រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ចូលចិត្តលេងហ្គេម ដឹងអត់? ហ្គេមផ្ដល់អត្ថប្រយោជន៍ជាច្រើនមិនគួរឱ្យជឿ បើចេះគ្រប់គ្រងអារម្មណ៍

ហ្គេមជាព្រួញមុខពីរ លោកអ្នកអាចទទួលបានអត្ថ​ប្រយោជន៍បើសិនចេះគ្រប់គ្រងខ្លួនឯង។ យ៉ាងណាមិញ ប្រសិនបើអ្នកលេងហ្គេមលើសពី 6ម៉ោងក្នុងមួយសប្ដាហ៍ នោះអ្នកនឹងទទួលបានផលប៉ះពាល់វិញ។ 

ដើម្បីស្វែងយល់ថា តើការលេងហ្គេមធ្វើឱ្យសុខភាពផ្លូវចិត្ត មានការប្រសើរឡើង ឬមានឥទ្ធិពលវិជ្ជមានលើជីវិតប្រចាំថ្ងៃឬយ៉ាងណា?

អ្នកពិសោធនបានជ្រើសរើស មនុស្ស 33 នាក់ដែលមានអាយុពី 55 ទៅ 75 ឆ្នាំមកសាកល្បង។ ក្នុងនោះមនុស្សទាំង ៣៣ នាក់ត្រូវបានបែងចែកជា ៣ក្រុម ដោយ៖

  • ក្រុមទី១ តម្រូវឱ្យលេងហ្គេម  Mario 64 ក្នុងរយៈពេល ៣០នាទីក្នុងមួយថ្ងៃ
  • ក្រុមទី២ តម្រូវឱ្យរៀនលេងព្យាណួ
  • ក្រុមទី ៣ មិនតម្រូវឱ្យធ្វើអ្វីឡើយ។

ក្នុងរយៈពេល ៦ខែ អ្នកទាំង ៣៣ បានធ្វើការស្កេន MRI ហើយបង្ហាញឱ្យឃើញថា៖

  •  ក្រុមទី១ មានការអភិវឌ្ឍខួរក្បាលប្រសើរជាងមុន ធ្វើឱ្យមានការចងចាំប្រសើរឡើង ថែមទាំងមានសុខភាពផ្លូវចិត្តល្អថែមទៀតផង។

ការសិក្សា មួយទៀតគឺស្រដៀងនឹង ការសិក្សាខាងលើដែរ ប៉ុន្តែម្ដងនេះគឺ យកមនុស្សវ័យក្មេងមកសាកល្បងម្ដង ដោយឱ្យពួកគេលេងហ្គេម ប៉ុន្តែមានម៉ោងកំណត់ច្បាស់លាស់។ បន្ទាប់មកបានឱ្យឃើញថា ខួរក្បាលរបស់ពួកគេ មានការប្រសើរឡើងជាងមុន និងរហ័សរហួន។ 

ការសិក្សាផ្សេងមួយទៀត ដែលធ្វើឡើងដោយក្រុមចិត្តវិទ្យា American Association បានបង្ហាញថា ការលេងហ្គេមជួយឱ្យ អារម្មណ៍ធូរស្រាល កាត់ស្ត្រេស និងធ្វើឱ្យអារម្មណ៍ស្ងប់ជាងមុន។

ប្រសិនបើលោកអ្នក លេងហ្គេម ក្រោម ៦ម៉ោងក្នុងមួយសប្ដាហ៍ នោះអត្ថប្រយោជន៍ដែលទទួលបានរួមមាន៖

  • កុមារ ដែលលេងវីដែអូហ្គេម អាចជួយឱ្យមានជំនាញក្នុងការដោះស្រាយបញ្ហា
  • កាត់បន្ថយអារម្មណ៍តប់ប្រមល់ និងអារម្មណ៍ធ្លាក់ទឹកចិត្ត
  • ធ្វើឱ្យខួរក្បាលដំណើរការរហ័សរហួនជាមុន (បង្កើនសមត្ថភាពយល់ដឹង)
  • មានជំនាញច្នៃប្រឌិត
  • ហ៊ានធ្វើការសម្រេចចិត្ត។

ហេតុនេះហើយ មិនមែនការលេងហ្គេម សុទ្ធតែមិនល្អទាំងអស់នោះទេ ប៉ុន្តែវាគឺអាស្រ័យទៅលើការគ្រប់គ្រងខ្លួនឯង និងចេះបែងចែកពេលវេលាឱ្យបានច្បាស់លាស់។ 


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?