រំលងទៅអត្តបទសំខាន់
Back


ចាប់ផ្ដើមរៀបចំគម្រោងសម្រាប់ថ្ងៃអនាគត

 

យើងគ្រប់គ្នាសុទ្ធតែមានក្ដីសង្ឃឹម និងក្ដីសុបិនខុសគ្នារៀងៗខ្លួនសម្រាប់ថ្ងៃអនាគត ប៉ុន្តែការប្រែក្លាយក្ដីសង្ឃឹម និងក្ដីសុបិនទាំងនោះឱ្យទៅជាការពិតអាចនឹងមានភាពដូចគ្នា។

 

មិនថាលោកអ្នកមានគោលដៅទិញផ្ទះ សន្សំប្រាក់ទុកសម្រាប់ការអប់រំរបស់កូន ឬចូលនិវត្តន៍នៅអាយុវ័យក្មេងក៏ដោយ ចំណុចគន្លឹះដើម្បីសម្រេចគោលដៅទាំងនេះគឺការសន្សំប្រាក់។ ទោះបីជាក្ដីប្រាថ្នាចង់ធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ឬការទិញរថយន្តស្ព័រក្នុងក្ដីស្រមៃ គឺសុទ្ធតែត្រូវការ សន្សំប្រាក់មួយចំនួនទើបអាចធ្វើបាន។ ទោះបីជាលោកអ្នកពុំមានគោលដៅចង់ធ្វើអ្វីជាក់លាក់ណាមួយក៏ដោយ ប៉ុន្តែអត្ថប្រយោជន៍នៃការសន្សំប្រាក់បន្តិចម្ដងៗជារៀងរាល់ខែ នឹងជួយឱ្យលោកអ្នកសល់ប្រាក់ជាច្រើនសម្រាប់ថ្ងៃអនាគត។ លោកអ្នកចាប់ផ្ដើមអនុវត្តការសន្សំប្រាក់កាន់តែលឿន លោកអ្នកក៏អាចសម្រេចនូវគោលដៅរបស់ខ្លួនបានកាត់តែឆាប់រហ័ស និងដោយភាពងាយស្រួលផងដែរ។

ការរៀបចំគម្រោងជីវិតទុកជាមុនសម្រាប់កូនរបស់លោកអ្នក គឺជាគោលដៅមួយដែលលោកអ្នកមិនអាចខ្វះបាន និងមិនគួរចាប់ផ្ដើមយឺតពេលដែលជ្រុលនោះទេ។ ដើម្បីជួយកូនរបស់លោកអ្នកក្នុងការសម្រេចបាននូវសក្ដានុពលពេញលេញនៅក្នុងជីវិត ការសន្សំសម្រាប់ការអប់រំគឺជាជម្រើសដ៏ល្អបំផុត។

ខណៈពេលដែលលោកអ្នកសន្សំប្រាក់សម្រាប់អនាគត លោកអ្នកក៏អាចទទួលបានការការពារជាមួយនឹងគម្រោងសន្សំប្រាក់ ដែលរួមមានការធានារ៉ាប់រងអាយុជីវិតផងដែរ។ កិច្ចការដ៏សំខាន់ទាំងអស់នេះសុទ្ធតែទាមទារឱ្យមានការរៀបចំគម្រោងទុកជាមុន និងសម្រាប់អនាគតដើម្បីធានាការពារលោកអ្នក និងមនុស្សជាទីស្រលាញ់របស់លោកអ្នក។

ជាការពិតណាស់ ពេលខ្លះលោកអ្នកអាចផ្លាស់ប្ដូរគម្រោងរបស់ខ្លួន។ លោកអ្នកអាចនឹងសម្រេចចិត្តរៀបការ និងរស់នៅក្នុងភាពស្ងប់ស្ងាត់ ជាជាងការធ្វើដំណើរកម្សាន្តជុំវិញពិភពលោកក្នុងមួយឆ្នាំម្ដង ឬលោកអ្នកអាចនឹងជ្រើសរើសបន្តធ្វើការងារនៅក្នុងរយៈពេលវែង ដោយមិនចូលនិវត្តន៍នៅក្នុងអាយុវ័យក្មេងទេ។ អាស្រ័យហេតុនេះការមានគម្រោងសន្សំប្រាក់ដែលមានភាពបត់បែនគឺជាការសំខាន់ដើម្បីអាចសម្របទៅតាមការប្រែប្រួលនៅក្នុងជីវិតរបស់លោកអ្នក។

លោកអ្នកអាចនឹងចង់សន្សំប្រាក់សម្រាប់គោលដៅច្រើនក្នុងពេលតែមួយ ដែលយើងគ្រប់គ្នាសុទ្ធតែអាចធ្វើបែបនេះ។ ចំណុចគន្លឹះគឺត្រូវចាប់ផ្ដើមឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានជាមួយនឹងគម្រោងសន្សំប្រាក់ដែលមានវិន័យត្រឹមត្រូវ ដើម្បីអាចធ្វើឱ្យសុបិនរបស់លោកអ្នកក្លាយជាការពិត។


ស្វែងយល់បន្ថែមពីវិធីសាស្រ្ដរៀបចំគម្រោងរបស់លោកអ្នក៖

ស្វែងយល់បន្ថែមពីវិធីសាស្រ្ដរៀបចំគម្រោងរបស់លោកអ្នក៖

ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច (លើកលែងតែថ្ងៃឈប់សម្រាក ឬបុណ្យជាតិ)

អ៊ីមែល: customer_service_kh@manulife.com

ទូរសព្ទឥតគិតថ្លៃ: 1800-211-211

 

 

 

 

ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច (លើកលែងតែថ្ងៃឈប់សម្រាក ឬបុណ្យជាតិ)

បញ្ជាក់