បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ នៅទីនេះជាមួយលោកអ្នក

អតិថិជនមេនូឡាយហ្វ៍ជាទីគោរព!

 

យើងខ្ញុំកំពុងតាមដានការវិវឌ្ឍន៍​នៃការរីករាលដាលនៃជំងឺកូវីដ19 នៅកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីប្រាកដថាយើងអាចចាត់វិធានការដែលចាំបាច់ និង​​ប្តេជ្ញាថាយើងនៅតែបន្ត​បម្រើអតិថិជនរបស់យើង ជាពិសេសក្នុងស្ថានភាពលំបាកនេះ។

ខណៈពេលដែល​ទីក្រុងភ្នំពេញ ​ក្រុងតាខ្មៅទាំងមូល និងផ្នែកខ្លះនៃខេត្តសៀមរាម​បាន​ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់នូវដំណោះស្រាយការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជា និងបន្តផ្ដល់សេវាកម្មជូនអតិថិជនទាំងអស់ដោយអនុវត្តតាមវិធានការសុវត្ថិភាព​ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។​

ហេតុនេះ សូមអតិថិជន និងសាធារណៈជនមេត្តាជ្រាបថា៖

  1. សម្រាប់អតិថិជនដែលមានវិជ្ជមានកូវីដ19 សូមផ្ដល់ដំណឹងមកកាន់ទីប្រឹក្សាធានារ៉ាប់រង ឬ មន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នក ឬ ផ្ដល់ដំណឹងដោយផ្ទាល់មកកាន់ក្រុមហ៊ុនតាមរយៈ 1800 211 211 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ)។ ក្រុមការងារ​យើងខ្ញុំនឹងសិក្សា ហើយធ្វើការផ្ដល់សំណងជូនលោកអ្នក​ ដូចបានជូនដំណឹងក្នុង «ការផ្តល់ជូនបន្ថែម​ករណីតេស្តវិជ្ជមានវីរុសកូវីដ​19» (www.manulife.com.kh/km/offers/covid-19-coverage.html)។
  2. សម្រាប់អតិថិជនដែលធ្វើការទាមទារសំណង៖ លោកអាចធ្វើការទាមទារសំណងតាមរយៈ e-claim (https://eclaim.manulife.com.kh) សម្រាប់មេឌីខាស (Medicash) ឬ/និងទាក់ទងផ្ទាល់មកកាន់ 1800 211 211 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ) សម្រាប់សំណងផ្សេងៗទៀត។ លោកអ្នកអាចស្វែងយល់បន្ថែមអំពីបែបបទ និងឯកសារទាក់ទងនឹងការទាមទារសំណងតាមរយៈ៖ www.manulife.com.kh/km/services/claim.html
  3. សម្រាប់ការទិញផលិតផលធានារ៉ាប់រង៖ លោកអ្នកអាចធ្វើការប្រឹក្សាដោយឥតគិតថ្លៃតាមរយៈប្រអប់សារហ្វេសបុក (Facebook messenger) ឬ ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ៖ 1800 211 211។ ក្រុមការងារ​យើងខ្ញុំនឹងចាំជួយសម្រួល​ដល់ដំណើរការទិញរបស់លោកអ្នកជានិច្ច។
  4. សម្រាប់ការបង់បុព្វលាភរ៉ាប់រង លោកអ្នកអាចធ្វើប្រតិបត្តិការបង់ប្រាក់បានតាមរយៈ វិធីបង់ប្រាក់តាមកម្មវិធីទូរស័ព្ទរបស់ធនាគារដៃគូណាដែលងាយស្រួលសម្រាប់លោកអ្នក។​ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់​ www.manulife.com.kh/km/services/make-a-payment.html
  5. សម្រាប់ចម្ងល់ ឬ បញ្ហាផ្សេងៗទាក់ទងនឹងបណ្ណសន្យារ៉ាប់រងរ​បស់លោកអ្នក សូម​ទាក់ទងមកកាន់ផ្នែកសេវាកម្មបម្រើអតិថិជនតាមរយៈប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ៖ 1800 211 211 ឬ ផ្ញើសារមកកាន់ប្រអប់សារហ្វេសបុករបស់ក្រុមហ៊ុន (Manulife Cambodia’s Facebook messenger)។​ ​ក្រុមការងារ​យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការ​ដោះស្រាយបញ្ហាជូនលោកអ្នក។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​នៅតែបន្តការប្ដេជ្ញាចិត្តក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា។ ​យើងខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការគាំទ្រ និងជួយដល់លោកអ្នកក្នុងគ្រាលំបាកនេះ ហើយយើងខ្ញុំក៏នឹងបន្តអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយនូវវិធានការការពារដើម្បីធានាឲ្យបាននូវសុខុមាលភាព និងសុវត្ថិភាពរបស់អតិថិជន បុគ្គលិក និងសហគមន៍យើង។ សូមអតិថិជនទាំងអស់បន្តថែរក្សាសុខភាព រក្សាអនាម័យ ប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព និងនៅផ្ទះ។ យើងខ្ញុំសូមជូនពរអតិថិជន និងប្រជាជនកម្ពុជាទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ19។

សូមអរគុណ។ ​​​