម្រាប់ចូលនិវត្តន៍ជាដើម។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?