အဓိကအကြောင်းအရာ Skip
Back
ការពារខ្លួនពីបញ្ហារចៃដន្យនានា

ការពារទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់លោកអ្នក

 

តើល្អយ៉ាងណាទៅ ប្រសិនបើយើងអាចរស់នៅដោយមិនបារម្ភអំពីការមានជំងឺឈឺថ្កាត់ ឬមានគ្រោះឧប្បត្តិហេតុមែននោះ? គម្រោងដ៏ល្អមួយនេះមិនមែនមានសម្រាប់តែលោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សមាជិកគ្រួសាររបស់លោកអ្នកទាំងមូលផងដែរ។ ទោះបីជាយើងគ្រប់គ្នាតែងតែមានសុបិនចង់ក្លាយជាមនុស្សដ៏អស្ចារ្យបំផុតយ៉ាងណាក៏ដោយ ជាការពិតយើងសុទ្ធតែអាចធ្លាក់ខ្លួនមានជំងឺ ឬមានឧប្បត្តិហេតុគ្រប់ពេលវេលាទាំងអស់។ រឿងនេះគឺពិតជាអាចកើតឡើងប្រាកដមែន ជាពិសេស ប្រសិននៅក្នុងគ្រួសាររបស់លោកអ្នកមាន កូនតូច ឬឪពុកម្ដាយដែលមានវ័យ
ចំណាស់។

ទោះបីជាយើងមិនចង់គិតអំពីជំងឺ និងឧប្បត្តិហេតុយ៉ាងណាក៏ដោយ ជាពិសេសនៅពេលដែលយើងមានអារម្មណ៍ថាយើងមានភាពមាំទាំ និងសុខភាពល្អ ប៉ុន្តែពេលនេះគឺជាពេលដែលយើងត្រូវគិតអំពីបញ្ហាទាំងនេះហើយ។ ការការពារខ្លួនលោកអ្នក និងសមាជិកគ្រួសាររបស់លោកអ្នក គឺជាកិច្ចការដ៏ឆ្លាតវៃដែលត្រូវធ្វើ កុំចាំទាល់តែមនុស្សជាទីស្រលាញ់របស់យើងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ។

នៅពេលលោកអ្នកចាប់ផ្ដើមអនុវត្តជំហានដ៏សំខាន់នេះដើម្បីការពារខ្លួនពីបញ្ហារចៃដន្យនានា លោកអ្នកត្រូវតែប្រាកដថាលោកអ្នកបានជ្រើសរើសគម្រោងត្រឹមត្រូវដែលសមស្របតាមតម្រូវការរបស់គ្រួសារលោកអ្នក។ ឧទាហរណ៍ ជំងឺធ្ងន់ធ្ងរកំពុងកើតមានកាន់តែច្រើនឡើងនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ដូច្នេះលោកអ្នកត្រូវប្រាកដថាលោកអ្នកទទួលបានការការពារគ្រប់ជ្រុងជ្រោយ​។ ប្រសិនបើមនុស្សជាទីស្រលាញ់របស់លោកអ្នក មានជំងឺធ្ងន់ធ្ងរណាមួយនោះ លោកអ្នកត្រូវការទំនុកចិត្តមួយដែលធានាថាពួកគាត់នឹងទទួលបានការព្យាបាលដ៏ល្អប្រសើរបំផុត។

បញ្ហាគឺនៅត្រង់ថា យើងតែងតែមិនអើពើទៅនឹងការការពារបែបនេះហើយបណ្ដែតបណ្ដោយទុកឱ្យហួសពេលរហូតទាល់តែបានដឹងដំណឹងអាក្រក់នោះ។ ប៉ុន្តែជារឿយៗ ទម្រាំតែដល់ពេលនោះគឺហួសពេលទៅហើយ ពីព្រោះលោកអ្នកនឹងមិន អាចទទួលបានការការពារនោះបានឡើយ។ ការការពារនេះគឺមិនអាចកាត់ថ្លៃបានឡើយនៅក្នុងស្ថានភាពបែបនេះ ដូច្នេះយើងចាំបាច់ត្រូវតែគិតអំពីការការពារខ្លួនរបស់យើងនៅ ពេលដែលយើង និងសមាជិកគ្រួសាររបស់លោកអ្នកនៅមានសុខភាពល្អ។ ពីព្រោះថាសុខភាពល្អបែបនេះ មិនឋិតថេររហូតនោះទេ។


ស្វែងយល់បន្ថែមពីវិធីសាស្រ្ដការពារសុខភាពរបស់លោកអ្នក៖

ស្វែងយល់បន្ថែមពីវិធីសាស្រ្ដរៀបចំគម្រោងរបស់លោកអ្នក៖

គម្រោងការពារអាយុជីវិត

គម្រោងធានារ៉ាប់រ៉ងអាយុជីវិតនេះនឹងជួយថែរក្សាការពារផ្នែកហិរញ្ញវត្ថុដល់មនុស្សជាទីស្រលាញ់របស់លោកអ្នក​

គម្រោងសុខភាព

យើងខ្ញុំអាចជួយគិតគូរអំពើផ្នែកហិរញ្ញវត្ថុ ហើយលោកអ្នកអាចផ្ដោតទៅលើការព្យាបាល

ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច (លើកលែងតែថ្ងៃឈប់សម្រាក ឬបុណ្យជាតិ)

អ៊ីមែល: customer_service_kh@manulife.com

ទូរសព្ទឥតគិតថ្លៃ: 1800-211-211

 

 

 

 

ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច (លើកលែងតែថ្ងៃឈប់សម្រាក ឬបុណ្យជាតិ)

បញ្ជាក់