បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

គន្លឹះ៣យ៉ាង លើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់​ខ្លួន​ពីអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ ​មេនូឡាយហ្វ៍​ ខេមបូឌា

3 Tips from CEO - life insurance- health insurance
កាលពីដើមខែកញ្ញា​នេះ Focus បានជួបជាមួយអគ្គនាយករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ខេមបូឌា គឺលោក Justin Helferich ដើម្បីពិភាក្សាលើប្រធានបទ រំពឹងទុកនូវអ្វីដែលមិនដែលបានព្រាងទុក និងការពារនូវអ្វីដែលសំខាន់សម្រាប់បុគ្គលនីមួយៗ។ លោក Justin Helferich ក៏បានធ្វើការចែករំលែកគន្លឹះមួយចំនួន ទៅកាន់យុវជនកម្ពុជា អំពីរបៀបនៃការគ្រប់គ្រងនូវហិរញ្ញវត្ថុផ្ទាល់ខ្លួន។
 
 
គន្លឹះ៣យ៉ាង ពីអគ្គនាយកវ័យក្មេងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ខេមបូឌា អំពីរបៀបនៃការគ្រប់គ្រងនិងចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន៖ 

បង្កើតការការពារជាមុន រួចរកទ្រព្យសម្បត្តិបន្ថែម

ត្រូវធានាថា អ្នក​មាន​ម្ចាស់​ការ​ផ្នែក​ហិរញ្ញវត្ថុ​ សម្រាប់​មនុស្ស​ដែល​កំពុងពឹងផ្អែកលើខ្លួនអ្នក និងជាពិសេស​សម្រាប់​ខ្លួនអ្នកផ្ទាល់។ គួរទុកខ្លួនអ្នក និងមនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ ជាអាទិភាព។

ការសន្សំប្រាក់

អ្នកគួរតែមានប្រាក់សន្សំបំរុងទុក​ ដែល​អាច​ចាយ​បានក្នុង​រយៈពេល៦ខែ ​ក្នុងករណីមានកិច្ចការជាបន្ទាន់ ឬអាសន្នណាមួយ។ គួរ​ព្យាយាមប្រើប្រាស់លុយរបស់ខ្លួនលើការវិនិយោគ ឬ​ទ្រព្យ​សកម្ម​ ដែលមើលទៅអាចធានាសុវត្ថិភាព​សម្រាប់ទ្រព្យធនរបស់ខ្លួនបាន។ ក្នុងករណី ដែលប្រាក់ចំណូលរបស់អ្នកទទួលរងការបង្អាក់ អ្នកអាចមានថវិកាបម្រុង សម្រាប់ប្រើប្រាស់បាន។ 

ការវិនិយោគ

គួរធ្វើការវិនិយោគលុយរបស់អ្នក ឱ្យបានត្រឹមត្រូវ ហើយ​ត្រូវចេះថ្លឹងថ្លែង​អំពីហានិភ័យ។ អ្នកគួរបង្កើនទ្រព្យសម្បត្តិ ខណៈដែលត្រូវសន្សំសំចៃ សម្រាប់ពេលចូលនិវត្តន៍ផងដែរ។ ក្នុង​បរិបទ​ការសន្សំប្រាក់និងការវិនិយោគ ការណ៍​ដែលអ្នក​អាច​ចាប់​ផ្តើម​ធ្វើ​បានកាន់​តែ​ឆាប់ នោះ​អ្នក​នឹង​ទទួល​ផល​សងមកវិញ នាពេលអនាគតសម្រាប់ការរស់នៅប្រកបដោយភាពសុខដុម និង​ការ​ទិញ​​អ្វី​ផ្សេង​​ទៀត​។ 

 

ទន្ទឹមនឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន លោក Helferich ក៏​ក្រើន​រំលឹកឱ្យ​មាន​ការយកចិត្តទុកដាក់ ថែរក្សាសុខភាព ដំណាល​គ្នា​ផងដែរ។ លោកបានបន្ថែមថា សុខភាពគឺជារឿងចម្បង​សម្រាប់យុវជនកម្ពុជា ក្នុង​នោះ​ផងដែរ ត្រូវមាន របបអាហារត្រឹមត្រូវ  គេងឱ្យបានគ្រប់គ្រាន់ និងការហាត់ប្រាណឱ្យបានទៀងទាត់។ នេះគឺជាពេល ដែលត្រូវយកចិត្តទុកដាក់ ទាំង​លើការគ្រប់គ្រងហិរញ្ញវត្ថុ និងការសន្សំទុក ក៏​ដូច​ជា​​ការ​ថែរក្សាសុខភាព។ 


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


គន្លឹះសំខាន់គួរយល់ដឹង