កាន់តែពិសេសជាងមុន!

សន្សំដល់ទៅ 10% ភ្លាមៗលើតម្លៃបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នំា និង ឳកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែទិញគម្រោង Manulife បរិបូរណ៍ - ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
កាន់តែពិសេសជាងមុន!

សន្សំដល់ទៅ 10% ភ្លាមៗលើតម្លៃបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នំា និង ឳកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែទិញគម្រោង Manulife បរិបូរណ៍ - ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ជំងឺមហារីក នៅតែជាប្រធានបទដ៏ក្ដៅគគុករហូតមកដល់បច្ចុប្បន្ន ដឹងអត់ប្រភេទមហារីកអ្វីខ្លះ កើតច្រើនជាងគេ?

ពិតណាស់ ជំងឺមហារីកនៅតែជាប្រធានបទដ៏ក្ដៅគគុករហូតមកដល់បច្ចុប្បន្ន មិនថា នៅប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកឡើយ ព្រោះជំងឺនេះ បង្កឲ្យមានមនុស្សស្លាប់រាប់លាននាក់ជារៀងរាល់ឆ្នាំ។

បើយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលចេញផ្សាយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ជំងឺមហារីក គឺជាដើមហេតុចម្បងឈានមុខគេក្នុងការបង្កឲ្យមានមនុស្សស្លាប់ទូទាំងពិភពលោក ពោលគឺធ្វើឲ្យមានករណីស្លាប់ជិត១០លាននាក់ក្នុងឆ្នាំ២០២០ ឬស្ទើរតែ១នាក់ ក្នុងចំណោមមនុស្ស៦នាក់។

បើតាមរបាយការណ៍ដដែល ជំងឺមហារីក ដែលតែងតែកើតចំពោះមនុស្សជាទូទៅ មានដូចជា ជំងឺមហារីកសួត ថ្លើម ពោះវៀនធំ និងរន្ធបាត និងជំងឺមហារីកប្រូស្តាត ហើយសម្រាប់ស្ត្រីវិញ ជាទូទៅ កើតជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ជាដើម។ ដើមហេតុចម្បង ដែលបណ្តាលឲ្យមានជំងឺមហារីក មានដូចជា៖

  • ការជក់បារី
  • ការឡើងសន្ទស្សន៍ម៉ាសក្នុងរាងយកាយខ្ពស់-ការប្រើប្រាស់គ្រឿងស្រវឹង
  • មិនសូវបរិភោគបន្លែ និងផ្លែឈើ និងមិនសូវហាត់ប្រាណ

សុខភាពល្អ ឬអាក្រក់មិនអាចព្រៀងទុកបានទេ ប៉ុន្តែយ៉ាងណាមិញ លោកអ្នកអាចចាប់ផ្តើមគិតគូពីការការពារហានិភ័យនេះជាមុនតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានកញ្ចប់ប្រាក់ជំនួយហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព។ ពិតណាស់ ក្នុងករណីដែលលោកអ្នកគ្មាន ឬមានថវិកាបម្រុងមិនគ្រប់គ្រាន់ លោកអ្នកនឹងប្រឈមមុខនឹងផលលំបាកជាច្រើន ជាពិសេសទៅលើការចំណាយលើការព្យាបាលជំងឺតែម្តង។

ហេតុនេះការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់ការព្យាបាលជំងឺ គឺជាជម្រើសដ៏ត្រឹមត្រូវ និងគួរតែមានការយកចិត្តទុកដាក់ ដើម្បីជួយឲ្យលោកអ្នកគេចផុតពីហានិភ័យខ្វះកញ្ចប់ថវិកាក្នុងការព្យាបាលជំងឺឥតព្រៀងទុកនានា។

ប្រាកដណាស់ វិធីសាស្ត្រមួយ ដែលលោកអ្នកមិនអាចមើលរំលងបាន និងកំពុងតែក្លាយជានិន្នាការនាពេលបច្ចុប្បន្ន និងនៅពេលអនាគតនោះ គឺការប្រើប្រាស់កញ្ចប់សេវាធានារ៉ាប់រងអាយុជីវិត ដែលចំណាយតិច ប៉ុន្តែផ្តល់អត្ថប្រយោជន៍បច្ចុប្បន្នច្រើន។

ជាក់ស្តែង ដូចទៅនឹងគម្រោង «Manulife បរិបូរណ៍» របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលផ្តល់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញក្នុងកញ្ចប់តែមួយដោយរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ព្យាបាលជំងឺកម្រិតធ្ងន់ធ្ងរ និងអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព។

គម្រោង «Manulife បរិបូរណ៍» នេះត្រូវបានបង្កើតឡើងក្នុងតម្លៃសមរម្យបំផុតដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នាអាចទទួលបានការការពារហិរញ្ញវត្ថុដ៏រឹងមំា និងប្រសើរឡើង។ ផលិតផលនេះផ្តល់នូវការការពារជាច្រើនដូចជា៖

  • កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
  • ទឹកប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
  • និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព
  • តម្លៃដ៏សមរម្យបំផុត និងបត់បែនជាពិសេស ស្របទៅតាមតម្រូវការ និងលទ្ធភាពរបស់ប្រជាពលរដ្ឋកម្ពុជា

សម្រាប់ព័ត៌មានលម្អិតពីអត្ថប្រយោជន៍នានារបស់គម្រោងថ្មីនេះ សូមចូលទៅកាន់គេហទំព័រ Manulife បរិបូរណ៍ និងដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់ www.manulife.com.kh/km/contact-us.html ឬទាក់ទងមកលេខទូរស័ព្ទឥតគិតថ្លៃ 1800 211 211

ប្រភពព័ត៌មាន៖ www.who.int


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?