បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើគម្រោងអ្វីដែលល្អបំផុតសម្រាប់វិនិយោគលើអនាគតបុត្រធីតារបស់អ្នក?

ជីវិតជាឪពុកម្តាយគេ គឺជាបទពិសោធន៍មួយដែលមិនអាចពណ៍នាបាន។ វិនាទីដែលយើង ដើរចូល ក្នុងបន្ទប់សម្រាល ឬពេលបីត្រកង កូនជាលើកដំបូង ជាពេលវេលា ដែលយើង ឈានចូលទំព័រជីវិតថ្មីក្នុងនាមជា​ឳពុក ឬម្តាយគេ។ ក្នុងដំណើរជីវិត ជាឪពុកម្តាយ យើងដឹងថា យើងនឹងផ្លាស់ប្តូរ ផ្នែកជាច្រើននៃជីវិតរបស់យើង ដើម្បីបំពេញតួនាទី និងបំពេញតម្រូវការជាច្រើនដែលកូនៗ ត្រូវការចាំបាច់ ដើម្បីលូតលាស់ និងអភិវឌ្ឍខ្លួន។ ឳពុកម្តាយគ្រប់រូបមានគោលដៅរួមមួយគឺចង់ឲ្យកូនៗបានល្អ និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅនោះ។ តើអ្នកនឹងវិនិយោគលើអ្វី សម្រាប់អនាគតកូនលោកអ្នក?

ទោះបីចម្លើយរបស់អ្នក គឺការសន្សំលុយទុកឲ្យកូន ការយកចិត្តទុកដាក់លើសុខភាព របស់គាត់ ការវិនិយោគលើអចលនទ្រព្យ ឬគម្រោងធានារ៉ាប់រង ការរៀបចំការអប់រំ ពិតជាកត្តាដ៏ចាំបាច់មិនអាចខ្វះបាន។ ការធានាឲ្យបានថា​ កូនៗទទួលបានការអប់រំគឺជាមធ្យោបាយដ៏មាននិរន្តភាពមួយដើម្បីកសាងអនាគតរបស់ពួកគេ ហើយជាអ្វីដែលឳពុកម្តាយគ្រប់រូបបានលះបង់ ដើម្បីសម្រេចឲ្យខានតែបាន។

ការបង្កើតគណនីសន្សំ សម្រាប់ទ្រទ្រង់ការសិក្សារបស់កូន គឺជាវិធីដែលឳពុកម្តាយជាច្រើនតែងតែធ្វើ ដើម្បីរៀបចំឲ្យកូន អាចទៅរៀនសាលាល្អ និងបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាបាន។ ដើម្បីសន្សំបាន ឳពុកម្តាយត្រូវប្រាកដថាពួកគាត់មានប្រភពចំណូលដែលនឹងនរមួយ។ យើងគួរណាស់តែរីករាយ ជាមួយពេលវេលា ក្នុងពេលបច្ចុប្បន្ន ជាមួយកូនៗ ប៉ុន្តែបែរជាត្រូវមានរឿងជាច្រើនត្រូវខ្វាយ ខ្វល់ និងគិតគូរ ជាពិសេសរឿង សុវត្ថិភាពការងារ​ និងប្រភពចំណូលទៅវិញ។

គម្រោងធានារ៉ាប់រងការសិក្សាកូន របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើរតួជាគម្រោងសន្សំផង និងការពារផង។ គម្រោងនេះ អាចឲ្យឳពុកម្តាយមានទំនុកចិត្តក្នុងការសម្រេចនូវសុបិនរបស់កូនៗបាន ព្រោះយើងនឹងផ្តល់ជូននូវទឹកប្រាក់ដែលធានាបានថា បុត្រធីតារបស់លោកអ្នក នៅតែអាចទៅរៀន​ នៅថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យ ក្នុងក្តីសុបិនរបស់គាត់បាន ទោះបីជាអ្នកមានរឿងអ្វីកើតឡើងក៏ដោយ។ បើលោកអ្នក មិនបានជួបហេតុការណ៍អកុសលអ្វីទេ នោះលោកអ្នក អាចទទួលបាននូវប្រាក់ដែលបានសន្សំ ក្នុងទំហំទឹកប្រាក់ធានារ៉ាប់រងទៅតាមគម្រោងដែលអ្នកជ្រើសរើស សម្រាប់ប្រើប្រាស់ ក្នុងបំណងផ្សេងៗបាន។ តើនេះជាគម្រោងដែលអ្នកត្រូវការមែនទេ?
គម្រោងអនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍
គម្រោងមូលដ្ឋាន

អស់បារម្ភពីអនាគតការសិក្សាររបស់កូនលោកអ្នក

  • កញ្ចប់សាច់ប្រាក់សម្រាប់ការសិក្សារត្រូវបានធានា
  • គម្រោងចំណាយលើការសិក្សាត្រូវបានរៀបចំ
  • គម្រោង 1 ការពារ 2
  • ការការពារទូលំទូលាយ

អនាគតការសិក្សារបស់កូនអ្នក អាស្រ័យលើការសម្រេចចិត្តនៅថ្ងៃនេះ


ប្រឹក្សាជាមួយអ្នកជំនាញផ្នែកគម្រោងធានារ៉ាប់រងការសិក្សាកូនដោយឥតគិតថ្លៃ!

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?