အဓိကအကြောင်းအရာ Skip
Back

គម្រោងអប់រំរបស់កូនលោកអ្នកគឺសំខាន់ជាងអ្វីៗទាំងអស់។

ការចំណាយប្រាក់លើការអប់រំមានគុណភាពខ្ពស់សម្រាប់កូន គឺជាវិធីដ៏មានតម្លៃបំផុតមួយសម្រាប់ការចំណាយប្រាក់របស់លោកអ្នក ប៉ុន្តែការអប់រំមានគុណភាពខ្ពស់ក៏មានតម្លៃខ្ពស់ណាស់ដែរ ដូច្នេះហើយវិធីឆ្លាតវៃបំផុត គឺគួរតែចាប់ផ្ដើមសន្សំប្រាក់ទុកសម្រាប់កូនចាប់តាំងពីពេលពួកគេនៅតូចដើម្បីធានាថាមានប្រាក់បម្រុងទុកគ្រប់គ្រាន់សម្រាប់កូនរបស់លោកចូលរៀននៅថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ។ អ្វីដែលលោកអ្នកមិនគួរធ្វើគឺទុកចោលរហូតដល់នាទីចុងក្រោយ ដោយពុំមានការធានាច្បាស់លាស់ថាខ្លួនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការអប់រំមានគុណភាពខ្ពស់នេះឡើយ។ សូមជ្រើសយកវិធីឆ្លាតវៃបំផុតដោយចាប់ផ្ដើមសន្សំប្រាក់ចាប់ពីពេលនេះតទៅ។

ការវិនិយោគដើម្បីទទួលបានផលចំណេញខ្ពស់

 

ប្រសិនបើលោកអ្នកចាប់ផ្ដើមសន្សំប្រាក់សម្រាប់កូនរបស់លោកអ្នក នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ចំនួនពីរយ៉ាង។ រយៈពេលសន្សំប្រាក់កាន់តែវែងលោកអ្នកក៏អាចសន្សំប្រាក់បានច្រើន ដោយធ្វើឱ្យអ្នកមានជំនឿចិត្តថាអ្នកអាចសន្សំប្រាក់បានគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ការចាប់ផ្ដើមសន្សំប្រាក់កាន់តែលឿន ក៏មានន័យថាជាការវិនិយោគលើការសន្សំប្រាក់ប្រចាំខែរបស់លោកអ្នកមានសមហេតុផល ដោយសារតែលោកអ្នកមានពេលវេលាសន្សំប្រាក់វែង។ ការវិនិយោគប្រាក់របស់លោកអ្នកនៅក្នុងផ្សារមូលបត្រ អាចផ្ដល់ផលចំណេញបានច្រើនខ្លាំងជាងការសន្សំប្រាក់នៅក្នុងគណនីសន្សំទៅទៀត។ ដូច្នេះមានន័យថាលោកអ្នកចាប់ផ្ដើមកាន់តែឆាប់រហ័ស ឱកាសដែលលោកអ្នកទទួលបានផលតបស្នងក៏កាន់តែខ្ពស់ផងដែរ។ ដោយសារតែលោកអ្នកមិនទាន់ជ្រើសរើសសាលារៀនដែលកូនរបស់លោកអ្នកនឹងចូលរៀន (ឧទាហរណ៍ ការសិក្សានៅសហរដ្ឋអាមេរិកគឺមានថ្លៃជាងនៅបណ្ដាប្រទេសផ្សេងទៀត) នោះការរៀបចំគម្រោងទុកសម្រាប់សាលារៀនដែលមានតម្លៃខ្ពស់គឺជាជម្រើសដ៏ល្អប្រសើរបំផុត។


ស្វែងយល់បន្ថែមពីវិធីសាស្រ្ដការពារសុខភាពរបស់លោកអ្នក៖

ស្វែងយល់បន្ថែមពីវិធីសាស្រ្ដរៀបចំគម្រោងរបស់លោកអ្នក៖

គម្រោងសុខភាព

យើងខ្ញុំអាចជួយគិតគូរអំពើផ្នែកហិរញ្ញវត្ថុ ហើយលោកអ្នកអាចផ្ដោតទៅលើការព្យាបាល

ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច (លើកលែងតែថ្ងៃឈប់សម្រាក ឬបុណ្យជាតិ)

អ៊ីមែល: customer_service_kh@manulife.com

ទូរសព្ទឥតគិតថ្លៃ: 1800-211-211

 

 

 

 

ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច (លើកលែងតែថ្ងៃឈប់សម្រាក ឬបុណ្យជាតិ)

បញ្ជាក់